(គៀងយ៉ាង) រសៀលថ្ងៃ១០ ខែមិថុនា នៅចេតិយវីរសមណៈ៤ព្រះអង្គ នាមណ្ឌលផ្សារមិញភូ ទីប្រជុំជនមិញលឿង ស្រុកចូវថាញ់ សមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិខេត្តគៀងយ៉ាង គណៈជនជាតិខេត្ត សហការជាមួយនឹងគណៈកម្មាធិការបក្សស្រុក គណៈកម្មាធិការប្រជាជនស្រុកចូវថាញ់ ធ្វើពិធីខួបអនុស្សាវរីយ៍៤៦ឆ្នាំ (១០/៦/១៩៧៤-១០/៦/ ២០២០) ទិវាក្រោកឡើងតស៊ូរបស់ជនរួមជាតិខ្មែរនិងព្រះសង្ឃស្នេហាជាតិ ទាមទាររដ្ឋអំណាចអាយ៉ង មិនឱ្យចាប់ព្រះសង្ឃទៅធ្វើទាហាន និងបំផ្លិចបំផ្លាញវត្តអារាម។
ទិដ្ឋភាពក្នុងពិធីខួបអនុស្សាវរីយ៍។
ចេតិយវីរសមណៈ ៤ ព្រះអង្គ នៅទីប្រជុំជនមិញលឿង គឺជាកន្លែងតម្កល់អដ្ឋិធាតុវីរសមណៈ ៤ ព្រះអង្គ រួមមានព្រះឧបជ្ឈាយ៍ ឡឹមហុង យ័ញតឹប យ័ញហម និងព្រះឧបជ្ឈាយ៍យ័ញហយ។ ដើម្បីរំលឹកនូវគុណូបការៈរបស់វីរសមណៈ ៤ ព្រះអង្គដែលពលីជីវិតក្នុងបុព្វហេតុប្រឆាំងអាមេរិកសង្រ្គោះជាតិ។ នៅថ្ងៃ ២០ ខែកញ្ញា ឆ្នាំ ១៩៩០ ក្រសួងវប្បធម៌ (បច្ចុប្បន្នជាក្រសួងវប្បធម៌-កីឡានិងទេសចរណ៍) ទទួលស្គាល់ចេតិយវីរសមណៈ៤ព្រះអង្គ គឺជាកេរដំណែលប្រវត្តិសាស្រ្តថ្នាក់ជាតិ។
មុននេះ ៤៦ ឆ្នាំ នៅថ្ងៃទី ១០ ខែមិថុនា ឆ្នាំ ១៩៧៤ ក្រោមការដឹកនាំរបស់គណៈកម្មាធិការបក្សខេត្ត គណៈខ្មែរចលនានិងសមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិខេត្តគៀងយ៉ាង ព្រះសង្ឃ៤ព្រះអង្គ ព្រមជាមួយនឹងព្រះសង្ឃជាច្រើនអង្គទៀតនៅវត្ត វង្សាគ្រឹះ កំពង់ចិនចាស់ និងប្រជាជនជាង៣.០០០នាក់នៅខេត្តគៀងយ៉ាង បានធ្វើបាតុកម្មប្រឆាំងទាមទាររដ្ឋអំណាចអាយ៉ង មិនឱ្យចាប់ព្រះសង្ឃទៅធ្វើទាហាន និងបំផ្លិចបំផ្លាញវត្តអារាម។ នេះជាការតស៊ូប្រឆាំងនយោបាយយ៉ាងទូលំទូលាយ ត្រូវបានជនរួមជាតិខ្មែរជាច្រើននិងគ្រប់ជនជាតិនៅតំបន់តីណាមបូចូលរួមគាំទ្រ។ គឺជាមូលដ្ឋានមួយបង្កភាពងាយស្រួលឱ្យការវាយប្រហារទូទៅនៃនិទាឃរដូវឆ្នាំ ១៩៧៥ រំដោះភាគខាងត្បូង ឯកភាពទឹកដី។
ពង្រីកប្រវេណីល្អប្រសើរទាំងនោះ រយៈកាលកន្លង នៅតាមវត្តអារាមខ្មែរទូទាំងខេត្តគៀងយ៉ាង តែងមានសកម្មភាពប្រកបដោយអត្ថន័យ សំដៅលើការអប់រំប្រវេណីស្នេហាជាតិ សាមគ្គីប្រឆាំងសត្រូវឈ្លានពានដល់ប្រជាជនគ្រប់ជនជាតិលើភូមិសាស្រ្តខេត្ត៕
ញឺម៉ាយ https://baodantoc.vn : ប្រែ៖ ថាច់ធី