10/11/2020 - 08:57

កំ​ហុស​ ៥​ យ៉ាង​ដែល​កម្ម​ករ​និយោ​ជិត​អាច​បាត់​បង់​ការ​ងារ​ តាម​សេច​ក្តី​កំ​ណត់​ថ្មី​

យោង​តាម​មា​ត្រា​ ១២៥ ក្រម​ច្បាប់​ការ​ងារ​ឆ្នាំ​ ២០១៩ (មាន​សុពល​ភាព​ចាប់​ពី​ថ្ងៃ​ទី ០១ ខែ​មក​រា ឆ្នាំ​ ២០២១ ) និយោ​ជក​មាន​សិទ្ធិ​បណ្ដេញ​បុគ្គ​លិក​ដែល​បំ​ពាន​ក្នុង​ ៥ ​ករណី ដូច​ខាង​ក្រោម​៖

១​. កម្ម​ករ​និយោ​ជិត​ មាន​អា​កប្បកិរិយា​យាយី​ផ្លូវ​ភេទ​នៅ​កន្លែង​ធ្វើ​ការ​។​ នេះ​គឺជា​សេច​ក្តី​កំ​ណត់​ថ្មី​ បើ​ប្រៀប​នឹង​ក្រម​ច្បាប់​ ធរ​មាន​លើក​ដំ​បូង​ត្រូវ​បាន​អនុវត្ត​។​

២​. កម្ម​ករ​និយោ​ជិត​ បោះ​បង់​ការ​ងារ​ដោយ​ចិត្ត​ឯង​ក្នុង​រយៈ​ពេល​ ៥ ថ្ងៃ​ បូក​សរុប​ក្នុង​រយៈ​ពេល​ ៣០ ថ្ងៃ​ (តាម​សេចក្តី​កំ​ណត់​ជាធរ​មាន​គឺក្នុង​អំ​ឡុង​ ១ ខែ​) ឬ​ ២០ ថ្ងៃ​ បូក​សរុប​ក្នុង​រយៈ​ពេល​ ៣៦៥ ថ្ងៃ​ (តាម​សេច​ក្តី​កំ​ណត់​ជាធរ​មាន​គឺ ១ ឆ្នាំ​) គិត​ចាប់​ពី​ថ្ងៃ​ដំ​បូង​ដែល​បោះ​បង់​ការ​ងារ​ដោយ​ចិត្ត​ឯង​ ដោយ​គ្មាន​ហេតុ​ផល​ត្រឹម​ត្រូវ​។​

ករណី​ចាត់​ទុក​ថា​មាន​ហេតុ​ផល​ត្រឹម​ត្រូវ​ មាន​ដូច​៖ គ្រោះ​ធម្ម​ជាតិ​ អគ្គិ​ភ័យ​ សាមីខ្លួន​ សាច់ញាតិ​ឈឺ​ថ្កាត់​ ដោយ​មាន​ការ​បញ្ជា​ក់​របស់​មូល​ដ្ឋាន​ពិនិត្យ​ព្យា​បាល​ជំ​ងឺ​ដែល​មាន​សិទ្ធិ​សម្រេច​ និង​ករ​ណីផ្សេង​ទៀត​ដែល​បាន​កំ​ណត់​ក្នុង​លក្ខន្តិកៈ​ការ​ងារ​។​

៣​. កម្ម​ករ​និយោ​ជិត​ មាន​អា​កប្បកិរិយា​លប​លួច​ លោភ​លន់ ​លេង​ល្បែង​ស៊ី​សង​ ចេតនា​បង្ករ​បួស​ស្នាម​និង​ប្រើ​ប្រាស់​គ្រឿង​ញៀន​នៅ​កន្លែង​ធ្វើ​ការ​។​

៤​. កម្ម​ករ​និយោ​ជិត​ មាន​អា​កប្បកិរិយា​ប្រាប់​ពី​អាថ៌​កំ​បាង​អា​ជីវ​កម្ម​ អាថ៌​កំ​បាំង​បច្ចេក​វិទ្យា​ បំ​ពាន​កម្ម​សិទ្ធិ​បញ្ញា​របស់​និយោ​ជក មាន​អា​កប្ប​កិរិយា​បង្ក​ឱ្យ​ខូច​ខាត​ធ្ងន់​ធ្ងរ​ ឬ​គំ​រាម​កំ​ហែង​ធ្វើ​ឱ្យ​ខូច​ខាត​ទ្រព្យ​សម្បត្តិ​ និង​ផល​ប្រ​យោជន៍​របស់​និយោ​ជក។​

៥​. កម្ម​ករ​និយោ​ជិត​ រង​ការ​ពិន័យ​ដោយ​ពន្យាពេល​ដំ​ឡើង​ប្រាក់​ខែ​ ឬ​ត្រូវ​ដក​ហូត​មុខ​តំ​ណែ​ង ហើយ​បាន​ប្រ​ព្រឹត្ត​ល្មើស​សា​ជា​ថ្មី​ក្នុង​រយៈ​ពេល​មិន​ទាន់​លុប​ចោល​ការ​ពិន័យ​។​

ប្រ​ព្រឹត្ត​បទ​ល្មើស​សាជាថ្មី​ គឺករ​ណីកម្ម​ករ​និយោ​ជិត​ប្រ​ព្រឹត្ត​បទ​ល្មើស​ដូច​មុន​ ត្រូវ​បាន​ដាក់​ពិន័យ​ ប៉ុន្តែ​មិន​ទាន់​លុប​ចោល​ការ​ពិន័យ​ យោង​តាម​សេច​ក្តី​កំ​ណត់​ខាង​ក្រោម​៖

-កម្មករ​និយោ​ជិត​ រង​ការ​ពិន័យ​ស្តី​បន្ទោស​ ក្រោយ​ពី​ ៣ ខែ​ ឬ​រង​ការ​ពិន័យ​ពន្យា​ពេល​ដំ​ឡើង​ប្រាក់​ខែ​ក្រោយ​ពី​ ៦ ខែ​ ឬ​រង​ការ​ពិន័យ​ដក​ហូត​មុខ​តំ​ណែង​ក្រោយ​ពី​ ៣ ​ឆ្នាំ​ រាប់​ចាប់​តាំង​ពី​ថ្ងៃ​ត្រូវ​ពិន័យ​ ប្រ​សិន​បើ​មិន​ប្រ​ព្រឹត្ត​ខុស​ច្បាប់​ការ​ងារ​ទៀត​ នឹង​ត្រូវ​បាន​លុប​ចោលការ​ពិន័យ​។​

-កម្ម​ករ​និយោ​ជិត​ រង​ការ​ពិន័យ​ពន្យា​ពេល​ដំ​ឡើង​ប្រាក់​ខែ​ ក្រោយ​ពី​ធ្វើ​ការ​កែ​ប្រែ​ខ្លួន​បាន​ពាក់​កណ្ដាល​ពេល​កំ​ណត់​ ប្រ​សិ​នបើ​ការ​កែ​ប្រែ​ខ្លួន​បាន​ល្អ​ អាច​បាន​និយោ​ជក ពិនិត្យ​កាត់​បន្ថយ​រយៈ​ពេល​ពិន័យ​៕​      

             យោ​ង៖ vnexpress.net -វិមាន​

ចែករំលែកអត្ថបទ