03/08/2020 - 16:48

វិនិ​យោ​គអប់​រំតំ​បន់​ជន​ជាតិ​

លោក​ដុង​វ៉ាន់​ថា​ញ អនុប្រ​ធាន​ប្រ​ចាំ​ការ​នៃ​គណៈ​កម្មា​ធិការ​បក្ស​ខេត្ត​ហូវ​យ៉ាង​ ឱ្យ​ដឹង​៖ “សាលា​រៀន​នៅ​តំ​បន់​មាន​ជន​រួម​ជាតិ​ភាគ​តិ​ច​រស់​នៅ​កុះ​ករ​របស់​ស្រុក​ទាំង​២ គឺស្រុក​វីធ្វី និង​ចូវ​ថា​ញ់A ត្រូវ​បាន​ខេត្ត​វិនិ​យោ​គកសាង​ជាបន្ត​បន្ទាប់​ ដើម្បី​ឆ្លើយ​តប​តម្រូវ​ការ​រៀន​សូត្រ​របស់​សិស្ស​”។​

ដំ​ណា​ក់​កាល​ទី១​នៃ​សាលា​មធ្យម​សិក្សា​មូល​ដ្ឋាន​វីប៊ិ​ញ ត្រូវ​បាន​ដាក់​ឱ្យ​ប្រើ​ប្រាស់​។​

តាម​ប្រ​សាសន៍​លោក​ផាម​ថាញ​ហាយ ប្រ​ធាន​ការិ​យាល័យ​អប់​រំនិង​បណ្តុះ​បណ្តា​ល​ស្រុក​វីធ្វី ទូទាំង​ស្រុក​មាន​សាលា​រៀន​ចំ​នួន​ ៤៩ ចាប់​ពី​មតេ្តយ្យ​រហូត​ដល់​មធ្យម​សិក្សា​ចំ​ណេះ​ទូទៅ​។​ ក្នុង​នោះ​ មត្តេយ្យមាន​ ១១ សាលា​ បឋម​សិក្សា​២៧សាលា​មធ្យម​សិក្សា​មូល​ដ្ឋាន ​៨ សាលា​ និង​មធ្យម​សិក្សា​ចំ​ណេះ​ទូទៅ​៣សាលា​។​ ក្រោយ​ពី​បញ្ចប់​ឆ្នាំ​សិក្សា​ ផ្នែក​អប់​រំស្រុក​បាន​សំ​ណូម​ពរ​ដល់​សាលា​នីមួយ​ៗ​ ធ្វើ​ស្ថិតិ​មូល​ដ្ឋាន​ សម្ភារៈបន្ទប់​រៀន​ មាន​ដូច​៖ តុ កៅ​អី​ របង​ ទីធ្លា បន្ទប់​រៀន​ បន្ទប់​មុខ​ងារ​ ឬ​ក៏​ម៉ាស៊ីន​កុំ​ព្យូទ័រ​។​ល។​ និង​ឡើង​ផែន​ការ​ជួស​ជុល​ឬ​ក៏​ទិញ​ថ្មី​ ដើម្បី​ផ្នែក​អប់​រំកសាង​ផែន​ការ​រួម​ ធ្វើ​យ៉ាង​ណា​កុំ​ឱ្យ​មាន​ភាព​រ​អាក់​រអួល​ពេល​ឈាន​ចូល​ឆ្នាំ​សិក្សា​ថ្មី​។​ ទន្ទឹម​នឹងនោះ​ ស្រុក​នឹង​មាន​ផែន​ការ​បណ្តុះ​បណ្តាល​ បំ​ប៉នដល់​កង​ជួរ​គ្រូ​បង្រៀន​និង​កម្មា​ភិបាល​គ្រប់​គ្រង​ អប់​រំ ផ្សារភ្ជាប់​នឹង​តម្រូវ​ការ​បណ្តុះ​បណ្តាល​ធន​ធានមនុស្ស​របស់​ផ្នែក​អប់​រំ ឆ្លើយ​តប​នឹង​តម្រូវ​ការ​កែ​ប្រែថ្មី​។​ តាម​ការ​គ្រោង​ទុកឆ្នាំ​សិក្សា​ថ្មី​ ផ្នែក​អប់​រំស្រុក​វីធ្វី ទទួល​កុមារ​និង​សិស្សា​នុសិស្ស​ចូល​រៀន​ ប្រ​មាណ ​១​៦ ​ពាន់​នា​ក់។​ លោក​ផាមថា​ញហា​យ ឱ្យ​ដឹង​៖ “មុន​ពេល​បញ្ចប់​ឆ្នាំ​សិក្សា ​២០១៩-២០២០ នេះ​ ផ្នែក​អប់​រំបាន​ដាក់​ឱ្យ​ប្រើ​ប្រាស់​សាលា​មធ្យម​សិក្សា​មូល​ដ្ឋាន​វីប៊ិ​ញ ដែល​ទើប​នឹង​កសាង​ថ្មី​។​ មក​ទល់​ពេល​នេះ​ សាលា​រៀន​តំ​បន់​ជន​ជាតិ​នៅ​ឃុំវីប៊ិញ វីធ្វី ។​ល។​ ត្រូវ​បាន​កសាង​ថ្មី​”។​

នៅ​ឃុំ​តឹង​ហ្វា ស្រុក​ចូវ​ថា​ញ់A កម្ម​ករ​សំ​ណង់ក៏​កំ​ពុង​ស្រូតប​ង្ហើយ​ខ្លោង​ទ្វារ​និង​យាន​ដ្ឋាន​របស់​សាលា​មធ្យម​សិក្សា​មូល​ដ្ឋាន​តឹង​ហ្វា។​ នេះ​ គឺជា​សាលា​រៀន​ត្រូវ​បាន​កសាង​ថ្មី​ គិត​ជាថវិកា​រាប់​សិប​ពាន់​លាន​ដុង​។​ លោក​ង្វៀន​ថា​ញលីម អនុប្រ​ធាន​ការិ​យាល័យ​អប់​រំនិង​បណ្តុះ​បណ្តាល​ស្រុក​ចូវ​ថា​ញ់A ឱ្យ​ដឹង​៖ “មុន​នេះ​ សិស្ស​មធ្យម​សិក្សា​មូល​ដ្ឋាន​នៅ​ឃុំ​តឹង​ហ្វា ត្រូវ​ទៅ​រៀន​ដល់​ទីប្រ​ជុំ​ជន​បៃង៉ាង​។​ អា​ស្រ័យ​ហេតុ​នោះ​ ផ្នែក​អប់​រំស្រុក​បានធ្វើ​សេនា​ធិការ​ស្នើ​ថ្នា​ក់​លើ​ជំ​រុញ​ល្បឿន​កសាង​សាលារៀន​ ដើម្បី​ឆ្លើយ​តប​តម្រូវ​ការ​រៀន​សូត្រ​របស់​សិស្ស​សាលា​តឹង​ហ្វា។​ ដូច្នេះ​ សាលា​មធ្យម​សិក្សា​មូល​ដ្ឋាន​តឹង​ហ្វាត្រូវ​បាន​កសាង​ថ្មី​ តាម​បទ​ដ្ឋាន​ជាតិ​ នឹង​ដាក់​ឱ្យ​ប្រើ​ប្រាស់​នៅ​ដើម​ឆ្នាំ​សិក្សា ​២​០២​០ -២​០២​១ ​”៕​

                                  ហា​ថា​ញ់-លីសៀ

ចែករំលែកអត្ថបទ