24/08/2020 - 16:39

ប្រ​ការ​ដែល​អ្នក​ជំ​ងឺ​ខ្សោយ​តម្រងនោមគួរ​ធ្វើ​ដើម្បី​បង្ការ​ជំ​ងឺ​COVID-១៩

មនុស្ស​វ័យ​ចំ​ណាស់​ មនុស្ស​ដែល​មាន​ជំ​ងឺ​រុាំរ៉ៃច្រើន​ប្រ​ភេទ​ ពិសេស​គឺជំ​ងឺ​ខ្សោយ​តម្រង​នោម គឺជា​ក្រុម​មុខ​សញ្ញា​ដែល​មាន​ហា​និភ័យ​ខ្ពស់​នៃ​ជំ​ងឺ​ឆ្លង​ជាទូទៅ​ដោយ​សារ​តែប្រ​ព័ន្ធ​ភាព​សុាំចុះ​ខ្សោយ​។​ វេជ្ជ​បណ្ឌិត​បាន​ផ្តល់​អនុសាសន៍​ថា​ ក្រុម​អ្នក​ជំ​ងឺ​នេះ​គួរ​ម្ចាស់​ការ​លើ​ក​កម្ពស់​សុខ​ភាព​រ​បស់ខ្លួន​ អនុវត្ត​ត្រឹម​ត្រូវ​តាម​អនុសាសន៍​ ស្តីពី​ការ​បង្ការ​ ប្រ​ឆាំង​រោគ​រាល​ដាល​ ដើម្បី​មាន​កម្លាំង​គ្រប់​គ្រាន់​ឆ្លង​ផុត​ដំ​ណាក់​កាល​ដែល​ជំ​ងឺ​COVID-១៩ កំ​ពុង​តែរាល​ដាល​ពាស​ពេញ​នៅ​លើ​ពិភព​លោក​។​

វេជ្ជ​បណ្ឌិត​ ង្វៀន​ហ្វាង​បាវង៉ុក​ ពិនិត្យ​ជំ​ងឺ​ផ្តល់​បទ​ពិគ្រោះ​ដល់​អ្នក​ជំ​ងឺ​ខ្សោយ​តម្រងនោម

ពី​វិធាន​ការ​ការ​ពារ​ខ្លួន​ក្នុង​រដូវ​ជំ​ងឺ​រាល​ដាល​។​

យោងតាម​វេជ្ជ​បណ្ឌិត​ ឯក​ទេ​ស២ ង្វៀន​ហ្វាង​បាវង៉ុក​ ក្នុង​ការ​រីក​រាល​ដាល​នៃ​ជម្ងឺ​COVID-១៩ លើក​នេះ​ បណ្តាករណី​ខ្សោយតម្រង​នោម​ឆ្លង​វីរុសCorona បាន​ស្លាប់​ព្រោះ​ពួក​គាត់​មាន​ភាព​សុាំចុះ​ខ្សោយ​ពី​មុន​មក​។​ នៅ​ផ្នែក​ជំ​ងឺ​គ្រឿង​ក្នុង​តម្រង​នោម-លាង​ឈាម​នៃ​មន្ទីរ​ពេទ្យ​ពហុ​ព្យា​បាល​ក្រុង​កឹង​ធើ អ្នក​ជំ​ងឺ​ខ្សោយ​តម្រង​នោម កើត​ជំ​ងឺ​សួត​ចូល​មន្ទីរ​ពេទ្យ​ព្យា​បាល​មាន​អត្រា​ខ្ពស់​។​ ក្នុង​នោះ​ ករណីបាត់​បង់​ជីវិត​ដោយ​សារ​ជំ​ងឺរលាក​សួត​មាន​អត្រា​ពី​ ២%-៥% ។​ ដូច្នេះ​គ្រូ​ពេទ្យ​បាន​ផ្តល់​អនុសាសន៍​ដល់​មនុស្ស​គ្រប់​រូប​ ជាពិសេស​ ចំ​ពោះ​អ្នក​ជំ​ងឺ​ដែល​ខ្សោយ​តម្រង នោមនិយាយ​ដោយ​ឡែក​ គប្បី​ចៀស​វាង​ការ​ជួប​ប្រាស្រ័យ​ជាមួយ​មនុស្ស​ដែល​មក​ពី​តំ​បន់​រោគ​រាតត្បាត​ឬ​ចៀស​វាង​ការ​ទៅ​តំ​បន់​ដែល​រោគ​កំ​ពុង​រាតត្បាត​ ពី​ព្រោះ​ប្រ​ព័ន្ធ​ភាព​សុាំរបស់​ពួក​គាត់​ចុះ​ខ្សោយ​។​  គប្បី​បង្កើន​សុខ​ភាព​តាម​រយៈ​របប​អា​ហា​រហូប​ចុកនិង​ការ​ហាត់​ប្រាណ​សមស្រប​ បំ​ពេញ​បន្ថែម​វីតាមីន​C។​ បង្កើន​អនា​ម័យខ្លួន​ប្រាណ​ ពាក់​ម៉ាស់ជាប្រ​ចាំ​ លាង​ដៃ​និង​បោក​គក់​សម្លៀក​បំពាក់​ដោយ​ទឹក​កម្ចាត់​មេរោគ​។​ គប្បី​ម្ចាស់​ការ​រាយ​ការ​ណ៍​សុខា​ភិបាល​ ប្រ​វត្តិ​នៃ​ការ​ជួប​ប្រាស្រ័យ​។​ល។​ ដើម្បី​បាន​ណែ​នា​ំនិង​ជំ​នួយ។​ អ្នក​ជំ​ងឺ​គួរ​តែរាយ​ការណ៍​ជាបន្ទាន់​ពេល​មាន​រោគ​សញ្ញា​ដូច​ជា​គ្រុន​ក្តៅ​ ឈឺ​បំ​ពង់​ក ពិបាក​ដកដង្ហើម​ ឈឺ​ខ្លួន​និង​មិន​មាន​ក្លិន​។​ ពេល​នៅ​ក្នុង​បន្ទប់​លាង​ឈាម​អ្នក​ជំ​ងឺ​ត្រូវ​ពាក់​ម៉ាស់ជានិច្ច​ កាត់​បន្ថយ​ការ​និយាយ​គ្នា​។​ មិន​ត្រូវ​ហូប​ចុកឬ​យក​រ​បស់របរ​ផ្ទាល់​ខ្លួន​ចូល​បន្ទប់​លាង​ឈាម​ឡើយ​។​ ពេល​ក្អក​និង​កណ្តាស់​ត្រូវ​យក​ដៃ​បាំង​មាត់​ ពេល​ខាក​   ស្តោះ​ស្លេស្ម៍​ត្រូវ​ប្រើ​ក្រ​ដាស​ជូត​មាត់​ រួច​ដាក់​ទៅ​ក្នុង​ថង់នីឡុង​ហើយ​ចោល​ក្នុង​ធុង​សំ​រាម​ពេទ្យ​។​

វេជ្ជ​បណ្ឌិត​បាវង៉ុក ​បានឱ្យ​ដឹង​បន្ថែម​ថា​ ចំ​ពោះ​មុខ​ស្ថាន​ភាព​រោគ​រាល​ដាល​មាន​ភាព​ស្មុគ​ស្មាញ​នៅ​តាម​បណ្តា​ខេត្ត​ក្រុង​រយៈ​ពេល​កន្លង​ ផ្នែក​ជំ​ងឺគ្រឿង​ក្នុង​តម្រង​នោម-លាង​ឈាម​បាន​សកម្ម​ម្ចាស់​ការ​មាន​វិធាន​ការ​បង្ការ​ការ​ឆ្លង​ជំ​ងឺ​នៅ​ក្នុង​បរិស្ថាន​សុខា​ភិបាល​។​ ដំ​បូង​បង្អស់​គឺបង្កើន​ការ​អប់​រំអ្នក​ជំ​ងឺ​មាន​ស្មារតី​ភ្ញាក់​រលឹក​ក្នុង​ការ​បង្ការ​ ប្រ​ឆាំង​ជំ​ងឺ​រាល​ដាល​។​ អ្នក​ជំ​ងឺ​និង​សាច់​ញាតិ​អ្នក​ជំ​ងឺ​ ពេល​ចូល​មន្ទីរ​ពេទ្យ​ត្រូវ​បាន​វាស់​កម្ដៅ​ខ្លួន​ ពិនិត្យ​សុខ​ភាព​ ពេល​ចូល​ដល់​បន្ទប់​ជំ​ងឺ​ត្រូវ​បាន​ពិនិត្យ​ម្តង​ទៀត​។​ ឆ្លង​តាម​រយៈ​ការ​ប្រ​ជុំ​ក្រុម​ប្រឹក្សា​អ្នក​ជំ​ងឺ​ បុគ្គ​លិក​សុខា​ភិបាល​បាន​រំលឹក​ដល់​អ្នក​ជំ​ងឺ​ គប្បី​ប្រ​កាន់​ខ្ជាប់​នូវ​ការ​ព្យា​បាល​គួបផ្សំ​នឹង​វិធាន​ការ​បញ្ចៀស​ការ​ឆ្លង​ ដូច​ជា​ការ​លាង​ដៃ​ជាប្រ​ចាំ​ និង​ពាក់​ម៉ាស់ក្នុង​ពេល​ពិនិត្យ​និង​ព្យា​បាល​ជំ​ងឺ​ ក៏​ដូច​ជា​នៅ​ទីសាធា​រណៈ​។​ មន្ទីរ​ពេទ្យ​ក៏​បាន​ឡើង​វិធាន​ការ​សម្រាប់​ដំ​ណើរការ​ បុគ្គ​លិក​និង​គ្រឿង​បរិក្ខារ​ពេទ្យ​ ដើម្បី​ទទួល​ព្យា​បាល​ក្នុង​ករណីអ្នក​ជំ​ងឺ​ខ្សោយ​តម្រងនោមចៃដន្យ​ផ្ទុក​ជំ​ងឺ​COVID-១៩ ហើយ​ធានា​អនា​ម័យសម្អាត​បន្ទប់​លាង​ឈាម​។​ មាន​ខ្យល់​ចេញ​ចូល​ដោយ​កង្ហា​រ​ស្រូប​ខ្យល់​ ម៉ាស៊ី​ន​ត្រជាក់​និង​បើក​បង្អួច។​ រយៈ​ពេល​កន្លង​ អង្គ​ភាព​លាង​ឈាម​ក៏​បាន​ជូន​ម៉ាស់ ទឹក​លាង​ដៃ​កម្ចាត់​មេរោគ​និង​របស់​របរ​ចាំ​បាច់​មួយ​ចំ​នួន​ អា​ស្រ័យ​សប្បុរស​ជន​បាន​រួម​វិភាគ​ទាន​ជូន​ដល់​អ្នក​ជំ​ងឺ​ក្រី​ក្រ សំ​ដៅ​រួម​កម្លាំង​ចែក​រំលែក​ការ​លំ​បាក​ជាមួយ​អ្នក​ជំ​ងឺ​ក្រី​ក្រក្នុង​ដំ​ណាក់​កាល​នេះ​៕​

 អត្ថ​បទ​និង​រូប​: ធូសឿង-ប្រែសម្រួល​៖ សុផន

ចែករំលែកអត្ថបទ