រយៈពេលកន្លង ចលនាទូទាំងប្រជាជនសាមគ្គីកសាងជីវភាពវប្បធម៌នៅឃុំឡុងភូ ស្រុកឡុងភូ កាន់តែរីករាយសាយភាយនិងស៊ីជម្រៅពីមួយថ្ងៃទៅមួយថ្ងៃ។ ផ្តើមពីនោះ មានគ្រួសារជាច្រើន បានម្ចាស់ការកសាងគ្រួសារសុភមង្គល សុខដុមរមនា។
មាមីងខ្មែរនៅឃុំឡុងភូ ព្រួតដៃជាមួយនឹងរដ្ឋអំណាច កសាងផ្លូវគមនាគមន៍ជនបទ
រក្សាលំនឹងកិត្តិនាមភូមិវប្បធម៌។
ច្រើនឆ្នាំមកនេះ អង្គការមហាជន រណសិរ្សមាតុភូមិ និងរដ្ឋអំណាចភូមិភាគឃុំឡុងភូ បានខ្នះខ្នែងផ្សព្វផ្សាយយ៉ាងទូលំទូលាយនូវចលនា “ ទូទាំងប្រជាជនសាមគ្គីកសាងជីវភាពវប្បធម៌ ” ដល់ប្រជាជន ជួយឱ្យប្រជាជនប្រតិបត្តិល្អនូវគោលការណ៍របស់បក្ស គោលនយោបាយច្បាប់របស់រដ្ឋ។ ទន្ទឹមនឹងនោះ គិតគូរពង្រីកសេដ្ឋកិច្ច ចិញ្ចឹមនិងអប់រំកូនចៅ កសាងគ្រួសារសុភមង្គល សុខដុមរមនា និងកសាងចំណងសាមគ្គីភូមិផងរបងជាមួយគ្នា។ ចលនានេះបានប្រជាជនសកម្មគាំទ្រនិងអនុវត្ត។
មកទល់ពេលនេះ ទូទាំងឃុំឡុងភូមានភូមិទាំងអស់ និងមានស្ថាប័ន អង្គភាព សាលារៀនចំនួន៩ និងគ្រួសារប្រជាជនចំនួន៣.១៦៥ បានទទួលស្គាល់កិត្តិនាមវប្បធម៌ ស្រូបអត្រា ៨៦,២%។ បងត្រាងង៉ឹងវ៉ូវ នៅភូមិបឹងធំ ឱ្យដឹង៖ “ជាកម្មាភិបាលសម្ព័ន្ធយុវជន ម៉្លោះហើយខ្ញុំតែងសកម្មគាំទ្រការចលនា ដោយវិធីកៀរគរសមាជិកសម្ព័ន្ធយុវជន ស្ម័គ្រចិត្តចូលរួមធ្វើអនាម័យ ផ្សព្វផ្សាយផ្ដល់ដំណឹង មិនចោលសំរាមពាសវាលពាសកាល ចូលរួមការពារបរិស្ថាន។ ចំណែកក្នុងគ្រួសារអប់រំកូនចៅស្លូតបូត សុភាពរាបសា ស្តាប់ដំបូន្មានឪពុកម្តាយ ចេះគួរសមនឹងអ្នកជិតខាង និងអនុវត្តត្រឹមត្រូវសេចក្តីកំណត់របស់មណ្ឌលតាំងទីលំនៅ។ រីឯក្នុងការផលិតកម្ម ម្ចាស់ការអនុវត្តវិទ្យាសាស្រ្ត បច្ចេកទេស ដើម្បីទទួលបានទិន្នផលខ្ពស់ បង្កើនប្រាក់ចំណូលជូនគ្រួសារ។ អាស្រ័យហេតុនោះ គ្រួសារខ្ញុំតែងសម្រេចកិត្តិនាមជាគ្រួសារវប្បធម៌ច្រើនឆ្នាំបន្តបន្ទាប់”។
លោកត្រឹងវ៉ាន់សង អនុប្រធានគណៈកម្មាធិការប្រជាជនឃុំឡុងភូ ឱ្យដឹង៖ “ការចលនា “ទូទាំងប្រជាជនសាមគ្គីកសាងជីវភាពវប្បធម៌” នៅឃុំឡុងភូ បានរីកសាយភាយដល់ប្រជាជនគ្រប់ជាន់ស្រទាប់។ ជាពិសេសគឺជនរួមជាតិខ្មែរ មានស្មារតីរឹតបន្តឹងចំណងសាមគ្គីរវាងអ្នកភូមិផងរបងជាមួយកសាង ភូមិស្រុកសុខសាន្ត ប្រតិបត្តិល្អគោលការណ៍របស់បក្ស គោលនយោបាយច្បាប់របស់រដ្ឋ រួមចំណែកព្រួតដៃគ្នាកសាងស្រុកកំណើតឡុងភូ កាន់តែស្រស់ស្អាតនិងសម្បូរសប្បាយ។ រៀងរាល់ឆ្នាំ នៅតាមភូមិនានារបស់ឃុំមានគ្រួសារសម្រេចបទដ្ឋានគ្រួសារវប្បធម៌ ៩៨% ”។
យ្វីអាញ់-វិមាន