កាលពីថ្ងៃទី ២៤ ខែ៩ ឆ្នាំ២០២០ នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាល ង្វៀងស្វឹងភុក បានចុះហត្ថលេខាអនុញ្ញាតឱ្យប្រើប្រាស់សារទូរលេខ ១៣០០/CĐ-TTg ស្ដីពីការបង្ការ ប្រឆាំងជំងឺ COVID-១៩។ សារទូរលេខ បានបង្ហាញពីកិច្ចចង្អុលការទាន់ពេលវេលា និងម៉ឺងម៉ាត់យ៉ាងចាំបាច់របស់រដ្ឋាភិបាល សំណូមពរដល់ស្ថាប័ន អង្គភាពមានសមត្ថកិច្ច និងប្រជាជនទូទាំងប្រទេសបញ្រ្ជាបស្មារតីដោយមិនមានការបណ្ដែតបណ្ដោយ គប្បីបង្កើនការប្រុងប្រយ័ត្ន ពង្រឹងភាពម្ចាស់ការក្នុងការបង្ការទប់ស្កាត់ ដាច់ខាតមិនទុកឱ្យកើកមានហានិភ័យនៃការរីករាលដាលនៃជំងឺ COVID-១៩ លើកទី ៣ នៅប្រទេសយើង។
នាយករដ្ឋមន្ត្រី ង្វៀងស្វឹងភុក ដឹកនាំកិច្ចប្រជុំប្រចាំការនៃរដ្ឋាភិបាល ស្ដីពីការបង្ការប្រឆាំងជំងឺ COVID-១៩ នៅថ្ងៃ១៨ ខែ៩។ រូបថតៈ ហ្វាងហីវ
ដើម្បីបន្តការរក្សាខ្ជាប់សមិទ្ធផលនៃការបង្ការ ប្រឆាំងជំងឺ COVID-១៩ បង្កជាមូលដ្ឋានគ្រឹះ ជំរុញដំណើរការស្ដារនិងអភិវឌ្ឍន៍ខឿនសេដ្ឋកិច្ច ការពារសុខភាពប្រជាជន នាយករដ្ឋមន្រ្តីនៃរដ្ឋាភិបាល សំណូមពរដល់ក្រសួង ស្ថាប័នស្មើក្រសួង ស្ថាប័នក្រោមឱវាទរដ្ឋាភិបាល គណៈកម្មាធិការប្រជាជនខេត្ត ក្រុងក្រោមឱវាទមជ្ឈិម បន្តការប្រុងប្រយ័ត្ន ដាច់ខាតមិនត្រូវបណ្ដែតបណ្ដោយ មើលស្រាលចំពោះហានិភ័យនៃជំងឺឆ្លងរាលដាល ចាត់ចែងអនុវត្តម៉ឺងម៉ាត់នូវវិធានការបង្ការប្រឆាំងជំងឺឆ្លងរាលដាល ត្រឹមត្រូវទៅតាមកិច្ចចង្អុលការរបស់រដ្ឋាភិបាល នាយករដ្ឋមន្រ្តីនៃរដ្ឋាភិបាល និងគណៈកម្មការជាតិបង្ការប្រឆាំងជំងឺ COVID-១៩។
សារទូរលេខបានបញ្ជាក់ច្បាស់ពីភារកិច្ចរបស់ស្ថាប័នមានសមត្ថកិច្ចនីមួយៗ និងអ្នកដឹកនាំក្នុងការរៀបចំអនុវត្តនូវវិធានការជាក់ស្ដែង អំពីការណែនាំផ្សព្វផ្សាយអនុវត្តនិងត្រួតពិនិត្យ ការងារបង្ការ ជំងឺឋិតក្នុងក្របខណ្ឌគ្រប់គ្រង ចាត់វិធានការយ៉ាងម៉ឺងម៉ាត់ចំពោះករណីដែលប្រព្រឹត្តបំពាន ដូចជា ពាក់ម៉ាស់ពេលចេញពីផ្ទះ នៅតាមទីតាំងនិងមធ្យោបាយធ្វើដំណើរទីសាធារណៈ។ លាងដៃនឹងសាប៊ូ ឬសារធាតុសម្លាប់មេរោគជាប្រចាំ កាត់បន្ថយការជួបជុំគ្នាច្រើននៅទីសាធារណៈ រក្សាគម្លាតសុវត្ថិភាពពេលប្រាស្រ័យទាក់ទង បង្កើនការត្រួតពិនិត្យ ធ្វើការពង្រឹងដោយធានាអនុវត្តឱ្យបានត្រឹមត្រូវ ប្រាកដប្រជាសម្រាប់វិធានការបង្ការ ប្រឆាំងជំងឺឆ្លងរាលដាល ពិសេសនៅទីក្រុងធំៗ ភូមិសាស្រ្តមានប្រជាជនរស់នៅកុះករ ទីតាំងតែងមានមនុស្សម្នាជួបជុំគ្នាច្រើន សាលារៀន មណ្ឌលឧស្សាហកម្ម ទីផ្សារ ផ្សារទំនើប មណ្ឌលដាក់ឱ្យនៅដោយឡែក និងមន្ទីរពេទ្យជាដើម។
រៀបចំធ្វើរោគវិនិច្ឆ័យជាបន្ទាន់ ចំពោះអ្នកដែលមានអាការៈក្អក គ្រុននៅក្នុងសហគមន៍។ អនុវត្តវិធានការការពារសុវត្ថិភាពដល់មនុស្សចាស់ អ្នកដែលមានជំងឺប្រចាំកាយជាដើម។ ក្រសួង ស្ថាប័នស្មើក្រសួង ស្ថាប័នក្រោមឱវាទរដ្ឋាភិបាល គណៈកម្មាធិការប្រជាជនខេត្ត ក្រុង គប្បីម្ចាស់ការត្រៀមលក្ខណៈធានាមូលដ្ឋានសម្ភារៈធនធានមនុស្ស ដើម្បីឆ្លើយតបតម្រូវការបង្ការ ប្រឆាំងជំងឺឆ្លងរាលដាល។ ត្រូវរៀបចំធ្វើសមយុទ្ធ ហាត់សមជាប្រចាំ អំពីវិធានការទប់ស្កាត់ចំពោះស្ថានភាពនៃជំងឺឆ្លងរាលដាលដែលអាចនឹងកើតមានឡើង។ ស្ថាប័ន អង្គភាព និងអង្គការនីមួយៗ គប្បីមានគ្រោងការច្បាស់លាស់ និងធ្វើការតាមដាន ត្រួតពិនិត្យ វាយតម្លៃជាប្រចាំកម្រិតសុវត្ថិភាពនៃការបង្ការ ប្រឆាំងជំងឺឆ្លងរាលដាលតាមស្ដង់ដារបស់ក្រសួងសុខាភិបាលដាក់ចេញ។ ក្នុងនោះ ត្រូវធ្វើការពិនិត្យតាមដាន បំពេញបន្ថែម ស្ដង់ដាននៃការវាយតម្លៃកម្រិតសុវត្ថិភាពសម្រាប់ផ្នែក មន្ទីរនីមួយៗ និងមណ្ឌលសុខភាព។ បង្កើនការងារចុះឈ្មោះពិនិត្យជំងឺតាមប្រព័ន្ធ រឹតបន្ដឹងនូវការអនុវត្តបែងចែកអ្នកចេញចូលចុះឡើងរវាងផ្នែកមួយៗក្នុងមណ្ឌលសុខភាព។ មានវិធានការធ្វើរោគវិនិច្ឆ័យ ចងសម្ព័ន្ធរវាងមន្ទីរនិងគ្នាក្នុងការទទួលអ្នកជំងឺ ធ្វើរោគវិនិច្ឆ័យ ឧទ្ទេសនាមធ្វើរោគវិនិច្ឆ័យចំពោះអ្នកជំងឺ នៅពេលមានរោគសញ្ញាជំងឺ COVID-១៩ ជាដើម។ ចំពោះអ្នកដឹកនាំស្ថាប័ន អង្គភាព ត្រូវទទួលខុសត្រូវចំពោះការបង្ការ ប្រឆាំងជំងឺឆ្លងរាលដាលនៅស្ថាប័ន អង្គភាពនិងក្របខណ្ឌគ្រប់គ្រង។ ចំពោះករណីកើតមានជំងឺឆ្លងរាលដាល ត្រូវខិតខំប្រឹងប្រែងចង្អុលការអនុវត្តនូវវិធានការកំណត់ព្រំខណ្ឌស្រួលបួល ដាច់ខាតត្រូវធ្វើដាក់ឱ្យនៅដោយឡែក ធ្វើរោគវិនិច្ឆ័យជាបន្ទាន់ក្នុងករណីចាំបាច់ ធ្វើការបោសសម្អាតឱ្យរហ័សទាន់ពេលវេលា សំដៅធានាទប់ស្កាត់ ប្ដេជ្ញាមិនទុកឱ្យមានការរីករាលដាលពេសពេញ៕
ប្រភព http://baochinhphu.vn - ប្រែសម្រួល ពេជ្រសឿន