17/08/2020 - 16:46

ដំ​ណា​ក់​សុខា​ភិបាល​ឌិញ​អា​ង​

វេជ្ជ​បណ្ឌិត​លឿង​វ៉ាន់​ហា​ញ់ ប្រ​ធាន​ដំ​ណា​ក់​សុខា​ភិបាល​ឃុំ​ឌិញ​អា​ង​ ស្រុក​ហ្គវ៉ាវ ខេត្ត​គៀង​យ៉ាង​ ឱ្យ​ដឹង​៖ ក្រៅ​ពី​ផ្ដោត​អា​រម្មណ៍​ពិនិត្យ​ព្យា​បាល​ និង​ផ្សព្វ​ផ្សាយ​បង្ការ​ប្រ​ឆាំង​រោគ​រាល​ដាល​ កម្មា​ភិបាល​ដំ​ណា​ក់​សុខា​ភិបាល​ ខិត​ខំ​សិក្សា​ស្រាវ​ជ្រាវ​បង្កើន​ចំ​ណេះ​ដឹង​ដោយ​ឥត​ឈប់​ឈរ​ ដើម្បី​បម្រើ​ប្រ​ជា​ជន​ឱ្យ​កាន់​តែល្អ​ប្រ​សើរ​ជាង​ទៀត​។​

  ឆ្លៀត​ពេល​ទំ​នេរ​ បង​យ័ញ​ធ្វី (កម្មា​ភិបាល​ដំ​ណា​ក់​សុខា​ភិបាល​ឌិញ​អាង​) ថែទាំ​ចម្ការ​ថ្នាំ​ស្រុក​ក្នុង​ដំ​ណាក់​សុខា​ភិបាល​។​

តាមប្រ​សាសន៍​វេជ្ជ​បណ្ឌិត​ហា​ញ់ ក្នុង​ដំ​ណា​ក់​កាល​កសាង​ឃុំ​ឌិញ​អា​ង​សម្រេច​បទ​ដ្ឋាន​ជន​បទ​ថ្មី​ ឃើញ​ថា​មូល​ដ្ឋាន​សម្ភារៈនិង​គ្រឿង​បរិក្ខារ​ពេទ្យ​របស់​ដំ​ណា​ក់​សុខា​ភិបាល​ត្រូវ​បាន​វិនិ​យោគ​ជាបន្ត​បន្ទាប់​។​  ទន្ទឹម​នឹង​ការ​វិនិ​យោគ​ មូល​ដ្ឋាន​សម្ភារៈ កង​ជួរ​កម្មា​ភិបាល​ពេទ្យ​របស់​ដំ​ណា​ក់​សុខា​ភិបាល​ ក៏​បាន​រៀន​សូត្រ​បង្កើន​ចំ​ណេះ​ដឹង​ផង​ដែរ​។​ មក​ទល់​ពេល​នេះ​ ដំ​ណាក់​សុខា​ភិបាល​មាន​កម្មា​ភិបាល​ទទួល​បន្ទុក​រាល់​ផ្នែក​ជំ​នា​ញ​ ដូច​៖  ផ្នែក​សម្ភព វេជ្ជ​សាស្រ្ត​ជន​ជាតិ​  ផ្នែក​ឱសថ​ និង​បុគ្គ​លិក​ប​ច្ចេក​ទេ​សឆ្លុះ​អេកូ។​ល។​ ខណៈ​ពេលមាន​សម្ភារៈពេទ្យ​គ្រប់​សព្វ​ កង​ជួរ​កម្មា​ភិបាល​ក៏​ឆ្លើយ​តប​ទៅ​នឹង​តម្រូវ​ការ​ពិនិត្យ​ព្យា​បាល​ប្រ​ជា​ជន​ ក៏​មាន​ទំ​នុក​ចិត្ត​ជាង​និង​មក​ពិនិត្យ​ព្យា​បាល​កាន់​តែច្រើន​ឡើង​ៗ​។​ បង​ស្រី​ធីផឹង នៅ​ភូមិ​ ៣ ឃុំ​ឌិញ​អា​ង​ ឱ្យ​ដឹង​៖ “ម្តាយ​នា​ងខ្ញុំ​វ័យ​ចាស់​ ហូប​ចុក​មិន​សូវ​បាន​ សុខ​ភាព​ចុះ​ខ្សោយ​។​ ខណៈ​ពេល​ទៅ​ពិនិត្យ​ជំ​ងឺ​នៅ​ដំ​ណា​ក់​សុខា​ភិបាល​ វេជ្ជ​បណ្ឌិត​ លឿង​វ៉ាន់​ហាញ់ ពន្យល់​ប្រាប់​ច្បាស់​លាស់​អំ​ពី​ជំ​ងឺ​របស់​ម្តាយ​នាងខ្ញុំ​ ម្ល៉ោះ​ហើយ​គ្រួ​សារ​សម្រេច​ចិត្ត​ឱ្យ​ម្តាយ​ស្នាក់​នៅ​ព្យា​បាល​ក្នុង​ដំ​ណាក់​សុខា​ភិបាល​ មិន​បាច់​បញ្ជូន​ទៅ​មន្ទីរ​ពេទ្យ​ថ្នាក់​លើ​។​ល។​ បន្ទប់​អ្នក​ជំ​ងឺ​ស្អាត​បាត​ ស្រឡះ​ស្រឡំ អ្នក​ជំ​ងឺ​ស្រាល​មិន​បាច់​បញ្ជូន​ទៅ​មន្ទីរ​ពេទ្យ​ខេត្ត​ នាំឱ្យ​បង់​ខាត​”។​

វេជ្ជ​បណ្ឌិត​លឿង​វ៉ាន់​ហាញ់ ឱ្យ​ដឹង​បន្ថែម​៖ “ឌិញ​អា​ង​គឺជា​ឃុំ​មួយ​ក្នុង​ចំ​ណោម​ឃុំ​មាន​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​កុះ​ករ​របស់​ស្រុក​ហ្គវ៉ាវ ម្ល៉ោះ​ហើយ​ ក្រៅ​ពី​ ១/៣ ចំ​នួន​កម្មា​ភិបាល​ជាជន​ជាតិ​ខ្មែរ​ ដំ​ណា​ក់​សុខា​ភិបាល​ក៏​បាន​កសាង​កង​ជួរ​សហកា​រី​ជាជន​ជាតិ​ខ្មែរ​នៅ​តាម​ភូមិ​ដែល​មាន​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​កុះ​ករ​ផង​ដែរ​”។​ កង​ជួរ​សហកា​រី​ទាំង​នេះ​ យល់​ពី​ទំ​នៀម​ទម្លាប់​និង​ចេះ​ភាសា​ជន​ជាតិ​ ដូច្នេះ​ការ​ងារ​ផ្សព្វ​ផ្សាយ​ បង្ការ​ប្រ​ឆាំង​រោគ​រាល​ដាល​មាន​ប្រ​សិទ្ធ​ភាព​ជាង​។​ បង​ស្រី​ធីសូយ នៅ​ភូមិ​ ៤ ឃុំ​ឌិញ​អាង​ ឱ្យ​ដឹង​៖ “កាល​ពី​មុន​ នាងខ្ញុំ​ផឹកតែ​ទឹក​ភ្លៀង​ ប៉ុន្តែ​ពេល​បាន​ស្តាប់​កម្មា​ភិបាល​ពន្យល់​ប្រាប់​ថា​ មិន​គួរ​ដង​ទឹក​ភ្លៀង​ក្នុង​ពាង​ផឹកភ្លាម​ដូច្នេះ​ទេ​ ទើប​សព្វ​ថ្ងៃ​ នាង​ខ្ញុំ​ដាំ​ឱ្យ​ពុះ​ស្រួល​បួល​ទើប​ផឹក”៕​

ហាថាញ់-លីសៀ 

ចែករំលែកអត្ថបទ