22/06/2020 - 17:53

សម្រេច​ជាស្ថាពរ​មហា​សន្និ​បាត​សាខា​បក្ស​ និង​បក្ខ​ភាគ​មូល​ដ្ឋាន​

អា​ណត្តិ​កាល​កន្លង​ ក្រោម​ការ​ដឹក​នាំ និង​ចង្អុល​ការ​ផ្ទាល់​របស់​គណៈ​កម្មា​ធិការ​បក្ស​ បញ្ជា​ការ​ដ្ឋាន​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ខេត្ត​ សាខា​បក្ស​ និង​បក្ខ​ភាគ​ក្រោម​ឱវាទ​ បាន​ផ្តុំ​កម្លាំង​ដឹក​នាំ ចង្អុល​ការសម្រេច​ទិស​ដៅ​ ភារ​កិច្ច​នៃ​សេច​ក្តី​សម្រេច​ចិត្ត​ដែល​មហា​សន្និ​បាត​អា​ណត្តិ​កាល​២​០១​៥​-២​០២​០បាន​ដាក់​ចេញ​។​ ពោល​គឺសាខា​បក្ស​និង​បក្ខ​ភាគ​ បាន​ខ្នះ​ខ្នែង​ផ្លាស់​ថ្មី​ទាំង​ខ្លឹម​សារ​និង​រូប​ភាព​ លើ​ក​កម្ពស់​គុណ​ភាព​ការ​ងារ​អប់​រំនយោ​បាយ​ សតិ​អា​រម្ម​ណ៍ ស្មារ​តី​ភ្ញាក់​រលឹក​គោ​រពច្បាប់​ វិន័យ​កង​ទ័ព​ដល់​កម្មា​ភិបាល​ និង​យុទ្ធ​ជន​។​ ឆ្លង​តាម​រយៈ​នោះ​ ការ​ងារ​កសាង​បក្ស​ ត្រួត​ពិនិត្យ​ ឃ្លាំ​មើល​ក្នុង​បក្ស​ ជានិច្ច​កាល​ត្រូវ​បាន​ផ្តោត​ការ​យក​ចិត្តទុក​ដាក់​អនុវត្ត​ សម្រេច​បាន​លទ្ធ​ផល​គួរ​ឱ្យ​កត់​សម្គាល់​ជាច្រើន​។​

  បក្ខ​ជន​នៃ​បក្ខ​ភាគ​ប៉ុស្តិ៍​ការ​ពារ​ព្រំ​ដែន​ទ្រុង​ប៊ិ​ញ អនុម័ត​លើ​ឯក​សារ​មហា​សន្និ​បាត​អា​ណត្តិ​កាល​២​០២​០-២​០២​៥​។​

បក្ខភាគ​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​សុក​ត្រាំង​ មានអង្គ​ការ​បក្ខ​ភាគ​ចំ​នួន​៦​និង​សាខា​បក្ស​មូល​ដ្ឋាន​ចំ​នួន​៦​។​ ខណៈ​ពេល​មាន​ការ​ណែ​នាំ​ពី​ថ្នា​ក់​លើ​ ស្តីពី​ការ​ផ្សព្វ​ផ្សាយ​មហា​សន្និ​បាត​ប​ក្ខ​ភាគ​គ្រប់​លំ​ដាប់​ថ្នា​ក់​ គណៈ​កម្មា​ធិការ​បក្ស​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ខេត្ត​ បាន​ដាក់​ចេញ​ផែន​ការ​ ចង្អុល​ការ​ និង​រៀប​ចំ​អនុវត្ត​តែម្តង​។​ ឆ្លង​តាមរយៈ​នោះ​ ក៏​បាន​ជ្រើស​បក្ខ​ភាគ​ប៉ុស្តិ៍​ការ​ពារ​ព្រំ​ដែន​អា​ង​ថា​ញ់បា និង​សាខា​បក្ស​ការិ​យាល័យ​ បង្ការ​ប្រ​ឆាំង​គ្រឿង​ញៀន​ និង​បទ​ល្មើស​រៀប​ចំ​មហា​សន្និ​បាត​គំ​រូ​។​ ផ្តើម​ពី​នោះ​ ដក់ស្រង់​នូវ​បទពិសោ​ធន៍ ម្ចាស់​ការ​ក្តោប​ក្តាប់​ស្ថាន​ការ​ណ៍​ ចាត់វិធាន​ការ​បាន​ទាន់​ពេល​ ដោះ​ស្រាយ​បញ្ហា​ចំ​ពោះ​សាខា​បក្ស​ណា​ដែល​ជួប​ការ​លំ​បាក​ ឬ​ក៏​មាន​បញ្ហា​ស្មុគ​ស្មាញ​កើត​ឡើង​។​ តាម​ប្រ​សាសន៍​ វរសេនី​យ៍ឯក​ ង្វៀន​ត្រេវម៉េន លេខា​គណៈ​កម្មាធិការ​បក្ស​ ស្នង​ការ​នយោ​បាយ​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ខេត្ត​សុក​ត្រាំង​ ចាប់​ពី​ថ្ងៃ​ទី៥​ដល់​ថ្ងៃ​ទី២​៧​ ខែ​ឧសភា​ ឆ្នាំ​២​០២​០ គ្រប់​សាខា​បក្ស​ និង​បក្ខ​ភាគ​មូល​ដ្ឋាន​ចំ​ណុះ​បក្ខ​ភាគ​នៃ​កង​ទ័ព​ការ​ពារ​ព្រំដែន​សុក​ត្រាំង​ បាន​រៀប​ចំ​មហា​សន្និ​បាត​អា​ណត្តិកាល​២​០២​០-២​០២​៥​ ប្រ​កប​ដោយ​ជោគ​ជ័យ​ ត្រូវ​តាម​ផែន​ការ​ដែល​បាន​ដាក់​ចេញ​។​ ដូច្នេះ​ មហា​សន្និ​បាត​ថ្នា​ក់​មូល​ដ្ឋាន​ក្នុង​បក្ខ​ភាគ​នៃ​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​សុក​ត្រាំង​ តែង​រៀប​ចំ​ត្រូវ​តាមគោ​លការ​ណ៍​កំ​ណត់​ច្បាស់​លាស់​ និង​បែប​បទដាក់​ចេញ​ ដូច​៖ ឯក​សារ​ត្រៀម​បម្រុង​ហ្មត់​ចត់​ ពិភាក្សា​ធានា​គុណ​ភាព​; ការ​ងារ​បុគ្គ​លិកថ្នា​ក់​គណៈ​កម្មា​ធិការ​បក្ស​ ត្រូវ​តាម​ទិស​ដៅ​ រចនា​សម្ព័ន្ធ​ និង​កិច្ច​ចង្អុល​ការ​១​០០%; លទ្ធ​ផល​បោះ​ឆ្នោត​លេខា​ អនុលេខា​ សម្រេច​១​០០%។​ល។​ មហា​សន្និ​បាត​មាន​សមមិត្ត​ចំ​នួន​៤​៣​រូប​ ជាប់​ឆ្នោត​ចូល​គណៈ​ប្រ​តិបត្តិ​ការ​ លេខា​ អនុលេខា​ អាណត្តិកាល​២​០២​០-២​០២​៥​ មាន​សមមិត្ត​ជាប់ឆ្នោត​ជាតំ​ណា​ង​ពេញ​សិទ្ធិ​ចំ​នួន​៦​៩​រូប​ តំ​ណា​ង​បម្រុង​១​២​រូប​ចូល​រួម​មហា​សន្និ​បាត​ថ្នា​ក់​លើ​។​ នេះ​ជាជំ​ហា​ន​ជោគ​ជ័យ​ដំ​បូង​ដើម្បី​ឈាន​ឆ្ពោះ​ទៅមហា​សន្និ​បាត​ប​ក្ខ​ភាគ​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ខេត្ត​ លើ​ក​ទីXII អា​ណត្តិ​កាល​២​០២​០-២​០២​៥​ នៅពេល​ខាង​មុខ​។​

វរសេនី​យ៍ឯក​ ង្វៀន​ត្រេវម៉េន លេខា​គណៈ​កម្មា​ធិការ​បក្ស​ ស្នង​ការ​នយោ​បាយ​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ខេត្ត​សុក​ត្រាំង​ គូសបញ្ជា​ក់​៖ គ្រប់​សាខាប​ក្ស និង​បក្ខ​ភាគ​ ត្រូវ​កំ​ណត់​ច្បាស់​ទិស​ដៅ​ ភារ​កិច្ច​សំ​ខាន់​ៗ​មួយ​ចំ​នួន​ដូច​៖ កសាង​អង្គ​ភាពរឹង​មាំលើ​គ្រប់​វិស័យ​ សណ្តាប់​ធ្នា​ប់​រៀប​រយ​ អនុវត្ត​ម៉ឺង​ម៉ាត់ វិន័យ​ ក្រឹត្យ​ច្បាប់​ ជាមួយ​គោ​លលំនាំសមូហ​ភាព​ដឹក​នាំ បុគ្គ​លទទួល​ខុស​ត្រូវ​ កម្មាភិបាល​ យុទ្ធ​ជន​គ្រប់​រូប​សាម​គ្គី​ឯក​ភាព​ អនុវត្ត​ជោគ​ជ័យ​ភារ​កិច្ច​នយោ​បាយ​ដែល​ប្រ​គល់​ឱ្យ​ការពារ​រឹង​មាំអធិ​បតេយ្យ​សន្តិ​សុខ​ព្រំ​ដែន​សមុទ្រ​របស់ខេត្ត​។​ តស៊ូ​បង្រ្កាប​មាន​ប្រ​សិទ្ធ​ភាព​រាល់បទ​ល្មើស​ តាម​បន្ទាត់​ព្រំ​ដែន​ រក្សា​ខ្ជាប់​សន្តិ​សុខ​នយោ​បាយសណ្តាប់​ធ្នា​ប់​សុវត្ថិ​ភាព​សង្គម​លើ​ភូមិ​សាស្រ្ត​ ដែល​អង្គ​ភាព​គ្រប់​គ្រង​។​ បន្ត​អនុវត្ត​មាន​ប្រ​សិទ្ធ​ភាព​សេច​ក្តី​សម្រេច​ចិត្ត​មជ្ឈិម​៤​  នីតិ​កាល​XII “ស្តីពី​បង្កើន​ការ​កសាង​  រៀប​ចំ​បក្ស​;  ទប់ស្កាត់​  ច្រាន​ថយ​ការ​ធ្លាក់​ចុះ​នូវ​សតិ​អា​រម្ម​ណ៍នយោ​បាយ​ សីល​ធម៌​ ផ្នត់​រស់​នៅ​ដែល​ស្ដែង​ចេញ​ “ដំ​ណើរការ​វិបល្លាស” “ការ​បំ​ប្លែង​ធាតុ​ដោយ​ខ្លួន​ឯង​" ក្នុង​ផ្ទៃ​ក្នុង​” ផ្សារភ្ជាប់​នឹង​ការ​អនុវត្ត​បទ​បញ្ជា​លេខ​ ០៥​-CT/TW របស់​ការិ​យាល័យ​នយោ​បាយ​ និង​បទ​បញ្ជា​លេខ​៨​៧​-CT/QUTW របស់​គណៈ​កម្មា​ធិការ​បក្ស​យោ​ធាមជ្ឈិម​ស្តីពី​ “ជំ​រុញ​មាំការ​រៀន​សូត្រ​និង​ធ្វើ​តាម​ឧត្តមគតិ​ ឥរិយា​បថហូជីមិញ​” និង​ការ​ចលនា​ “ពង្រីក​ប្រវេណី ចូល​រួម​កម្លាំងបញ្ញា​ សក្តិ​សមជា​កង​ទ័ព​អ៊ំ​ហូ”។​ល។​៕​

                                         យ្វីអា​ញ់-លីសៀ

ចែករំលែកអត្ថបទ