កសាងសាលាសម្រេចបទដ្ឋានជាតិ គឺជាគោលការណ៍ដ៏ធំមួយមានលក្ខណៈយុទ្ធសាស្រ្តរបស់ផ្នែកអប់រំខេត្តសុកត្រាំង សំដៅធ្វើឱ្យសុត្រឹតនូវមូលដ្ឋានសម្ភារៈ ក៏ដូចជាកងជួរកម្មាភិបាលគ្រប់គ្រងគ្រូបង្រៀន និងសន្សឹមៗលើកកម្ពស់គុណភាពអប់រំ ឆ្លើយតបតម្រូវការផ្លាស់ថ្មី។
សាលាវិទ្យាល័យជនជាតិអន្តេវាសិកហ្វិញកឿង សម្រេចបទដ្ឋានជាតិ។
បច្ចុប្បន្នខេត្តសុកត្រាំងមាន ៣១៣/៤៨៤ សាលាសម្រេចបទដ្ឋានជាតិ ក្នុងនោះ មត្តេយ្យសាលាមាន ៧៥ បឋមសិក្សាមាន ១៤៣ សាលាអនុវិទ្យាល័យ ៧៥ សាលានិងវិទ្យាល័យ ២០ សាលា។ ដោយឡែកឆ្នាំ ២០១៩ ខេត្តសុកត្រាំង បានវិនិយោគទឹកប្រាក់ជាង ៥៦៧ ពាន់លានដុងកសាងបន្ទប់រៀន ជួសជុលនិងបង្កើនកម្រិតមូលដ្ឋានសម្ភារៈ ទិញតុកៅអី ម៉ាស៊ីនកុំព្យុទ័រនិង បំពាក់សម្ភារៈបរិក្ខារចាំបាច់ ដើម្បីគ្រប់លក្ខណៈទទួលស្គាល់ ៤៥ សាលាសម្រេចបទដ្ឋានជាតិ។ រាល់សាលាដែលបានទទួលស្គាល់សម្រេចបទដ្ឋានជាតិត្រូវសម្បទាដោយបទដ្ឋានចំនួន ៥ គឺ៖ រៀបចំនិងគ្រប់គ្រង់សាលា; កម្មាភិបាលគ្រប់គ្រងគ្រូបង្រៀន បុគ្គលិកនិងសិស្សានុសិស្ស; មូលដ្ឋាន សម្ភារៈ បរិក្ខារសាលារៀន; ទំនាក់ទំនងរវាងសាលា គ្រួសារនិងសង្គម; សកម្មភាពអប់រំនិងលទ្ធផលអប់រំ។ អាស្រ័យហេតុនោះ ត្រូវមានការខិតខំនិងប្រឹងប្រែងរយៈពេលយូររបស់សមូហភាព នៃសាលា។
លោកគ្រូផាមមិញ-ថ នាយកសាលាវិទ្យាល័យ ហ្វិញហ៊ឺវងៀ ស្រុកមីទូ ឱ្យដឹង៖ “សាលាបានខេត្តវិនិយោគកសាងរួចរាល់ និងសម្រេចបទដ្ឋានជាតិ កម្រិត ១ ក្នុងឆ្នាំ ២០២០ ។ អាស្រ័យហេតុនោះ មូលដ្ឋានសម្ភារៈ បរិក្ខារនិងកងជួរគ្រូបង្រៀន តែងសម្រេចបទដ្ឋាន ម្ល៉ោះហើយគុណភាពអប់រំក៏បានកើនឡើង។ ដើម្បីកសាងសាលាសម្រេចបទដ្ឋានជាតិមានលទ្ធផលល្អ ត្រូវការវិនិយោគ ការយកចិត្តទុកដាក់របស់ផ្នែកអប់រំ ថ្នាក់ដឹកនាំ ភូមិភាគរក្សាខ្ជាប់ចំណងសាមគ្គីភាពផ្ទៃក្នុង និងមានការស្របមតិក្នុងសមូហភាពគ្រូបង្រៀន ។ ពោលគឺអនុវត្តល្អតួនាទីជាគំរូរបស់កងជួរគ្រូបង្រៀន ក្នុងការបង្ហាត់បង្រៀន។ ជាពិសេស ត្រូវមានតម្លាភាពក្នុងរាល់សកម្មភាពរបស់សាលា ដើម្បីជំរុញកម្លាំងចលករនិងទំនុកចិត្តក្នុងផ្ទៃក្នុងគ្រូបង្រៀន រួមគ្នាពុះពារដើម្បីបុព្វហេតុអប់រំ”៕
យ្វីអាញ់-លីសៀ