20/10/2020 - 09:08

សុក​ត្រាំង​ ប្រ​គល់​ផ្ទះ​មហា​សាម​គ្គី​ ១២៥ ខ្នង​ដល់​គ្រួ​សារ​ក្រី​ក្រ

គណៈ​កម្មា​ធិការ​រណសិរ្ស​មាតុ​ភូមិ​វៀត​ណា​មខេត្ត​សុក​ត្រាំង​ ទើប​ធ្វើ​ពិធីប្រ​គល់​ផ្ទះ​មហា​សាម​គ្គី​ ១២៥ ខ្នង​ដល់​គ្រួ​សារ​ក្រី​ក្រលើ​ភូមិ​សាស្រ្ត​ខេត្ត​ គិត​ជាទឹក​ប្រាក់ ​៥​ ពាន់​លាន​ដុង​ អា​ស្រ័យ​ក្រុម​ហ៊ុន​ចំ​កាត់​សមាជិក​មួយ​ឆ្នោត​ជាតិ​សុក​ត្រាំង​ធ្វើ​ហិរញ្ញ​ប្បទាន​។​ មធ្យម​ភាគ​ផ្ទះ​មួយ​ខ្នង​ៗ​ត្រូវ​បាន​ឧបត្ថម្ភ​ចំ​នួន​ ៤០ លាន​ដុង​។​

តំ​ណា​ង​ថ្នាក់​ដឹក​នាំ​ខេត្ត​ កាត់​ខ្សែ​បូប្រ​គល់​ផ្ទះ​មហា​សាម​គ្គី​។​

ចាប់​ពី​ឆ្នាំ​ ២០០០ មក​ដល់​សព្វ​ថ្ងៃ​ មូល​និធិ​”ដើម្បី​អ្នក​ក្រ” គ្រប់​លំ​ដាប់​ថ្នាក់​ទទួល​បាន​ទឹក​ប្រាក់​ជាង ​៣៥០ ពាន់​លាន​ដុង​។​ តាម​រយៈ​នោះ​ ខេត្ត​បាន​សាង​សង់​និង​ជួស​ជុល​ផ្ទះ​មហា​សាមគ្គី​ ១៩.៤១៨ ខ្នង​ ជូន​គ្រួ​សារ​ក្រី​ក្រ គ្រួ​សារ​ប្រ​កៀក​បន្ទាត់​ក្រ និង​គ្រួ​សារ​លំ​បាក​ខាង​លំ​នៅ​ឋាន​។​ ក្រៅ​ពី​នោះ​ មាន​អ្នក​ក្រ គ្រួ​សារ​ក្រី​ក្ររាប់​ពាន់​ទៀត​ បាន​ឧបត្ថម្ភ​ទុន​ផលិ​កម្ម​ រៀន​សូត្រ​ ពិនិត្យ​ព្យា​បាល​ជំ​ងឺ​ និង​គិត​គូរ​ពី​សុខុមា​លភាព​សង្គម​ គិត​ជាទឹក​ប្រាក់​ជាង​ ២៧៩ ពាន់​លាន​ដុង​។​  ឆ្លង​តាម​រយៈ​នោះ​ រួម​ចំ​ណែក​កាត់​បន្ថយ​អត្រា​គ្រួ​សារ​ក្រី​ក្រ​ក្នុង​ខេត្ត​ ថយ​ចុះ​នៅ​ត្រឹម ​៤,៩%។​

ក្នុង​ឱកាស​នេះ​ដែរ​ ក្រុម​ហ៊ុន​ចំ​កាត់​សមាជិក​មួយ​ឆ្នោត​ជាតិ​សុក​ត្រាំង​ បាន​ជូន​ផ្លាក​និមិត្ត​រូប​ទឹក​ប្រាក់ ៦ ពាន់​លាន​ដុង​ ឧបត្ថម្ភ​មូល​និធិ​ “ដើម្បី​អ្នក​ក្រ” ខេត្ត​ឆ្នាំ ​២០២១ និង​ជូន​អំ​ណោយ​ ១២៥ ចំ​ណែ​ក​ដល់​គ្រួ​សារ​ដែល​បាន​ឧបត្ថម្ភ​សង់​ផ្ទះ​ឆ្នាំ ​២០២០៕​ 

            លីធាន​-វិមាន​

 

ចែករំលែកអត្ថបទ