17/08/2020 - 16:46

បើក​ថ្នាក់​បណ្តុះ​បណ្តា​ល​វិជ្ជា​ជីវៈផ្នែក​សំ​ណង់​

​  ទិដ្ឋ​ភាព​បើ​ក​ថ្នា​ក់​បង្រៀន​វិជ្ជា​ជីវៈសំ​ណង់​។​

សាក​លវិទ្យា​ល័យ​ត្រា​វិញ​សហកា​រជាមួយ​មន្ទីរ​ការ​ងារ​យុទ្ធ​ជន​ពិ​ការ​និង​សង្គម​កិច្ច​ក្រុង​ត្រា​វិញ​ និង​សមាគម​កសិករ​សង្កាត់ ​៩​ បាន​រៀប​ចំ​បើ​ក​ថ្នា​ក់​បណ្តុះ​បណ្តា​ល​វិជ្ជា​ជីវៈសំ​ណង់​ជូន​កម្ម​ករ​ជន​បទ​ជាង​ ៦០ នាក់ នៅ​អនុសង្កាត់​ ១ សង្កាត់ ៩ ។​ សិក្ខា​កាម​នឹង​រៀន​ទ្រឹស្តី​និង​ការ​អនុវត្ត​ជាក់​ស្តែង​ក្នុង​រយៈ​ពេល​ ៤ ខែ​ ដោយ​មាន​ខ្លឹម​សារៈ​៖ របៀប​លាយ​បាយ​អ បាយអប​តុង។​ បង្គោល​ដែក​ថែប ទម្រង់​ពុម្ព​ រន្ទា។​ របៀប​រៀប​ឥដ្ឋនិង​បាយ​អ។​ បូក​ រំលីង តុបតែង​។​ល។​

បញ្ចប់​វគ្គ​សិក្សា​ សាលា​នឹង​ផ្ដល់​វិញ្ញា​បនបត្រ​ វិជ្ជា​ជីវ​ៈជូន​សិក្ខា​កាម​។​ ថ្នាក់​វិជ្ជា​ជីវ​ៈនេះ​ជួយ​កម្ម​ករ​ជន​បទ​បង្កើន​ចំ​ណេះ​ដឹង​និង​ជំ​នា​ញ​ក្នុង​វិស័យ​សំ​ណង់​ រួម​ចំ​ណែក​បង្កើត​ការ​ងារ​ធ្វើ​និង​បង្កើនប្រាក់​ចំ​ណូល​ដល់​កម្ម​ករ​៕​

                                            ម៉ាល័យ​-សុផន

 

ចែករំលែកអត្ថបទ