ដើម្បីម្ចាស់ការប្រឆាំងរោគខាន់ស្លាក់ មជ្ឈមណ្ឌលត្រួតពិនិត្យជំងឺកឹងធើ (CDC) បានចេញសារលិខិតផ្ញើទៅមជ្ឈមណ្ឌលសុខាភិបាលខណ្ឌ ស្រុក ស្នើឱ្យបង្កើនការចាក់វ៉ាក់សាំងបង្ការរោគជាប្រចាំដល់កុមារអាយុក្រោម១ឆ្នាំ ឱ្យបាន៣លើកដើម្បីបង្ការរោគខាន់ស្លាក់ ក្អកមាន់ តេតាណូល រលាកថ្លើមប្រភេទB រលាកសួត រលាកស្រោមខួរក្បាលបណ្តាលមកពី Hib (DPT-VGB-Hib) ដោយធានាអត្រាចាក់ថ្នាំបង្ការគ្រប់គ្រាន់សម្រេចភាគកម្រិត៩៧%។ល។ និងប្រើប្រាស់វ៉ាក់សាំងDPT-VGB-Hib (SII) សម្រាប់កុមារអាយុ១៨ខែ។
កុមារចាក់ថ្នាបង្ការជំងឺខាន់ស្លាក់នៅ CDC កឹងធើ។
មជ្ឈមណ្ឌលត្រួតពិនិត្យជំងឺកឹងធើ ក៏បានស្នើដល់មជ្ឈមណ្ឌលសុខាភិបាល សហការជាមួយមន្ទីរពេទ្យនិងមូលដ្ឋានពិនិត្យ ព្យាបាលជំងឺ ធ្វើការត្រួតពិនិត្យដើម្បីប្រទះឃើញបានទាន់ពេល ពិនិត្យ អង្កេត ធ្វើកោសល្យវិច័យ ឆ្លើយតបបានទាន់ពេលចំពោះករណី រោគឆ្លងមានវ៉ាក់សាំងបង្ការក្នុងរបបចាក់ថ្នាំបង្ការរោគបើកទូលាយ ពិសេសគឺជំងឺដែលទើបកើតឡើងថ្មីៗនេះដូច៖ កញ្ជ្រឹល rubella ខាន់ស្លាក់ ក្អកមាន់ និងជំងឺតេតាណូល។
តាមប្រសាសន៍វេជ្ជបណ្ឌិត ហ្វិញថាញ់ត្រេវ អនុប្រធានមន្ទីរពហុព្យាបាល-ឯកទេសមជ្ឈមណ្ឌលត្រួតពិនិត្យជំងឺកឹងធើ ឱ្យដឹង៖ ប្រសិនបើមិនចាំកាលបរិច្ឆេទចាក់ថ្នាំ មនុស្សពេញវ័យអាចចាក់វ៉ាក់សាំង១លើកដើម្បីបង្ការរោគ។ ចាក់មួយលើកមានប្រសិទ្ធភាពការពារបាន ១០ ឆ្នាំ។ ដូច្នេះ ដើម្បីបង្ការរោគខាន់ស្លាក់ កុមារត្រូវតែចាក់វ៉ាក់សាំងដោយគួបផ្សំនឹងបង្ការរោគខាន់ស្លាក់ឱ្យបានគ្រប់គ្រាន់និងត្រូវតាមកាលបរិច្ឆេទ។ កុមារអាយុចាប់ពី៤ឆ្នាំឡើងទៅរហូតដល់ធំពេញវ័យ និងមនុស្សចាស់អាយុ៦៤ឆ្នាំ គប្បីចាក់ថ្នាំបង្ការ១លើក បន្ទាប់មកចាក់ឡើងវិញរយៈពេលពី៥-១០ឆ្នាំ ដើម្បីម្ចាស់ការបង្កើនភាពស៊ាំ។
តម្លៃសេវាចាក់ថ្នាំនៅ CDC កឹងធើ ចាប់ពី៤៥៩.០០០ដុង ដល់ ៩៦៤.០០០ដុងក្នុងមួយលើក។
យោងតាមនាយកដ្ឋានសុខាភិបាលបង្ការរោគខាន់ស្លាក់ងាយ នឹងឆ្លងតាមផ្លូវដង្ហើម ឬតាមរយៈការប៉ះពាល់នឹងទឹករំអិលដែលបញ្ចេញពីភ្នាសច្រមុះបំពង់ករបស់អ្នកជំងឺ ឬមនុស្សផ្ទុកមេរោគ ពេលក្អក កណ្តាស់ ពិសេសកន្លែងដែលមានប្រជាជនស្នាក់នៅកុះករ ឬក៏កន្លែងដែលខ្វះអនាម័យ។
អាការៈជំងឺអាចមានពីស្រាលទៅធ្ងន់ ជាទូទៅមានភ្នាសពណ៌ស មួយបាំងលើបំពង់ក បំពង់សំឡេង ច្រមុះ ឬក៏អាចនឹងកើតលើស្បែក ស្រទាប់ភ្នាសផ្សេងៗដូច៖ ភ្នាសនៃត្របកភ្នែកខាងក្នុងនិងកើតលើប្រដាប់ភេទ ករណីធ្ងន់បណ្តាលទៅជាអាការៈប្រែប្រួល ឬស្លាប់ក៏មាន៕
នាយកដ្ឋានសុខាភិបាលបង្ការ ក្រសួងសុខាភិបាលបានផ្តល់អនុសាសន៍ ដូចខាងក្រោម៖
ទី១. នាំកុមារទៅចាក់ថ្នាំបង្ការឱ្យបានគ្រប់គ្រាន់ត្រូវតាមកាលបរិច្ឆេទ។
ទី២. លាងដៃដោយសាប៊ូជាប្រចាំ; បាំងមាត់ពេលក្អកឬកណ្តាស់; រក្សាអនាម័យខ្លួនប្រាណ ច្រមុះបំពង់ករៀងរាល់ថ្ងៃ; កាត់បន្ថយការនិយាយទាក់ទងនឹងអ្នកជំងឺ ឬសង្ស័យមានជំងឺ។
ទី៣. ធានាលំនៅឋាន អគារកុមារ ថ្នាក់រៀនស្រឡះស្រឡំ ស្អាតបាត មានពន្លឺគ្រប់គ្រាន់។
ទី៤. ខណៈពេលមានអាការៈកើតជំងឺ ឬសង្ស័យកើតជំងឺ ត្រូវនៅដាច់ដោយឡែកនិងបញ្ជូនទៅកាន់មូលដ្ឋានសុខាភិបាល ដើម្បីពិនិត្យ ព្យាបាលឱ្យបានទាន់ពេល។
ទី៥. ប្រជាជនរស់នៅក្នុងតំបន់កើតជំងឺ គប្បីអនុវត្តឱ្យបានហ្មត់ចត់ការលេបថ្នាំបង្ការ-ចាក់វ៉ាក់សាំងបង្ការជំងឺតាមការណែនាំនិងសំណូមពរពីស្ថាប័នសុខាភិបាល៕
|
អត្ថបទ, រូបថត៖ វ៉ែហ្វា - ប្រែសម្រួល៖ លីសៀ