03/08/2020 - 16:48

ការ​ប៉ះ​ពាល់​នឹង​អា​កាស​ធាតុ​កខ្វក់​ ផ្សែង​បារី​បណ្តា​ល​ឱ្យ​កុមារ​ធាត់លើ​សទម្ងន់​

វិទ្យា​ស្ថាន​សុខ​ភាព​សាក​ល Barcelona (ISGlobal) ប្រ​ទេ​ស​អេស្បា៉ញ និង​សាក​លវិទ្យា​ល័យ​ភាគ​ខាង​ត្បូង​ California សហរដ្ឋ​អា​មេរិក​ ឈាន​មុខ​គេក្នុង​ការ​សិក្សា​ស្រាវ​ជ្រាវ​ទ្រង់​ទ្រាយ​ធំ​ពិនិត្យ​អង្កេត​ការ​ទាក់​ទង​គ្នា​រវាង​ភាព​កខ្វក់​និង​កត្តា​បរិស្ថាន​ទៅ​នឹង​ស្ថាន​ការណ៍​ធាត់លើ​ស ទម្ងន់​ចំ​ពោះ​កុមារ​។​

​រូប​៖ AFP

ការសិក្សា​ស្រាវ​ជ្រាវ​បាន​ប្រើ​ប្រាស់​ទិន្ន​ន័យ​កុមារ​ជាង​១.៣០០ នា​ក់ ចាប់​ពី​អា​យុ​៦-១១ឆ្នាំ​ ចំ​នួន​៦ប្រ​ទេ​ស​នៅ​ទ្វីប​អឺរ៉ុប​ ដូច​៖ ប្រ​ទេ​ស​បារាំង​ ក្រិច​ ឡេតូនី ន័រវ៉េ អេស្ប៉ាញ និង​ចក្រ​ភព​អង់គ្លេស​។​ ក្រុម​អ្នក​សិក្សា​ស្រាវ​ជ្រាវ​បាន​វាយ​តម្លៃ​លើ​សន្ទស្សន៍​ទម្ងន់​ខ្លួន​ (BMI) រង្វង់​ចង្កេះ​ កម្រាស់​ផ្នត់​ស្បែក​ និង​បរិមាណ​ខ្លាញ់​ក្នុង​រាងកាយ​ ដើម្បី​កំ​ណត់​ដឹង​ភាព​ធាត់លើ​សទម្ងន់​ចំ​ពោះ​កុមារ​។​ កំ​ណត់​ឈាម​ និង​ទឹក​នោម​របស់​កុមារ​ និង​ម្តាយ​ពេល​ពរ​ផ្ទៃ​ក៏​ត្រូវ​បាន​ធ្វើ​ការ​វិភាគ​លម្អិត​ផង​ដែរ​។​ 

សារ​ធាតុ​ដែល​បណ្តា​ល​ឱ្យ​កខ្វក់​ ត្រូវ​បាន​ពិនិត្យ​អង្កេត​រួម​មាន សមាស​ភាព​ដែល​មាន​នៅ​ក្នុង​អា​កាស​ធាតុ​ បរិស្ថាន​សាង​សង់​ បរិស្ថាន​បៃតង​ ការ​ជក់បារី​ និង​គ្រប់​សារ​ធាតុ​គីមី​ដែល​បង្ក​ភាព​កខ្វក់​ (សារ​ធាតុ​សរីរាង្គ​ដែល​នៅ​យូរ​ថ្ងៃ​ក្នុង​បរិស្ថាន​ លោហធាតុ​ធុនធ្ងន់​ phthalate,  phenol និង​ថ្នាំ​កម្ចាត់​សត្វ​ល្អិត​ជាដើម​)។​

លទ្ធ​ផល​សឱ្យ​ឃើញ​ថា​ ជាមធ្យម​ភាគ​មាន​កុមារ​២៩%មាន​អា​ការៈ​ធាត់លើស​ទម្ងន់​។​ ក្នុង​នោះ​ មាន​កុមារ​រង​ប៉ះ​ពាល់​ដោយ​សារ​ផ្សែង​បារី​ (កាល​នៅ​ក្នុង​ផ្ទៃ​ ឬ​ប៉ះ​ពាល់​ផ្សែង​បារី​កាល​ពី​កុមារ​ភាព​) កខ្វក់​អា​កាស​ធាតុ​ មាន​ដូច​៖ (ផង់​ធូលី PM2.5 និង​ PM10 ឬ​ក៏​នីតែល ឌីអុកសុីត នៅ​ក្នុង​ផ្ទះ​ក៏​ដូច​ជា​បរិយា​កាស​ខាង​ក្រៅ​) លក្ខណៈ​មួយ​ចំ​នួន​នៃ​បរិស្ថាន​សាង​សង់​ដែល​ពាក់​ព័ន្ធ​ន​ឹង BMI ខ្ពស់​ជាង​៕​

ហ្វាង​ដេវ  (យោ​ង៖ Theo ANI, ScienceDirect)  ប្រែសម្រួល​៖ លីសៀ

 

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
​រូប​៖ AFP