យោងតាមគណៈកម្មាធិការប្រជាជនស្រុកទិញបៀង ខេត្តអាងយ៉ាង រចនាសម្ព័ន្ធផ្លូវគមនាគមន៍ទូទាំងស្រុក បច្ចុប្បន្ន ជាមូលដ្ឋានបានវិនិយោគទុនកសាង។ ក្នុងនោះ ប្រព័ន្ធផ្លូវគមនាគមន៍តភ្ជាប់ពីផ្លូវជាតិលេខ ៩១ ផ្លូវខេត្តលេខ ៩៤៨ និងផ្លូវស្រុកដល់ផ្លូវតភ្ជាប់ឃុំតភ្ជាប់ភូមិ ។ល។ បង្កលក្ខណៈងាយស្រួលដល់ការធ្វើដំណើរ និងលក់ដូររបស់ប្រជាជន។
ផ្លូវគមនាគមន៍បានវិនិយោគកសាង ប្រជាជនដាក់អំពូលភ្លើងបំភ្លឺផ្លូវ ធ្វើរបង ធ្វើឱ្យសម្រស់ជនបទកាន់តែស្រស់ស្អាត។
វ៉ាន់យ៉ាវ ជាឃុំមានជនរួមជាតិខ្មែររស់នៅជាង ៧៣,៥% ។ តាំងពីឆ្នាំ ២០១៦ មក អាស្រ័យមានប្រភពទុនពីកម្មវិធី ១៣៥ និងប្រភពទុនរួមផ្សំពីកម្មវិធីគោលនយោបាយឧបត្ថម្ភការវិនិយោគហេដ្ឋារចនាសម្ព័ន្ធតំបន់ជនជាតិភាគតិចរបស់មជ្ឈិម ខេត្តបានកសាងសំណង់គមនាគមន៍ជនបទ ប្រព័ន្ធធារាសាស្រ្តជាច្រើន។ល។ សរុបថវិកាជាង ៦ ពាន់លានដុង។ ក្នុងនោះ មានសំណង់ជាច្រើនបានតភ្ជាប់ផ្ដល់នូវសារ:សំខាន់ ដូចជា៖ ផ្លូវនៅតំបន់តាំងទីលំនៅមាំង-រ៉ ផ្លូវដីកាតឿ និងជួសជុលផ្សារវ៉ាន់យ៉ាវ ។ល។ ត្រូវបានដាក់ឱ្យដំណើរការ រួមចំណែកធ្វើឱ្យហេដ្ឋារចនាសម្ព័ន្ធតំបន់ជនរួមជាតិកាន់តែមានភាពល្អប្រសើរ។
លោកចៅសៀម អ្នកមានប្រជាប្រិយក្នុងជនរួមជាតិខ្មែរនៅភូមិមាំង-រ៉ មានប្រសាសន៍៖ “រដ្ឋវិនិយោគនិងកសាងផ្លូវជនបទធំទូលាយ ងាយស្រួលដល់ការធ្វើដំណើរទៅមកលក់ដូរ។ល។ ដូច្នេះ ខ្ញុំរួមចំណែកនិងរដ្ឋអំណាចគ្រប់ជាន់ថ្នាក់ចលនាប្រជាជនដាក់អំពូលភ្លើងបំភ្លឺផ្លូវ ធ្វើរបងមុខផ្ទះ ចលនាជីកស្តារប្រឡាយបង្ហូរទឹក អនាម័យបរិស្ថាន។ល។ ហេតុនោះ មុខមាត់ជនបទមួយថ្ងៃកាន់តែស្រស់ស្អាត ” ។
មិនត្រឹមតែវ៉ាន់យ៉ាវប៉ុណ្ណោះទេ តាំងពីឆ្នាំ ២០១៤ មក ឃុំជាច្រើននៅស្រុកទិញបៀង ត្រូវបានរដ្ឋវិនិយោគជាង ១៦ ពាន់លានដុងតាមរយ:ប្រភពទុនឧបត្ថម្ភវិនិយោគនៅឃុំ អនុសង្កាត់ និងភូមិលំបាកខ្លាំង ដើម្បីកសាងហេដ្ឋារចនាសម្ព័ន្ធជនបទ។ មានដូចជា ឃុំអានកឺ វិនិយោគជាង ២,៧ ពាន់លានដុងដើម្បីកសាងវត្តហ្វាច់កូ - ដេ២៣ ផ្លូវភូមិពោធីនិងបង្កើនកម្រិតផ្លូវភូមិជើងគោ ១ ឃុំញើុងហ៊ឹង បានវិនិយោគជិត ២,៧៥ ពាន់លានដុង ដើម្បីចាក់កៅស៊ូផ្លូវទ្រុងហ៊ឹង ផ្លូវតីហ៊ឹងនិងផ្លូវឌិញតភ្ជាប់ ឃុំអាងណុង បានវិនិយោគជាង ៣ ពាន់លានដុងដើម្បីកសាងហេដ្ឋារចនាសម្ព័ន្ធ សាលាអនុវិទ្យាល័យត្រឹងក្វាងខាយ បង្កើនកម្រិតនិងចាក់កៅស៊ូផ្លូវត្រើយខាងលិចព្រែក៣កុម្ភៈ ផ្លូវព្រែក ៣ កុម្ភៈ ក្រាលបេតុង ផ្លូវត្រើយខាងកើតព្រែក ៣ កុម្ភៈ។ ឃុំអាងហាវ បានវិនិយោគជាង ១,៣ ពាន់លានដុង ដើម្បីពង្រីកផ្លូវភូមិទីប និងផ្លូវជនបទលេខ ១១ វ៉ាន់ឡាញ់។
លោកស្រីនាងសេម ប្រធានការិយាល័យជនជាតិស្រុកទិញបៀង ឱ្យដឹង៖ ប្រព័ន្ធគមនាគមន៍តភ្ជាប់ពីផ្លូវជាតិលេខ ៩១ ផ្លូវខេត្តលេខ ៩៤៨ ផ្លូវជនបទតភ្ជាប់ផ្លូវនានា។ លើភូមិសាស្ត្រស្រុកទ្រីតូង បាននិងកំពុងកសាងសម្រេចជាស្ថាពរ។ យានជំនិះអាចបើកបរចុះទៅដល់ភូមិ ស្រុក ធ្វើឱ្យមុខមាត់តំបន់ជនរួមជាតិភាគតិច មានភាពផ្លាស់ប្តូរនិងរីកចម្រើន បង្កលក្ខណៈជំរុញសេដ្ឋកិច្ច-សង្គមរបស់ភូមិភាគ៕
ហាទ្រីវ-លេងមី