28/09/2020 - 16:40

ស្រុក​វិញ​ធ្វឹង​ រីក​ចម្រើន​ដោយ​ទម្រង់​ចិញ្ចឹម​បង្គា-ស្រូវ​

វិញ​ធ្វឹង​ជាស្រុក​ចំ​ណុះ​តំ​បន់​អូរ​មិញ​ទឿង ខេត្ត​គៀង​យ៉ាង​ នៅ​ចម្ងាយ​ពី​មជ្ឈ​មណ្ឌល​ក្រុង​រ៉ាច់​យ៉ាប្រ​មាណ​ ៨០ គីឡូ​ម៉ែ​ត្រផ្លូវ​គោក​មាន​ព្រំ​ប្រ​ទល់​រដ្ឋ​បាល​ជាប់​ជាមួយ​នឹង​ខេត្ត​កាម៉ាវ បាក​លីវ​ និង​ហូវ​យ៉ាង​។​ ច្រើន​ឆ្នាំ​កន្លង​ អា​ស្រ័យ​ពង្រីក​ទម្រង់​ចិញ្ចឹម​បង្គា-ផលិត​ស្រូវ​ ទើប​ជន​រួម​ជាតិ​ខ្មែរ​នៅ​ទីនេះ​មាន​ជីវ​ភាព​ធូរ​ធារ​ឡើង​។​

បង្វែរ​ទម្រង់​បង្គា-ស្រូវ​ក្នុង​ជន​រួម​ជាតិ​ខ្មែរ​នៅ​វិញ​ធ្វឹង​ បាន​នាំមក​ប្រ​សិទ្ធ​ភាព​សេដ្ឋ​កិច្ច​ខ្ពស់​។​

តាម​ប្រ​សាសន៍​លោក​ហ្វិញ​តឹង​ភី ប្រ​ធាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ស្រុក​វិញ​ធ្វឹង​ ដំ​ណាក់​កាល​ ២០១៤ - ២០១៩ អនុវត្ត​គោ​ល​ការណ៍​បង្វែរ​រចនា​សម្ព័ន្ធ​កសិកម្ម​ឡើង​វិញ​ ផ្សារ​ភ្ជាប់​នឹង​កសាង​ជន​បទ​ថ្មី​នៅ​លើ​ភូមិ​សាស្រ្ត​ ស្រុក​បាន​ប្រ​ទះ​ឃើញ​ទម្រង់​ផលិត​កសិកម្ម​ថ្មី​ៗ​ជាច្រើន​នៅ​តំ​បន់​ជន​រួម​ជាតិ​ខ្មែរ​ ដូច​ជា​៖ ទម្រង់​ចិញ្ចឹម​បង្គា-ក្ដាម​គួបផ្សំ​ទម្រង់​ចិញ្ចឹម​បង្ក​ងសាវ​ទាវ ពិសេស​គឺទម្រង់​ចិញ្ចឹម​បង្គា-ស្រូវ​ បាន​នាំ​មក​ប្រសិទ្ធភាព​សេដ្ឋ​កិច្ច​ខ្ពស់​ អភិវឌ្ឍ​ចីរ​ភាព​ បន្សុាំ​នឹង​បម្រែ​បម្រួល​អា​កាស​ធាតុ​។​ អា​ស្រ័យ​ហេតុ​នោះ​ ប្រាក់​ចំ​ណូល​មធ្យម​ភាគ​លើ​មនុស្ស​ម្នា​ក់ៗ​របស់​ស្រុក​ ឆ្នាំ​ក្រោយ​ខ្ពស់​ជាង​ឆ្នាំ​មុន​ អត្រា​គ្រួ​សារ​ក្រី​ក្រថយ​ចុះ​ជារៀង​រាល់​ឆ្នាំ​ ពី​២៧៦ គ្រួសារ​ ឆ្នាំ​២០១៤ ថយ​ចុះ​នៅ​ត្រឹម​តែ ១៥០ គ្រួ​សារ​នៅ​ដើម​ឆ្នាំ​ ២០២០ ។​ មក​ទល់​ពេល​នេះ​ ស្រុក​មាន​ឃុំ​សម្រេច​បទ​ដ្ឋាន​ជន​បទ​ថ្មី​ទាំង ​១០០% ក្នុង​នោះ​ មាន​ឃុំ​ចំ​នួន​ ៣ ដែល​មាន​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​កុះ​ករ​។​ មុខ​មា​ត់ជន​បទ​នៅ​តំ​បន់​ជន​រួម​ជាតិ​វិញ​ធ្វឹង​ មាន​ភាព​រីក​ចម្រើន​ និង​ស្រស់​ស្អាត​ជាង​មុន​ច្រើន​។​

ផ្តើម​ពី​ទម្រង់​បង្គា-ស្រូវ​ ឃើញ​ថា​រៀង​រាល់​ឆ្នាំ​មាន​គ្រួ​សារ​ខ្មែរ​ជា​ច្រើន​រក​បាន​ប្រាក់​ចំ​ណេញ​ជាង​ ១០០ លាន​ដុង​ក្នុង​មួយ​ហិកតា​ ដូច​៖ គ្រួ​សារ​លោក​យ័ញ​ថាញ់ នៅ​ភូមិ​ដុង​ត្រាញ់ ឃុំ​វិញ​ប៊ិញ បាក់​គ្រួ​សារ​លោក​យ័ញ​ឡូ​វ នៅ​ភូមិ​កិញ ២ ឃុំ​តឹង​ធ្វឹង​ និង​គ្រួ​សារ​លោក​យ័ញ​សើុងហា​ នៅ​ភូមិ​បើយ​ឡើយ​ B ឃុំ​ប៊ិញ​មិញ​។​ល។​ លោក​យ័ញ​ថាញ់ នៅ​ភូមិ​ដុង​ត្រាញ់ ឃុំ​វិញ​ប៊ិញ​បាក់​ ឱ្យ​ដឹង​៖ ពី​មុន​ តំ​បន់​នេះ​ជ្រាប​ទឹក​ប្រៃ ម្ល៉ោះ​ហើយ​ដាំ​បាន​តែម្នាស់​ប៉ុណ្ណោះ​ ក្រោយ​មក​បាន​រដ្ឋ​វិនិ​យោគ​ជីក​ស្តារ​ប្រ​ឡាយ​ ហេតុ​នោះ​ទើប​ចិញ្ចឹម​បង្គាបាន​។​ ប៉ុន្តែ​បង្គាគ្រាន់​តែចិញ្ចឹម​បាន​ប៉ុន្មាន​ឆ្នាំ​ដំ​បូង​ប៉ុណ្ណោះ​ ឆ្នាំ​ក្រោយ​ៗ​បង្គាងាប់​ច្រើន​ឬ​ធំ​យឺត​ អា​ស្រ័យ​ចិញ្ចឹម​រយៈ​ពេល​យូរ​ស្រះ​ចាស់    ។​ល។​ ដោយ​បាន​ការ​ណែ​នាំរបស់​កម្មា​ភិបាល​ជំ​រុញ​កសិកម្ម​ និង​តាម​ការ​កំ​ណត់​ទិស​របស់​រដ្ឋ​អំ​ណាច​ភូមិ​ភាគ​ បាន​បង្វែរមក​ទម្រង់​ចិញ្ចឹម​បង្គាមួយ​រដូវ​ស្រូវ​មួយ​រដូវ​។​ ជាមួយ​នឹង​ទិស​ដៅ​នេះ​ មិន​ត្រឹម​តែស្រូវ​ផ្ដល់​ទិន្ន​ផល​ខ្ពស់​ប៉ុណ្ណោះ​ទេ​ រីឯ​បង្គាក៏​មាន​ទិន្ន​ផល​ខ្ពស់​ជាង​មុន​ដែរ​។​ អា​ស្រ័យ​ហេតុ​នោះ​ ជាមួយ​នឹង​ផ្ទៃ​ដី​បង្ក​ប​ង្កើន​ផល​ជាង​ ១ ហិកតា​ តាម​ទម្រង់​បង្គា- ស្រូវ​ បាន​ជួយ​ឱ្យ​គ្រួ​សារ​លោក​យ័ញ​ថាញ់ រក​បានប្រាក់​ចំ​ណូល​ជាង​ ១០០ លាន​ដុង​ក្នុង​មួយ​ឆ្នាំ​។​

លោក​ហ្វិញ​តឹង​ភី ប្រ​ធាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ស្រុក​វិញ​ធ្វឹង​ ឱ្យ​ដឹង​៖ មក​ទល់​ពេល​នេះ​ គ្រួ​សារ​ចិញ្ចឹម​បង្គាស្ទើរ​តែទាំង​អស់​លើ​ភូមិ​សាស្រ្ត​ស្រុក​វិញ​ធ្វឹង​និយាយ​រួម​ គ្រួ​សារ​ជន​រួម​ជាតិ​ភាគ​តិច​និយាយ​ដោយ​ឡែក​ បាន​បង្វែរ​មក​អនុវត្ត​ទម្រង់​ផលិត​បង្វិល​ជុំ​បង្គា-ស្រូវ​។​ នេះ​ជា​ទម្រង់​អាច​នឹង​អភិវឌ្ឍ​ទៅ​ពេល​អនា​គត ស្រុក​វិញ​ធ្វឹង​ ក៏​បាន​ជ្រើស​ទម្រង់​នេះ​ដើម្បី​ពង្រីក​ទូលាយ​សន្សឹម​ៗ​ លើក​កម្ពស់​ប្រាក់​ចំ​ណូល​ជូន​ប្រ​ជា​ជន​នៅ​ជន​បទ​ បំ​ផុត​គឺតំ​បន់​ជន​រួម​ជាតិ​ខ្មែរ​៕​

ភឿងអា​ញ់-វិមាន

ចែករំលែកអត្ថបទ