មហាសាមគ្គីជនជាតិ គំរូក្នុងសហគមន៍

24/08/2020 - 16:39

អស់​ពី​ព្រះ​ទ័យ​ក្នុង​ការ​ចលនា​កសាង​ជន​បទ​ថ្មី​

ព្រះ​តេជព្រះ​គុណ​ ថាច់​ថា​វ ប្រ​ធាន​សមាគម​ព្រះ​សង្ឃ​សាម​គ្គី​ស្នេហា​ជាតិ​ស្រុក​កូវ​កែ​ ខេត្ត​ត្រា​វិញ​ ព្រះ​អង្គ​តែង​យក​អស់​ពី​ព្រះ​ទ័យ​គិត​គូរ​ដល់​ពុទ្ធ​បរិស័ទ​ចំ​ណុះ​ជើង​វត្ត​ និង​ខ្នះ​ខ្នែង​ក្នុង​ការ​ចលនា​កសាង​ជន​បទ​ថ្មី​។​

​ ព្រះ​តេជព្រះ​គុណ​ថា​ច់​ថាវ និមន្ត​ចូល​រួម​ក្នុង​ពិធីប្រ​កាស​ទទួល​ស្គាល់​ស្រុក​កូវ​កែ​ស​ម្រេច​បទ​ដ្ឋាន​ជន​បទ​ថ្មី​។​

ព្រះ​តេជព្រះ​គុណ​ ថាច់​ថា​វ  មាន​ថេរដី​កា៖  “តាម​យោ​បល់អា​ត្មា​ភាព​ ការ​ប្ដេជ្ញា​ចិត្ត​របស់​គណៈ​កម្មា​ធិការ​បក្ស​គ្រប់​លំ​ដាប់ថ្នាក់​ រដ្ឋ​អំ​ណា​ច​ភូមិ​ភាគ​ ការ​សាម​គ្គី​រវាង​បណ្ដាជន​ជាតិ​ អ្នក​កាន់​សាសនា​ ព្រម​ជា​មួយ​នឹង​ការ​ឯក​ភាព​ក្នុង​ប្រ​ជា​ជន​  គឺជា​លក្ខណ​សម្បត្តិ​សំ​ខាន់​ ដើម្បី​អនុវត្ត​សម្រេច​លក្ខឋាន​ជន​បទ​ថ្មី​។​  ក្នុង​នាម ជាព្រះ​ចៅ​អធិ​ការ​វត្ត​ អាត្មា​ភាព​តែង​ឆ្លៀត​ពេល​ផ្សព្វ​ផ្សាយ​ដល់​ពុទ្ធ​បរិស័ទ​អំ​ពី​ស្ថាន​ភាព​អភិវឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម​ និង​លទ្ធ​ផល​នៃ​ការ​កសាង​ជន​បទ​ថ្មី​របស់​ឃុំ​ ស្រុក​ អំ​ពី​ដំ​ណោះ​ស្រាយ​ផែន​ការ​កំ​ណត់​ទិស​ដៅ​អនុវត្ត​ក្នុង​រយៈ​ពេល​ខាង​មុខ​ ដើម្បី​ពុទ្ធ​បរិស័ទ​បាន​យល់​ដឹង​ និង​អនុវត្ត​ផ្នែក​ការ​ងារ​ទាក់​ទិនដល់​គ្រួ​សារ​”។​ ព្រះ​តេជព្រះ​គុណ​ ថា​ច់​ថា​វ ព្រម​ជា​មួយ​នឹង​គណៈ​កម្ម​ការ​និង​ព្រះ​សង្ឃ​ក្នុង​វត្ត​ សហកា​រជាមួយ​នឹង​អង្គ​ការ​មហា​ជន​ភូមិ​ភាគ​កសាង​ទម្រង់​៖ “ចលនា​ពុទ្ធ​បរិស័ទ​ប្រ​តិបត្តិ​ល្អ​គោលមាគ៌ា​ គោ​លការ​ណ៍​របស់​បក្ស​ គោ​លនយោ​បាយ​ ច្បាប់​របស់​រដ្ឋ​” “ក្នុង​ផ្ទះ​មាន​ត្រដោក មាត់​ច្រក​មាន​អំ​ពូល​ភ្លើង”    ។ល។

លោក​ ង្វៀន​ថា​ញ់ខៀក លេខា​គណៈ​កម្មា​ធិការ​បក្ស​ឃុំ​ហ្វាអឹង បាន​បញ្ជា​ក់​៖ “មិន​ត្រឹម​តែជួយ​ ឧបត្ថម្ភ​ ខ្នះ​ខ្នែង​ក្នុង​សកម្ម​ភាព​នៅ​ភូមិ​ភាគ​ប៉ុណ្ណោះ​ទេ​ ព្រះ​តេជព្រះ​គុណ​ថា​ច់​ថា​វ នៅ​ទាំង​ចូល​រួម​ផ្សព្វ​ផ្សាយ​ដល់​ពុទ្ធ​បរិស័ទ​ពី​ការ​ងារ​កសាង​ជន​បទថ្មី​ ការ​ពារ​បរិស្ថាន​ទៀត​ផង​។​ ព្រះ​អង្គ​ខ្នះ​ខ្នែង​ចលនា​ប្រ​ភព​កម្លាំង​ ដើម្បី​ជួយ​ដល់​ការ​កសាង​ផ្លូវ​គមនា​គមន៍​ ជូន​អំ​ណោយ​គ្រួ​សារ​ក្រី​ក្រ  ។ល។ ក្រៅ​ពី​នោះ​ ព្រះ​អង្គ​តែង​ក្រើន​រំលឹក​ដល់​ពុទ្ធ​បរិស័ទ​គោ​រពច្បាប់​រដ្ឋ​ មិន​ចូល​រួម​បាប​គ្រោះ​សង្គម​ រក្សា​សណ្ដាប់​ធ្នាប់​ភូមិ​ស្រុក​។​ ខ្នះ​ខ្នែង​កែ​លម្អ​សោ​ភណ​ភាព​បរិស្ថាន​ ដាំ​ដើម​ឈើ​ ផ្កាលម្អ​ជុំ​វិញ​ផ្ទះ​ រួម​វិភាគ​ទាន​កសាង​ផ្លូវ​ភ្លឺ​-បៃតង​-ជ្រះ​ស្អាត​។​ ថែរក្សា​និង​ពង្រីក​អត្ត​សញ្ញា​ណ​វប្បធម៌​ប្រ​វេណី​ជន​ជាតិ​ បើកថ្នា​ក់​បង្រៀន​អក្សរ​ខ្មែរ​។​ល។​ ការ​ខិត​ខំ​និង​យក​ព្រះ​ទ័យ​ទុក​ដាក់​របស់ព្រះ​អង្គ​ បាន​រួម​ចំ​ណែ​ក​ក្នុង​ការ​កសាង​ស្រុក​កូវ​កែ​ក្លា​យជាស្រុក​ជន​បទ​ថ្មី​”៕​

                                     សឺនម៉ាល័យ​ - ថា​ច់​ធី

 

ចែករំលែកអត្ថបទ