គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្តសុកត្រាំង ជូនលិខិតសរសើរដល់បុគ្គលគំរូឆ្នើមក្នុងការអនុវត្តការចលនា ប្រឡងប្រណាំងស្នេហាជាតិ។
រយៈពេល ៥ ឆ្នាំអនុវត្តការចលនា “ទូទាំងប្រជាជនសាមគ្គីកសាងជនបទថ្មី ក្រុងស៊ីវិល័យ” រណសិរ្សមាតុភូមិគ្រប់លំដាប់ថ្នាក់លើភូមិសាស្រ្តខេត្តសុកត្រាំង ចលនាប្រជាជនរួមវិភាគទានទឹកប្រាក់បានជាង ៣៣៧ ពាន់លានដុង (បរិច្ចាគដី ៥១៧.៩២៥ ម៉ែត្រការ៉េ កម្លាំងពលកម្ម២៩៤.៥០៩ ថ្ងៃ សាច់ប្រាក់និងសម្ភារៈ។ល។) រួមជាមួយរដ្ឋកសាងសំណង់គមនាគមន៍ជនបទ។ ទូទាំងខេត្តមាន ៤៧/៨០ ឃុំ ភូមិ ស្រុកមីស្វៀងនិងទីរួមខេត្តង៉ាណាំ អនុវត្តសម្រេចជោគជ័យដំណើរការកសាងជនបទថ្មី។ ក្រៅពីនេះ រណសិរ្សគ្រប់លំដាប់ថ្នាក់ថែមទាំងចលនាទឹកប្រាក់បានជាង ៨៦៨ ពាន់លានដុង ដើម្បីសាងសង់និងជួសជុលផ្ទះមហាសាមគ្គីបានចំនួន ២.៣៥២ ខ្នង ព្រមទាំងឧបត្ថម្ភពិនិត្យព្យាបាលជំងឺ ជូនអំណោយដល់គ្រួសារក្រីក្រ អាហារូបករណ៍ដល់សិស្សក្រីក្រ អង្ករ អំណោយ និងសម្ភារៈប្រើប្រាស់។ល។ ដល់អ្នកក្រ។ ឆ្លងតាមរយៈនោះ រួមចំណែកកាត់បន្ថយអត្រាគ្រួសារក្រីក្ររបស់ខេត្ត នៅត្រឹមតែ ៤,៩៧% នៅពីចុងឆ្នាំ ២០១៩។
នាឱកាសនេះដែរ គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្តសុកត្រាំង បានលើកសរសើរ និងជូនរង្វាន់ដល់សមូហភាពចំនួន ៣៤ និងគំរូជឿនលឿនចំនួន ១៣០ សកម្មក្នុងការអនុវត្តការចលនា “ទូទាំងប្រជាជនសាមគ្គីកសាងជនបទថ្មី ក្រុងស៊ីវិល័យ” ដំណាក់កាល២០១៦-២០២០៕
យ្វីអាញ់-លីសៀ