ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

22/06/2020 - 17:57

រដ្ឋ​សភា​ពិភាក្សា​កម្ម​វិធី​ទិស​ដៅ​ជាតិ​អភិវឌ្ឍ​ន៍សេដ្ឋ​កិច្ច​ - សង្គម​ តំ​បន់​ជន​រួម​ជាតិ​ភាគ​តិ​ច​ និង​តំ​បន់​ភ្នំ​ ដំ​ណា​ក់​កាល​ ២​០២​១​ - ២០៣​០

ចាំ​បាច់​មាន​សេច​ក្ដី​សម្រេច​ចិត្ត​ផ្ដល់​សច្ចា​នុមតិ​លើ​គោ​លការណ៍​វិនិ​យោគ

បន្ត​របៀប​វារៈ​នៃ​សម័យ​ប្រ​ជុំ​លើក​ទី ៩​ រដ្ឋ​សភា​នីតិ​កាល​ XIV រសៀល​ថ្ងៃ​ ១​២​ ខែ​មិថុនា​ ក្រោម​កិច្ច​ដឹក​នាំរបស់​អនុប្រ​ធានប្រ​ចាំ​ការ​នៃ​រដ្ឋ​សភា​ លោក​ស្រី តុង​ធី​ផុង រដ្ឋ​សភា​នឹង​ដំ​ណើរការ​ ពិភាក្សា​នៅ​សាល​ប្រ​ជុំ​ស្ដី​ពី​កម្ម​វិធី​ទិស​ដៅ​ជាតិ​អភិវឌ្ឍន៍​សេដ្ឋ​កិច្ច-សង្គម​ តំ​បន់​ជន​រួម​ជាតិ​ភាគ​តិច​និង​តំ​បន់​ភ្នំ​ ដំ​ណា​ក់​កាល​ ២​០២​១-២​០៣​០។​

អនុប្រ​ធាន​ប្រ​ចាំ​ការ​នៃ​រដ្ឋ​សភា​ លោក​ស្រី តុងធីផុង ថ្លែង​ការ​សរុប​សេច​ក្ដី​ក្នុង​កិច្ច​ពិភាក្សា​។​

តាម​របាយ​ការណ៍​លើ​ក​ឡើង​របស់​រដ្ឋា​ភិបាល​ កម្ម​វិធី​រួម​មា​នគម្រោង​ និង​អនុគម្រោង​រួម​ផ្សំ​ចំ​នួន​ ១​០។​ កម្ម​វិធី​ត្រូវ​បាន​អនុវត្ត​នៅ​ភូមិ​សាស្រ្ត​តំ​បន់​ជន​រួម​ជាតិ​ភាគ​តិច​និង​តំ​បន់​ភ្នំ​ គឺបណ្តា​ឃុំដែល​មាន​អត្រា​គ្រួ​សារ​ជន​ជាតិ​ភាគ​តិច​ចាប់​ពី​ ១​៥​% ឡើង​ទៅ​ បែង​កំ​ណត់​ជា៣​តំ​បន់​ទៅ​តាម​កម្រិត​អភិវឌ្ឍ​ន៍។​ មុខ​សញ្ញា​អនុវត្ត​នៃកម្ម​វិធី​ គឺភូមិ​ ឃុំ​ តំ​បន់​ជន​រួម​ជាតិ​ភាគ​តិច​និង​តំ​បន់​ភ្នំ​។​

មាន​យោ​បល់ចំ​នួន​២​៥​លើក​ឡើង​ក្នុង​សាល​ប្រ​ជុំ​។​ សមា​ជិក​រដ្ឋ​សភា​តែង​បញ្ជាក់​ពី​ភាព​ចាំ​បាច់​; ផ្ញើ​ក្ដី​ជឿជាក់​ ក្ដី​សង្ឃឹម​ ស្ដី​ពីកម្ម​វិធី​ ព្រម​ជា​មួយ​នោះ​សំ​ណើ​រាល់​ដំ​ណោះ​ស្រាយ​ជាក់​ស្ដែង​ សំ​ដៅ​ផ្សព្វ​ផ្សាយ​អនុវត្ត​ប្រ​កប​ដោយ​ប្រ​សិទ្ធភាព​ កម្ម​វិធី​ក្នុង​រយៈ​ពេល​ខាង​មុខ​។​

សរុប​សេច​ក្ដី​ក្នុង​កិច្ច​ពិភាក្សា​ អនុប្រ​ធានប្រ​ចាំ​ការ​នៃ​រដ្ឋ​សភា​ លោក​ស្រី​ តុង​ធី​ផុង បាន​បញ្ជា​ក់​៖ ជា​មួយ​នឹង​ស្មារ​តី​ទទួល​ខុសត្រូវ​ខ្ពស់​ ប្ដេជ្ញា​ចិត្ត​ ស្មោះ​ត្រង់​ ចែក​រំលែករាល់ការ​លំ​បាក​ជាមួយ​ជន​រួម​ជាតិ​ មាន​យោ​បល់ជាច្រើន​របស់​សមាជិក​រ​ដ្ឋសភា​បាន​លើ​ក​ឡើង​ចំ​ៗ​ និង​ប្រ​មូល​ផ្ដុំ​ ពិភាក្សា​យោ​បល់អំ​ពី​បញ្ហា​ចាំ​បាច់​ ដើម្បី​អនុវត្ត ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព​សេច​ក្ដី​សម្រេច​ចិត្ត​របស់រដ្ឋ​សភា​។​ គោល​នយោ​បាយ​ជន​ជាតិ​តែង​បាន​បក្ស​ រដ្ឋ​ រណសិរ្ស​មាតុ​ភូមិ​វៀត​ណា​ម គ្រប់​ថ្នាក់​ គ្រប់​ផ្នែក​ គ្រប់​ភូមិ​ភាគ​ ទូទាំង​ប្រ​ទេ​សយក​ចិត្ត​ទុកដាក់​អនុវត្ត​។​  ប្រ​ទេ​ស​យើង​បាន​អនុវត្ត​ជោគ​ជ័យ​ សម្រេច​លទ្ធ​ផល​ខ្ពស់​ លទ្ធ​ផល​ល្អ​ប្រ​សើរ​ក្នុង​ការ​អនុវត្ត​គោលនយោ​បាយ​ជន​ជាតិ​របស់​បក្ស​ រដ្ឋ​ ជីវ​ភាព​រ​បស់ជន​រួម​ជាតិ​បាន​លើក​កម្ពស់​។​ រដ្ឋា​ភិបាល​ដាក់​ជូន​រដ្ឋ​សភា​ ដើម្បី​មាន​សេច​ក្ដី​សម្រេច​ចិត្ត​ស្ដី​ពី​គោល​នយោ​បាយ​ជាក់​ស្ដែង​ នោះ​គឺបន្ត​បង្កើត​ឱ្យ​ទៅ​ជាសេច​ក្ដី​សម្រេច​ចិត្ត​របស់​បក្ស​ សេច​ក្ដី​កំ​ណត់​រដ្ឋ​ធម្ម​នុញ្ញ​២​០១​៣​និង​សេច​ក្ដី​សម្រេច​ចិត្ត​របស់​រដ្ឋ​សភា​។​ ផ្អែក​លើ​ស្មារ​តីនោះ​ រាល់​មតិ​យោ​បល់របស់​សមាជិក​រដ្ឋសភា​ បាន​ឯក​ភាព​ថា​៖ រដ្ឋ​សភា​ចាំ​បាច់​ត្រូវ​មាន​សេច​ក្ដី​សម្រេច​ចិត្ត​ផ្ដល់​សច្ចា​នុមតិ​លើ​គោ​លការណ៍​វិនិ​យោគកម្ម​វិធី​៕​

   យោ​ងតាម​ https://baodantoc.vn. - ប្រែសម្រួល​ ថាច់​ធី

ចែករំលែកអត្ថបទ