មជ្ឈមណ្ឌលអនុវត្តវិទ្យាសាស្រ្តនិងបច្ចេកទេសជឿនលឿនក្រុងកឹងធើ បានសិក្សាស្រាវជ្រាវនិងដាក់ឱ្យប្រើប្រាស់ឧបករណ៍ផលិតទឹកអីយ៉ុង (Ion) កសិកម្ម ជួយបង្កើនសមត្ថភាពស្រូបយកសារធាតុរបស់រុក្ខជាតិ។
វិស្វករ ហូក្វឹកហុង (ខាងឆ្វេង) កំពុងពិភាក្សាជាមួយកសិករដាំក្រូចនៅស្រុកកើ-ដ
ដើម្បីប្រើប្រាស់ឧបករណ៍ផលិតទឹកអីយ៉ុងកសិកម្ម។
វិស្វករហូក្វឹកហុង អនុប្រធានការិយាល័យ ពិសោធន៍-គ្រឿងយន្ត-ស្វ័យប្រវត្តិ-គ្រឿងបរិក្ខារថ្មី- ជាអ្នកបង្កើតឧបករណ៍ផលិតទឹកអីយ៉ុងកសិកម្ម នៃមជ្ឈមណ្ឌលអនុវត្តវិទ្យាសាស្រ្តនិងបច្ចេកទេសជឿនលឿនក្រុងកឹងធើ ឱ្យដឹង៖ ទឹកអីយ៉ុងកសិកម្មគឺការបង្កើតទឹក magnetic property ដើម្បីកែលម្អប្រភពទឹកជ្រាបជាតិប្រៃ។ ទឹក magnetic property គឺទឹកត្រូវបានវិនិច្ឆ័យដោយរបៀបបង្ហូរទឹកធម្មតា ឆ្លងកាត់ដែនអេឡិចត្រូម៉ាញ៉េទិច (Electromagnetic field) (ប្រព័ន្ធរួមមានមេដែកអមតៈ ឬមេដែកអគ្គិសនី គួបផ្សំនឹងអាងអគ្គិសនីវិភាគ និងប៉ះជាមួយទំនប់ម៉ូលេគុល) សម្រាប់ធ្វើឱ្យផ្លាស់ប្ដូរលក្ខណៈនៃទឹក។ បច្ចេកវិទ្យាដែនម៉ាញេទិក (magnetic field) មានតួនាទីធ្វើឱ្យពង្រាយតំណក់ជាថ្មី បង្កើនកម្លាំងបន្តឹងមុខលើនិងកាត់បន្ថយកម្រិតរំអិលនៃទឹក។ ជាពិសេសដែនម៉ាញ៉េទិក អាចធ្វើឱ្យទៅជាអីយ៉ុងប្រភពទឹក និងបំប្លែងរចនាសម្ព័ន្ធម៉ូលេគុលទឹកក្លាយជាតំណក់តូចៗ ជួយឱ្យរុក្ខជាតិងាយស្រូបសារធាតុចិញ្ចឹមនៅក្នុងទឹកនិងដី ព្រមជាមួយនោះ ជៀសវាងការសល់បរិមាណជីក្នុងដី ជាហេតុធ្វើឱ្យសោះកក្រោះនិងខូចដី។ ឆ្លងតាមរយៈនោះ ជួយឱ្យរុក្ខជាតិឆាប់លូតលាស់ បង្កើនទិន្នផលនិងគុណភាព; កែប្រែដី ប្រព័ន្ធអេកូជីវចម្រុះក្នុងដីមានតុល្យភាព។
សាស្រ្តាចារ្យរង បណ្ឌិតង្វៀនមិញដុង គ្រូបង្រៀនផ្នែកកសិកម្មនៃសាកលវិទ្យាល័យកឹងធើ ឱ្យដឹង៖ ទឹកដែលបានវិនិច្ឆ័យដោយដែនម៉ាញេទិក អាចនឹងបង្កើនកម្រិតរំលាយអំបិលក្នុងដី ជួយសម្អាតជាតិប្រៃដោយងាយ។ ទឹកស្រោចស្រព អីយ៉ុងកសិកម្ម ក៏អាចអនុវត្តសម្រាប់វិនិច្ឆ័យទឹកម៉ាស៊ីន ទឹកអណ្ដូងខួង ទឹកព្រែក ទឹកស្រះ ទឹកបឹង ដែលជ្រាបជាតិជូរនិងជាតិប្រៃក្រោម៣ភាគពាន់។ ថ្វីបើដូច្នោះក្តី យោងទៅតាមប្រភេទទឹកផ្សេងគ្នា ដើម្បីដាក់ឧបករណ៍ឱ្យបានសមស្រប។ ប្រជាជនចង់ដំឡើងឧបករណ៍នេះ គប្បីមានកន្លែងតម្កល់ទឹក មានដូចអាងទឹក ស្រះឬអណ្ដូងក្នុងចម្ការឈើហូបផ្លែជាដើម។ ប្រការងាយស្រួលគឺអាចដំឡើងនៅកន្លែងមានប្រភពអគ្គិសនីខ្សោយ។ អ្នកវិទ្យាសាស្រ្តកំពុងសិក្សាស្រាវជ្រាវដើម្បីប្រព័ន្ធ អាចប្រើប្រាស់ដោយអាគុយឬថ្មឋាមពលព្រះអាទិត្យ។
បច្ចេកវិទ្យាទឹកស្រោចស្រពអីយ៉ុងកសិកម្ម បានអនុវត្តពិសោធន៍នៅសហករណ៍ដាំបន្លែសុវត្ថិភាពហ្វាផាក ខណ្ឌអូរម៉ូង ដោយនាំមកប្រសិទ្ធភាពល្អ ទាំងទិន្នផលនិងគុណភាព។ ក្រុមអ្នកវិទ្យាសាស្រ្តនៅទាំងដំណើរការសិក្សាស្រាវជ្រាវ ប្រើប្រាស់ទឹកស្រោចស្រពអីយ៉ុងកសិកម្មលើរុក្ខជាតិឱសថនិងដំណាំឈើហូបផ្លែ; ព្រមជាមួយនោះ សិក្សាស្រាវជ្រាវក្នុងការវិនិច្ឆ័យទឹកស្រះចិញ្ចឹមជលផល។ ចំពោះរុក្ខជាតិឱសថឃើញថា រុក្ខជាតិលូតលាស់ឆាប់រហ័ស មានជាតិឱសថខ្ពស់ជាង។ ចំពោះឈើហូបផ្លែ បច្ចេកទេសនេះត្រូវបានអនុវត្តនៅតំបន់ដាំក្រូចឃ្វិច-តំបន់ជ្រាបជាតិជូរខ្ពស់នៅស្រុកកើ-ដ។ លោកទ្រិញវ៉ាន់ង្វៀង កសិករនៅឃុំទ្រុងថាញ់ ស្រុកកើ-ដ ឱ្យដឹង៖ “សព្វថ្ងៃ គ្រប់ប្រភពទឹកកសិកម្មកំពុងរងកខ្វក់ ម្ល៉ោះហើយពេលបានពិគ្រោះយោបល់ដំឡើងប្រព័ន្ធស្រោចស្រពអីយ៉ុង ខ្ញុំយល់ស្របភ្លាម។ ក្រោយរយៈពេលច្រើនខែប្រើប្រាស់ ខ្ញុំពិនិត្យ ឃើញថាដើមក្រូចឃ្វិចលូតលាស់ល្អជាងផ្លែរលោង ស្លឹកពណ៌បៃតងជាង។ សព្វថ្ងៃ ក្រូចកំពុងផ្តល់ផ្លែនិងទិន្នផលជាទីគាប់ចិត្ត”។
លោកស្រី ង្វៀងធីតូហ្វៀង នាយកមជ្ឈមណ្ឌលអនុវត្តវិទ្យាសាស្រ្តនិងបច្ចេកទេសជឿនលឿនក្រុងកឹងធើ មានប្រសាសន៍ឱ្យដឹង៖ “មជ្ឈមណ្ឌលកំពុងសិក្សាស្រាវជ្រាវនិងបើកទូលាយ ដើម្បីទឹកអីយ៉ុងកសិកម្មមានកម្រិតខ្ពស់ជាងទៀត សំដៅទប់ទល់ប្រកបដោយប្រសិទ្ធភាពរាល់កត្តាសោះកក្រោះនៃបរិស្ថាន ក៏ដូចជាបន្សុាំនឹងការប្រែប្រួលអាកាសធាតុ”៕
ឡែធូ - ថាច់ធី