គ្រួសារបងថាច់ឡើយ នៅភូមិព្រែកនិស្ស័យ ឃុំឡងមី ស្រុកតាមប៊ិញ ខេត្តវិញឡុង ចាកផុតពីភាពក្រីក្រ អាស្រ័យប្រើប្រាស់នូវប្រភពទុនឧបត្ថម្ភរបស់រដ្ឋ និងការស្រុះចិត្តគំនិតឈានឡើងរបស់ប្តីប្រពន្ធបង។
ម៉ូតូបងឡើយ ក្រោយពីបានកែច្នៃកែបផ្ទុកចំបើង។
យើងខ្ញុំបានជួបបងឡើយ នៅតាមដងផ្លូវបេតុងមួយដែលបែកចូលទៅកាន់ភូមិព្រែកនិស្ស័យ។ បងឡើយ ឱ្យដឹងដោយក្តីរីករាយ៖ “ប្រហែលជាបងស្រីងឿងឆ្ងល់ហើយមើលទៅ ពីព្រោះស្មានថាឈ្មោះឡើយជាមនុស្សស្រី មានមនុស្សជាច្រើនសួរលេងថា ខ្ញុំមានដូរឈ្មោះនឹងប្រពន្ធទេ។ ខ្ញុំឈ្មោះឡើយ ប្រពន្ធឈ្មោះឡឺយ ចំណែកកូន ២ នាក់ ខ្ញុំដាក់ឈ្មោះ ឡុកនិងឡាយ។ ហេតុនោះ គ្រួសារខ្ញុំមានគេហៅឈ្មោះច្រឡំគ្នាជារឿងៗ”។ និយាយបណ្តើរ បងឡើយធ្វើការបណ្ដើរ គាត់កំពុងផ្ទុកចំបើងដាក់លើកែបម៉ូតូដែលគាត់ច្នៃខ្លួនឯងដើម្បីផ្ទុកអីវ៉ាន់ឱ្យបានច្រើន។ គ្រាន់តែមួយរំពេច ម៉ូតូរបស់គាត់ផ្ទុកចំបើងឡើងពេញ។ បងឡើយ ឱ្យដឹង៖ “ចាប់ពីចិញ្ចឹមគោ ខ្ញុំច្នៃកែបម៉ូតូបន្ថែម ដើម្បីផ្ទុកចំបើងឬស្មៅឱ្យបានច្រើន។ ខ្ញុំចេះច្នៃកែបម៉ូតូ នេះក៏ដោយសារបានរៀនរបរជាងដែកដែលរដ្ឋឧបត្ថម្ភ”។
តាមប្រសាសន៍បងឡេទ្រីយុង អនុប្រធានគណៈកម្មាធិការប្រជាជនឃុំឡងមី បងឡើយ ជាជនជាតិខ្មែរម្នាក់បានរៀនវគ្គបណ្ដុះបណ្តាលវិជ្ជាជីវៈសម្រាប់ពលករជនបទ។ ក្រោយពីរៀនចប់ បងឡើយបានទទួលចូលធ្វើការនៅមូលដ្ឋាន ធ្វើទ្វារដែកនៅផ្សារឃុំ កន្លែងដែលប្រពន្ធគាត់ជួយលក់អាហារពេលព្រឹក។ ក្រោយពីលក់អាហារពេលព្រឹក ប្រពន្ធបងឡើយ មកផ្ទះថែទាំគោ គិតគូរបាយទឹក និងការងារផ្ទះសម្បែង។
បងឡើយ ឱ្យដឹងបន្ថែម៖ “ពេលយើងខ្ញុំចេញនៅដោយឡែក ម្តាយឪពុកទាំងសងខាងចែកដីស្រែឱ្យបាន ២ កុង។ មានដីធ្លី ប៉ុន្តែប្តីប្រពន្ធខ្ញុំនៅតែមិនអាចរួចផុតពីស្ថានភាពក្រីក្រ ពីព្រោះប្រាក់ចំណូលស្តួចស្តើងពេក។ តាំងពីបានរដ្ឋឧបត្ថម្ភសង់ផ្ទះមហាសាមគ្គី ឧបត្ថម្ភគោចិញ្ចឹម ប្តីប្រពន្ធខ្ញុំបានរៀនរបរ មានការងារធ្វើរកបានប្រាក់ចំណូលលំនឹង ម្ល៉ោះហើយក៏បានចាកផុតពីភាពក្រីក្រ។ ថ្ងៃនេះខ្ញុំសូមឈប់ធ្វើមួយថ្ងៃ ទៅទិញចំបើងយកមកទុក ដើម្បីថ្ងៃណាមិនបានទៅកាត់ស្មៅ ក៏មានចំបើងឱ្យគោស៊ី”។
ដោយសារបានរដ្ឋឧបត្ថម្ភទុនសង់ផ្ទះ ពូជសត្វចិញ្ចឹម និងឧបត្ថម្ភផ្លាស់ប្តូររបរ ទើបគ្រួសារបងឡើយ បានចាកផុតពីភាពក្រីក្រ។ កូនៗរបស់បងឡើយ កំពុងរៀននៅសាលាបឋមសិក្សាថាច់ធា ប្តីប្រពន្ធបងមានគោលបំណងគិតគូរឱ្យកូនរៀនសូត្របានខ្ពស់ ខណៈពេលសេដ្ឋកិច្ចគ្រួសារបានធូរធារគ្រាន់បើឡើង៕
ហាថាញ់-វិមាន