លោកគឹមថាយ ប្រធានភូមិចាញ់ទ្រី ឃុំតឹបសើុង ស្រុកថ្កូវ ខេត្តត្រាវិញ បានស្ម័គ្រចិត្តបរិច្ចាគឈាមដល់ទៅ២០ លើក។ គាត់គឺជាបុគ្គលគំរូម្នាក់ បានជ្រើសរើស ធ្វើបទបង្ហាញគំរូក្នុងពិធីស្ងើចសរសើរអ្នកស្ម័គ្រចិត្តបរិច្ចាគឈាម ឆ្នាំ២០១៩ របស់ខេត្តត្រាវិញ។
លោកគឹមថាយ ជាមួយនឹងប័ណ្ណសរសើរដែលប្រធានគណៈកម្មាធិការ
ប្រជាជនខេត្តត្រាវិញជូន។
លោកគឹមថាយ មិនត្រឹមតែស្ម័គ្រចិត្តបរិច្ចាគឈាមច្រើនលើកប៉ុណ្ណោះទេ គាត់នៅទាំងសកម្មចលនាមិត្តរួមការងារគ្រួសារចូលរួមបរិច្ចាគឈាមទៀតផង។ “បរិច្ចាគឈាមមនុស្សធម៌ ជាទង្វើដ៏ឧត្តុង្គឧត្តមមួយ មានអត្ថន័យដ៏សំខាន់ក្នុងការជួយសង្គ្រោះអាយុជីវិតមនុស្ស។ ខ្ញុំគិតថា យើងនៅមានសុខភាពល្អ គឺនៅតែរួមចំណែកដល់សង្គមជានិច្ច!” - លោកគឹមថាយ សំណេះសំណាលដូច្នេះ។
មានអ្នកខ្លះតែងនិយាយថា ការបរិច្ចាគឈាមជះឥទ្ធិពលដល់សុខភាព ប៉ុន្តែចំពោះលោកគឹមថាយ ការបរិច្ចាគឈាមគឺជាវិធីមួយដើម្បីរក្សាសុខភាពទៅវិញ។ គាត់ឱ្យដឹង៖ “ខ្ញុំតែងគិតថា ការបរិច្ចាគឈាមជួយសង្គ្រោះមនុស្ស គឺជាទង្វើដ៏ល្អជួយអ្នកជំងឺឱ្យរួចផុតពីការស្លាប់។ ពីព្រោះការបូមឈាមពីរាងកាយយើងក្នុងកម្រិតសុវត្ថិភាព ធានាត្រូវតាមបែបបទបច្ចេកទេស នឹងជួយរំញោចដល់ការបង្កើតឈាមថ្មីឡើងវិញ មិនប៉ះពាល់ដល់សុខភាពឡើយ។ ពិសេស ការបរិច្ចាគឈាម នឹងជួយឱ្យយើងប្រទះឃើញនូវជំងឺមួយចំនួន ដូចជា៖ HIV រលាកថ្លើម រោគស្វាយ។ល។ ដើម្បីព្យាបាលបានទាន់ពេល”។ អាស្រ័យហេតុនោះ ទើបលោកគឹមថាយ ស្ម័គ្រចិត្តបរិច្ចាគឈាមដល់ទៅ ២០ លើក បានរួមចំណែកនាំមកនូវក្តីរីករាយ ការរស់រានមានជីវិតដល់អ្នកជំងឺដែលប្រឈមនឹងការស្លាប់។
លោកថាច់គឹមង៉ុករិន្ទ បុគ្គលិកផ្នែកវប្បធម៌សង្គមឃុំតឹបសើុង បញ្ជាក់ឱ្យដឹង៖ “លោកគឹមថាយ ជាកម្មាភិបាលខ្មែរមួយរូបមានប្រជាប្រិយនៅភូមិភាគ។ ជាមួយនឹងតួនាទីជាប្រធានភូមិ គាត់តែងអនុវត្តសម្រេចឆ្នើមនូវភារកិច្ចរបស់គណៈកម្មាធិការបក្ស គណៈកម្មាធិការប្រជាជនឃុំប្រគល់ឱ្យ។ ទន្ទឹមនឹងនោះ គាត់បានប្រធានគណៈកម្មាធិការប្រជាជនខេត្តត្រាវិញ ជូនប័ណ្ណសរសើរពីព្រោះបានបរិច្ចាគឈាមសង្គ្រោះមនុស្សជាច្រើនលើក៕
សើុងម៉ាល័យ-វិមាន