07/04/2026 - 15:36

សកម្ម​ត្រៀម​បម្រុង​សម្រាប់​កម្ម​វិធី​ទូរ​ទស្សន៍​ផ្សាយ​ផ្ទាល់​អំ​ណរ​បុណ្យ​ចូល​ឆ្នាំ​ថ្មី ឆ្នាំ​២០២៦ 

យោង​តាម​ផែន​ការ​លេខ ១៤១/​KH​-UBND របស់​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ទី​ក្រុង​កឹង​ធើ ស្តី​ពី​ការ​ចាត់​តាំង​សកម្ម​ភាព​អំ​ណរ​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រ​ពៃ​ណី​របស់​ជន​រួម​ជាតិ​ខ្មែរ ឆ្នាំ​២០២៦។ ក្នុង​នោះ កម្ម​វិធី​ទូរ​ទស្សន៍​ផ្សាយបន្ត​ផ្ទាល់​អប​អរ​សា​ទរ​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រ​ពៃ​ណី នឹង​បាន​ចាត់​តាំង​ឡើង​នៅ​វត្ត​មជ្ឈិ​មា​រាម​ជ្រោយ​ទឹម​ចាស់  សង្កាត់​មី​ស្វៀង ទី​ក្រុង​កឹង​ធើ។

ដើម្បី​ត្រៀម​លក្ខណៈ​ឱ្យ​បាន​ហ្មត់​ចត់​សម្រាប់​ការ​ងារ​មុន ក្នុង​អំ​ឡុង​ពេល​និងក្រោយ​កម្ម​វិធី​ទូរ​ទស្សន៍​ផ្សាយបន្ត​ផ្ទាល់​អំ​ណរ​បុណ្យ​ចូល​ឆ្នាំ​ថ្មី ឆ្នាំ​២០២៦ ព្រឹក​ថ្ងៃ​ទី ៦ ខែ​មេ​សា តំ​ណាង​គណៈ​ឃោស​នា​អប់រំ ប្រ​ជា​ចលនា​ទី​ក្រុង ថ្នាក់​ដឹក​នាំ​មន្ទីរ​ជន​ជាតិ​និង​សាស​នា តំ​ណាង​មន្ទីរ គណៈ ផ្នែក​ពាក់​ព័ន្ធ​នា​នា​របស់​ទី​ក្រុង ថ្នាក់​ដឹក​នាំ​សង្កាត់​មី​ស្វៀង រួម​ជា​មួយ​ផ្នែក​ជំ​នាញ​ពាក់​ព័ន្ធ​ដោយ​ផ្ទាល់​ដល់​ការ​ងារ​ផលិត​កម្ម​វិធី​ទូរ​ទស្សន៍​ផ្សាយ​បន្តផ្ទាល់​របស់​កា​សែត​និង​វិទ្យុ - ទូរ​ទស្សន៍​កឹង​ធើ បាន​អញ្ជើញ​ចុះ​ពិ​និត្យ​ជាក់​ស្តែង ដោះ​ដូរ​យោ​បល់​និង​ឯក​ភាព​លើ​ខ្លឹម​សារ​សហ​ការ ដើម្បី​ធា​នា​ឱ្យ​កម្ម​វិធី​ប្រ​ព្រឹត្ត​ទៅ​ដោយ​រលូន​និង​មាន​ប្រ​សិទ្ធ​ភាព។

ទិដ្ឋ​ភាព​នៃការ​ចុះ​ពិ​និត្យ ដោះ​ដូរ​យោ​បល់​នៅ​វត្ត​មជ្ឈិ​មា​រាម​ជ្រោយ​ទឹម​ចាស់ សង្កាត់​មី​ស្វៀង ទី​ក្រុង​កឹង​ធើ។

នៅ​ក្នុង​ពេល​ចុះ​ពិ​និត្យ​ជាក់​ស្តែង អង្គ​ភាព​ដែល​ពាក់​ព័ន្ធ​បាន​ពិ​ភាក្សា​និង​ឯក​ភាព​លើ​ខ្លឹម​សារ​សំ​ខាន់ៗ​ជា​ច្រើន ពាក់​ព័ន្ធ​នឹង​ផែន​ការ​កម្ម​វិធី ទម្រង់​នៃ​ការ​រៀប​ចំ​សិល្បៈ រយៈ​ពេល​សម្តែង និង​ផែន​ការ​ធា​នា​សន្តិ​សុខ សណ្តាប់​ធ្នាប់​បង្ការ​និង​ពន្លត់​អគ្គិ​ភ័យ​មុន ក្នុង​អំ​ឡុង​ពេល​និង​ក្រោយ​ព្រឹត្តិ​ការណ៍។

តាម​ផែន​ការ កម្ម​វិធី​ទូរ​ទស្សន៍​ផ្សាយបន្ត​ផ្ទាល់​អំ​ណរ​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រ​ពៃ​ណី បាន​ជ្រើស​រើស​ចាត់​តាំង​នៅ​​វត្ត​ទក្ខិណនិកាយ​ខ្មែរ លើ​ភូមិ​ឋាន​ទី​ក្រុង​កឹង​ធើ​រៀង​រាល់​ឆ្នាំ ពិ​សេស​ឆ្នាំ​នេះ គណៈ​ចាត់​តាំង​បាន​សម្រេច​ជ្រើស​រើស​វត្ត​មជ្ឈិ​មា​រាម​ជ្រោយ​ទឹម​ចាស់ ស្ថិត​ក្នុង​សង្កាត់​មី​ស្វៀង ទី​ក្រុង​កឹង​ធើ​ដើម្បី​ចាត់​តាំង។ ជា​មួយ​នឹង​កិត្តិ​យស​ដ៏​ខ្ពង់​ខ្ពស់​នោះ វត្ត​ក៏​បាន​ត្រៀម​លក្ខណៈ​រៀប​ចំ​ទុក​មុន​ជា​ស្រេច។

ព្រះ​តេជ​ព្រះ​គុណ ថាច់​បេន ព្រះ​ចៅ​អធិ​ការ​វត្ត​មជ្ឈិ​មា​រាម​ជ្រោយ​ទឹម​ចាស់ សង្កាត់​មី​ស្វៀង​ទី​ក្រុង​កឹង​ធើ មាន​ថេរ​ដី​កា៖ “ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ឆ្នាំ​នេះ ថ្នាក់​ដឹក​នាំ​ទី​ក្រុង​កឹង​ធើ ក៏​បាន​ចាត់​តាំង​កម្ម​វិធី​ទូរ​ទស្សន៍​ផ្សាយបន្ត​ផ្ទាល់ ដើម្បី​បម្រើ​ដល់​ទស្ស​និក​ជន​និង​មា​មីង​ពុទ្ធ​បរិ​ស័ទ​នៅ​ថ្ងៃ​ទី​ ១៥ ខែ​មេ​សា​នេះ។ វត្ត​ពិត​ជា​មាន​ក្តី​រីក​រាយ​និង​មាន​កិត្តិ​យស​ណាស់​ដែល​បាន​រដ្ឋ​យក​ចិត្ត​ទុក​ដាក់​ចំ​ពោះ​ជន​រួម​ជាតិ​ខ្មែរ​យើង ដោយ​មាន​ការ​ជូន​អំ​ណោយ ប្រ​គល់​ផ្ទះ​និង​កង់​ជូន​ដល់​សិស្សា​នុសិស្ស...។ រហូត​មក​ដល់​ពេល​នេះ វត្ត​ក៏​បាន​ចាត់​ចែង​រៀប​ចំ​អនា​ម័យ​និង​តុប​តែង​លម្អ​ស្អាត​បាត ដើម្បី​ស្វា​គមន៍​និង​ថ្លែង​អំ​ណរ​គុណ​ដល់​រដ្ឋ​អំ​ណាច​ដែល​បាន​ជ្រើស​រើស​វត្ត​ជា​កន្លែង​ចាត់​តាំង​កម្ម​វិធី”។

ថ្លែង​ការណ៍​ក្នុង​ពេល​ចុះ​ពិ​និត្យ លោក​ឡឹម​ហ្វាង​ម៉ូវ នា​យក​មន្ទីរ​ជន​ជាតិ​និង​សាស​នា សង្កត់​ធ្ងន់៖ “កម្ម​វិធី​ទូរ​ទស្សន៍​ផ្សាយបន្ត​ផ្ទាល់​អំ​ណរ​បុណ្យ​ចូល​ឆ្នាំ​ថ្មី ឆ្នាំ​២០២៦ គឺ​ជា​កម្ម​វិធី​ដ៏​មាន​អត្ថ​ន័យ​នយោ​បាយ - សង្គម​យ៉ាង​ជ្រាល​ជ្រៅ មិន​ត្រឹម​តែ​បង្ក​បរិ​យា​កាស​សប្បាយ​រីក​រាយ​ជូន​ដល់​បង​ប្អូន​ជន​រួម​ជាតិ​ខ្មែរ ក្នុង​ការ​ទទួល​អំ​ណរ​ឆ្នាំ​ថ្មី​ប៉ុណ្ណោះ​ទេ ថែម​ទាំង​រួម​ចំ​ណែក​ក្នុង​ការ​អភិ​រក្ស​និង​ពង្រីក​តម្លៃ​វប្ប​ធម៌​ប្រ​ពៃ​ណី​ដ៏​ផូរ​ផង់​របស់​ជន​ជាតិ​ទៀត​ផង”។

កម្ម​វិធី​ទូរ​ទស្សន៍​ផ្សាយបន្ត​ផ្ទាល់​នឹង​ចាក់​ផ្សាយ​នៅ​វេលា​ម៉ោង ៨:០០ ដល់ ៩:៣០ ព្រឹក​ថ្ងៃ​ទី ១៥ ខែ​មេ​សា ឆ្នាំ​២០២៦ នៅប៉ុស្តិ៍​ទូរ​ទស្សន៍​កឹង​ធើ១ និង​ប៉ុស្តិ៍​ទូរ​ទស្សន៍​កឹង​ធើ​៣ ជា​មួយ​នឹង​ឈុត​សម្តែង​សិល្បៈ​ពិ​សេសៗ​ជា​ច្រើន ពោរ​ពេញ​ទៅ​ដោយ​អត្ត​សញ្ញាណ​វប្ប​ធម៌​ជន​ជាតិ ព្រម​ជា​មួយ​នោះ​ នឹង​ធ្វើ​ការ​ជូន​អំ​ណោយ​ដ៏​មាន​អត្ថ​ន័យ​ដល់​គ្រួ​សារ​ដែល​ជួប​ការ​លំ​បាក​ខាង​លំ​នៅ​ឋាន និង​សិស្ស​ក្រី​ក្រ​ដែល​សង្វាត​រៀន​សូត្រ​លើ​ភូមិ​ឋាន៕​

 អត្ថ​បទ​និង​រូប​ថត៖ ថាញ់​ហ៊ុង-ដា​លីន

ចែករំលែកអត្ថបទ