ជាឃុំក្រីក្រមួយមានជនរួមជាតិខ្មែររស់នៅកុះករ ម៉្លោះហើយឃុំថាញ់ភូ ស្រុកមីស្វៀង ខេត្តសុកត្រាំង បានរដ្ឋវិនិយោគនូវគោលនយោបាយជនជាតិជាច្រើន។ ក្នុងនោះ គោលនយោបាយលេចធ្លោបំផុត គឺវិនិយោគកសាងអាគារសិក្សា។ ផ្តើមពីនោះ កូនចៅមាមីងជនជាតិខ្មែរទៅរៀនកាន់តែច្រើន កម្រិតប្រជាបញ្ញាកើនឡើងជាលំដាប់ រួមចំណែកដ៏ធំធេងក្នុងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម។
កូនចៅមាមីងជនជាតិខ្មែរនៅភូមិព្រែកឆ្វេង រៀននៅសាលាបឋមសិក្សាថាញ់ភូ៣។
សាលាអនុវិទ្យាល័យនិងវិទ្យាល័យជនជាតិអន្តេវាសិកថាញ់ភូ មានសិស្សខ្មែរ
ចូលរៀនជិត៥០០នាក់។
បច្ចុប្បន្ន មានសាលារៀនចំនួន៧ ចាប់ពីមត្តេយ្យសិក្សាដល់វិទ្យាល័យនៅឃុំថាញ់ភូ បានសម្រេចបទដ្ឋានជាតិ។ សាលាអនុវិទ្យាល័យនិងវិទ្យាល័យជនជាតិអន្តេវាសិកថាញ់ភូ មានសិស្សខ្មែរចូលរៀនជិត ៥០០ នាក់។ ឆ្នាំសិក្សា ២០១៩-២០២០ ទូទាំងឃុំមានសិស្សជាង ៥.៤៨០នាក់ សម្រេចអត្រា ៩៩,៩%។ កូនចៅមាមីងខ្មែរភាគច្រើន បានលើកលែងបង់ថ្លៃសិក្សា។ បងស្រីត្រឹងធីសាផា នៅភូមិសុកបឹង ឃុំថាញ់ភូ រៀបរាប់៖ “សាលារៀននៅក្បែរផ្ទះ កូនខ្ញុំទាំង ៤ នាក់ រៀនមិនបង់ថ្លៃសិក្សា ទើបខ្ញុំឱ្យកូនទៅរៀន។ ពេលកូនទាំង ៤ នាក់រៀនចប់ថ្នាក់ទី ១២ បន្តរៀនកម្រិតមធ្យមសិក្សាវិជ្ជាជីវៈ អនុមហាវិទ្យាល័យនិងមហាវិទ្យាល័យ តាមរបបជ្រើសតាំងសិស្ស ចេញសាលាធ្វើជាគ្រូបង្រៀននិងវេជ្ជបណ្ឌិត។ បច្ចុប្បន្ន កូនៗរបស់ខ្ញុំបម្រើការងារនៅស្ថាប័នរដ្ឋ មានប្រាក់ចំណូលលំនឹង ជីវភាពធូរធារ។ អាស្រ័យគោលនយោបាយ វិនិយោគអភិវឌ្ឍវិស័យអប់រំតំបន់ជនរួមជាតិខ្មែររបស់រដ្ឋ ទើបកូនៗរបស់ខ្ញុំបានរៀនសូត្រចប់ចុងចប់ដើម”។ ចំណែកលោកថាច់អួង ប្រធានភូមិព្រែកឆ្វេង ឱ្យដឹង៖ “ភូមិមានគ្រួសារខ្មែរជិត ១០០% ឆ្នាំ ២០០០ មានគ្រួសារក្រីក្រជាង ៥០% ក្នុងនោះមានតែម្នាក់រៀនមហាវិទ្យាល័យ។ តាំងពីមានសាលាក្នុងភូមិ កូនចៅមាមីងខ្មែរបានទៅរៀនច្រើន ទើបមានប្រភពបន្តរៀនកម្រិតមធ្យមសិក្សាវិជ្ជាជីវៈ អនុមហាវិទ្យាល័យ មហាវិទ្យាល័យតាមរបបជ្រើសតាំងសិស្ស និងមហាវិទ្យាល័យបម្រុង។ បច្ចុប្បន្ន បើប្រៀបនឹងភូមិដទៃ គឺភូមិព្រែកឆ្វេងមានកម្រិតប្រជាបញ្ញាខ្ពស់បំផុតក្នុងឃុំ”។
លោកម៉ាយថាញ់កូវ លេខាគណៈកម្មាធិការបក្ស ប្រធានគណៈកម្មាធិការប្រជាជនឃុំថាញ់ភូ ឱ្យដឹង៖ “ដោយកំណត់ច្បាស់ការអភិវឌ្ឍវិស័យអប់រំតំបន់ជនរួមជាតិខ្មែរ គឺជាការងារសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ម៉្លោះហើយ ឃុំឆ្លៀតប្រើប្រាស់ប្រភពទុនដើម្បីវិនិយោគកសាងសាលារៀនទាំង ៧ ចាប់ពីមត្តេយ្យសិក្សាដល់វិទ្យាល័យតាមខ្នាតបទដ្ឋានជាតិ។ នៅភូមិនានាដែលមានជនរួមជាតិខ្មែររស់នៅកុះករ ដូច៖ ភូមិព្រែកឆ្វេង ព្រែកអណ្តើក សុកបឹង។ល។ សុទ្ធសឹងមានសាលាបឋមសិក្សា ដូច្នេះកូនចៅមាមីងនៅទីនេះបានទៅរៀន១០០%”៕
លីធាន-មុនី