01/09/2020 - 16:33

ដំ​ណា​ក់​សុខា​ភិបាល​ទ្រឿង​ឡាកប​ង្កើន​ការ​ផ្សព្វ​ផ្សាយ​នៅ​មូល​ដ្ឋាន​

តាម​ប្រ​សាសន៍​លោក​ហ្វិញ​វ៉ាន់​ភូ ប្រ​ធាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​សង្កាត់​ទ្រឿង​ឡាក ខ័ណ្ឌ​អូរម៉ូង​ ក្រុង​កឹង​ធើ បាន​ឲ្យ​ដឹង​៖ ការ​ងារ​ថែទាំ​សុខ​ភាព​ជូន​ជន​ជាតិ​ភាគ​តិ​ច​នៅ​លើ​ភូមិ​សាស្ត្រ​តែង​បាន​ភូមិ​ភាគ​យក​ចិត្ត​ទុក​ដាក់​និង​អនុវត្ត​ល្អ​។​

ដំ​ណា​ក់​សុខា​ភិបាល​សង្កាត់​ទ្រឿង​ឡាក បាន​បង្កើន​កម្រិត​ ដើម្បី​ថែទាំ​សុខ​ភាព​ជូន​ប្រ​ជា​ជន​ឱ្យ​បាន​ល្អ​។​

ដំណា​ក់​សុខា​ភិបាល​សង្កាត់​ទ្រឿង​ឡាក កំ​ពុងបង្កើន​កម្រិត​ប៉ុន្តែ​កម្មា​ភិបាល​សុខា​ភិបាល​នៅ​តែធានា​ការ​ពិនិត្យ​ជំ​ងឺ​ជូន​ប្រ​ជា​ជន​។​ លោក​ស្រី​ត្រឹង​តូហ្វៀង​ ប្រ​ធាន​ដំ​ណាក់​សុខា​ភិបាល​ ទ្រឿង​ឡាក បាន​មាន​ប្រ​សាសន៍​៖“ ចាប់​តាំង​ពី​ដំ​ណាក់​សុខា​ភិបាល​បាន​រើមក​កសាង​នៅ​ជិត​មណ្ឌល​ប៊ិ​ញអៀង​ និង​ប៊ិ​ញឡើយ​ មាមីង​ជន​ជាតិ​ខ្មែរ​មក​ពិនិត្យ​ជំ​ងឺ​ញឹក​ញាប់​ជាង​។​ ហេតុ​ដូច្នេះ​ កម្មា​ភិបាល​ដំ​ណា​ក់​សុខា​ភិបាល​តែង​ចាត់​កម្លាំង​ប្រ​ចាំ​ការ​២៤/២៤ម៉ោង​។​ ប្រ​ជា​ជន​ខ្មែរ​រស់​នៅ​ច្រើន​បំ​ផុត​នៅ​មណ្ឌល​ប៊ិ​ញអៀង​និង​ប៊ិ​ញឡើយ​ ដូច្នេះ​ សង្កាត់​បាន​ធ្វើ​សេនា​ធិការ​កសាង​ស្ពាន​បេ​តុង​ឆ្លង​ ប្រ​ឡាយ​ទ្រឿង​ឡាក សំ​ដៅ​បង្ក​លក្ខណៈ​ងាយ​ស្រួល​សម្រាប់​ប្រ​ជា​ជន​ទំ​នា​ក់​ទំ​នង​ពាណិ​ជ្ជកម្ម​ និង​មក​ពិនិត្យ​ជំ​ងឺ​ “។​

លោក​ហ្វិញ​វ៉ាន់​ភូ មាន​ប្រ​សាសន៍​៖“ ក្នុង​អំ​ឡុង​ពេល​នៃ​ការ​រីក​រាលដាល​ជំ​ងឺ​Covid-១៩ គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​សង្កាត់​បាន​ចង្អុល​ការ​ដល់​ដំ​ណា​ក់​សុខា​ភិបាល​ធ្វើ​ការ​ឃោ​សនា ​និង​ធ្វើ​បច្ចុប្បន្ន​ភាព​ជាប្រ​ចាំ​ ជួយ​ឱ្យ​សហកា​រី​សុខា​ភិបាល​ជន​ជាតិ​ភាគ​តិ​ច​ក្តាប់​ច្បាស់​ពី​ស្ថាន​ភាព​រោគរាតត្បាត​ ដើម្បី​ឃោ​សនា​នៅ​ក្នុង​មណ្ឌល​”។​ ដំ​ណា​ក់​សុខា​ភិបាល​សម្រេច​បទ​ដ្ឋាន​ជាតិ​ ម្ល៉ោះ​ហើយ​មាន​កង​កម្លាំង​វេជ្ជ​បណ្ឌិត​ គ្រូ​ពេទ្យ​ទទួល​បន្ទុក​គ្រប់​សព្វ​ ដូច​៖ វេជ្ជ​សាស្ត្រ​ពេទ្យ​បុរាណ សម្ភព ឱសថ​ ។​ល។​ កម្លាំង​ទាំង​នេះ​ត្រូវ​បាន​ចាត់​ឱ្យ​ទទួលបន្ទុក​នៅ​មណ្ឌល​នីមួយ​ៗ​ ធ្វើ​ការ​ឃោ​សនា​បង្ការ​រោគ​រាតត្បាត​។​ លោក​ស្រី​ង្វៀន​ធីថា​ លេខា​សាខា​មណ្ឌល​ប៊ិញ​ឡើយ​ បាន​មាន​ប្រ​សាសន៍​៖“ កម្មា​ភិបាល​ គ្រូ​ពេទ្យ​ដំ​ណា​ក់​សុខា​ភិបាល​បាន​ទូរ​ស័ព្ទ​មកខ្ញុំ​ជាទៀង​ទាត់​ ដើម្បី​ធ្វើ​បច្ចុប្បន្ន​ភាព​ពី​ស្ថាន​ភាពមណ្ឌល​ក្នុង​រយៈ​ពេល​ត្រូវ​គម្លាត​សង្គម​។​ ការ​សហកា​រគ្នា​នេះ​មិន​មែន​ទើប​តែធ្វើ​ឡើង​ក្នុង​អំ​ឡុង​ពេល​កើត​ជំ​ងឺ​Covid-១៩ប៉ុណ្ណោះ​ទេ​ គឺមុន​នោះ​ការ​សហការ​គ្នា​នៃ​ដំ​ណា​ក់​សុខា​ភិបាល​និង​មូល​ដ្ឋាន​ក៏​បាន​ល្អ​ផង​ដែរ​។​ ហេតុ​ដូច្នេះ​នៅ​ក្នុង​មណ្ឌល​យើង​ខ្ញុំ​រស់​នៅ​គ្មាន​ការ​ផ្ទុះ​ឡើង​ជំ​ងឺ​ពង​ដៃ​ជើង​មាត់​ ជំ​ងឺ​គ្រុនឈាម​។​ល។​” ។​

លោក​ហ្វិញ​វ៉ាន់​ភូ បាន​ឱ្យ​ដឹង​បន្ថែម​៖“ ក្រៅ​ពី​ការ​វិនិ​យោ​គលើ​សម្ភារៈបរិក្ខារ​ពេទ្យ​ឱ្យ​បាន​គ្រប់​គ្រាន់​ ទំ​នើប​ បុគ្គ​លិក​កម្មា​ភិបាល​ពេទ្យ​ក៏​បង្កើន​គុណ​ភាព​នៃ​ការ​ពិនិត្យ​ជំ​ងឺ​ជានិច្ច​ផង​ដែរ​។​ គ្រួ​សារ​ជន​ជាតិ​ភាគ​តិ​ច​ដែល​ជួប​ការ​លំ​បាក​ត្រូវ​បាន​ផ្តល់​ជូន​ប័ណ្ណ​ធានា​រ៉ាប់​រង​សុខា​ភិបាល​ឥត​គិត​ថ្លៃ​៕​

                                          ហា​ថា​ញ់-សុផន

ចែករំលែកអត្ថបទ