ការសិក្សាស្រាវជ្រាវអាស្រ័យមហាវិទ្យាល័យនីរតី Texas (UTSW សហរដ្ឋអាមេរិក) អនុវត្តដោយប្រើបច្ចេកទេសថត (MRI) កម្រិតខ្ពស់ចំនួន៣៖ ការថត Axon បង្កើតផែនទីកំណត់កម្រិតរបួសនិងថតប្រើឧបករណ៍បញ្ច្រាស់ IR ពិនិត្យរករបួសដែលទាក់ទងដល់ប្រាជ្ញា។
អ្នកជំងឺ Parkinson រាប់លាននាក់មានសង្ឃឹមកែលម្អជីវភាព អាស្រ័យបច្ចេកទេសថតMRIថ្មី។ រូបថត៖ Getty Images
តាមក្រុមអ្នកស្រាវជ្រាវ បច្ចេកទេសថត MRI ជឿនលឿន ជួយដល់ការព្យាបាលអាការៈស្វិតញ័រ (Parkinson) ដោយមិនចាំបាច់ធ្វើការវះកាត់និងតិចជះឥទ្ធិពលបន្ទាប់បន្សំ ឆ្លងតាមរយៈនោះ អនុញ្ញាតឱ្យអ្នកជំនាញការផ្ដុំកម្លាំងទៅកន្លែងតូចៗនៅតំបន់ឆ្លុះមើលចូលជ្រៅខាងក្នុងខួរទាក់ទងដល់ការកម្រើក។ អាស្រ័យហេតុនោះ គេអាចកាត់ចេញ ឬរំលាយជាលិកាខួរដែលមានបញ្ហាដោយបច្ចេកវិទ្យាបាញ់អ៊ុលត្រាសោដែលមានអាំងតង់សេតេខ្ពស់ (HIFU)។ ប្រៀបខ្លាំងនៃវិធីសាស្រ្ដនេះ គឺកាត់បន្ថយការគ្រោះថ្នាក់នៃការបំផ្លាញជាលិកាខួរល្អជា ទប់ស្កាត់ជះឥទ្ធិពល បន្ទាប់បន្សំប៉ះពាល់ដល់សមត្ថភាពធ្វើដំណើរ ពិបាកនិយាយឬនិយាយជាប់ៗ។ ធម្មតាការជះឥទ្ធិពលយ៉ាងនេះ គ្រាន់តែជាបណ្ដោះអាសន្ន ប៉ុន្តែមានករណីប្រហែលពី១៥-២០% អូសអន្លាយជារៀង រហូត។
ជំងឺ Parkinson កើតឡើងខណៈពេលកោសិកាបង្កើតចេញ dopamine (ភ្នាក់ងារបញ្ជូនកោសិកាសរសៃប្រសាទចាំបាច់សម្រាប់ដំណើរការចលនារបស់រាងកាយ) នៅលើសរីរាង្គខួរងាប់។ មូលហេតុនៃស្ថានការណ៍នេះមិនទាន់បានបញ្ជាក់ច្បាស់នៅឡើយ ប៉ុន្តែអាចរៀបរាប់កត្តាមួយចំនួនអាចមានហានិភ័យ ដូចជា តំណពូជ ជ្រាប់ជាតិគីមីពុល មានដូចថ្នាំកម្ចាត់ដង្កូវ ថ្នាំកម្ចាត់ស្មៅជាដើម។ បច្ចុប្បន្ន ជំងឺនេះមិនទាន់មានវិធីសាស្រ្តព្យាបាលនៅឡើយ អាចត្រឹមតែប្រើថ្នាំសម្រាប់គ្រប់គ្រងរាល់អាការៈប៉ុណ្ណោះ។
សព្វថ្ងៃ បច្ចេកទេស MRI ចំនួន៣ដែលបានបរិយាយក្នុងការសិក្សាស្រាវជ្រាវ ត្រូវបាននាយកដ្ឋានគ្រប់គ្រងស្បៀងអាហារនិងឱសថ សហរដ្ឋអាមេរិក (FDA) អនុញ្ញាតឱ្យអនុវត្តលើមនុស្ស។ មហាវិទ្យាល័យនីរតី Texas ឱ្យដឹង ពួកគេនឹងចាប់ផ្ដើមធ្វើការព្យាបាលឱ្យអ្នកជំងឺនៅរដូវភ្លៀងនេះ៕
ដឿងថឹក (កាសែត Health Site) ប្រែសម្រួល៖ ថាច់ធី