15/06/2020 - 14:23

សម័យប្រឡងយកសញ្ញាបត្រមធ្យមសិក្សាចំណេះទូទៅឆ្នាំ២០២០ ប្រព្រឹត្តឡើងរយៈពេល២ថ្ងៃ គឺថ្ងៃទី៩-១០ /៨/២០២០

រដ្ឋាភិបាលបានឯកភាព លើគម្រោងរៀបចំប្រឡងយកសញ្ញាបត្រមធ្យមសិក្សាចំណេះទូទៅ ឆ្នាំ២០២០ ក្នុងរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី៩-១០ ខែសីហា ឆ្នាំ២០២០។ ឆ្លងតាមរយៈនោះ សម័យប្រឡងត្រូវបានរក្សាប្រក្រតីដូចកាលពីឆ្នាំ២០១៩ ត្រូវតែធានាលទ្ធផលជាក់ស្តែង ប្រកបដោយសត្យានុម័ត អាចជឿទុកចិត្តបាន ដើម្បីពិនិត្យទទួលស្គាល់បញ្ចប់កម្រិតមធ្យមសិក្សាចំណេះទូទៅ ក៏ដូចជាសម្រាប់ការជម្រើសសិស្សរបស់សាលាមហាវិទ្យាល័យ និងអនុមហាវិទ្យាល័យ។ ខ្លឹមសារនៃការប្រឡងរួមមាន៥វិញ្ញាសា (គណិតវិទ្យា និរុត្តិសាស្រ្ត ភាសាបរទេស; ក្រុមវិញ្ញាសារវិទ្យាសាស្រ្តធម្មជាតិ និងក្រុមវិញ្ញាសារវិទ្យាសាស្រ្តសង្គម)។

សិស្សនៅកឹងធើធ្វើបែបបទប្រឡងយកសញ្ញាបត្រមធ្យមសិក្សាចំណេះទូទៅ ឆ្នាំ២០១៩។ រូបថត៖ ប៊ិចង៉ុក

ចំពោះការជម្រើសចូលមហាវិទ្យាល័យ អនុមហាវិទ្យាល័យ  សាលានីមួយៗបន្តការម្ចាស់ការដោយធានាការជម្រើសសិស្សប្រព្រឹត្តទៅប្រកបដោយភាពស្មោះត្រង់ សត្យានុម័ត កាត់បន្ថយភាពសម្ពាធ បង់ខាតដល់បេក្ខជន គ្រួសារនិងសង្គម។ ឆ្លងតាមរយៈនោះ សាលាទាំងអស់នឹង មានវិធីជ្រើសរើសសិស្សច្រើនរបៀប មានដូច៖ ប្រឡងចូល ជ្រើសរើស ឬក៏រួមរបៀបទាំងពីរ ដោយមានរូបភាពសម្បូរបែបម្ចាស់ការ និងអនុវត្តទៅតាមលក្ខន្តិកៈ។ ប្រសិនបើសាលាណារៀបចំប្រឡងជម្រើសសិស្សដាច់ដោយឡែកនោះ គប្បីឆ្លើយតបគ្រប់លក្ខណៈដោយធានាគុណភាព តាមលក្ខន្តិកៈ ដើម្បីការប្រឡងប្រព្រឹត្តទៅដោយតម្លាភាព សមភាព និងវាយតម្លៃបានពីសមត្ថភាព ដែលជាគន្លឹះសំខាន់របស់អ្នករៀនដើម្បីចូលកម្រិតមហាវិទ្យាល័យ។ ប្រសិន បើយកលទ្ធផលនៃការប្រឡងយកសញ្ញាបត្រមធ្យមសិក្សាចំណេះទូទៅ ដើម្បីជម្រើសសិស្សតាមក្រុមវិញ្ញាសារនីមួយៗនោះ គឺសាលាទាំងនោះមានភារកិច្ចត្រូវបកស្រាយពីហេតុផលដែលរៀបចំក្រុមវិញ្ញាសារសមស្របទៅតាមតម្រូវការរបស់ផ្នែកអប់រំនិងបណ្តុះបណ្តាល។ សា លានីមួយៗគប្បីប្រកាសពីគម្រោងជម្រើសសិស្សតាមសេចក្តីកំណត់ លើទំព័រព័ត៌មានអេឡិក ត្រូនិករបស់សាលា ហើយត្រូវទទួលខុសត្រូវចំពោះច្បាប់ ចំពោះសង្គមអំពីគម្រោងនោះ។ ទន្ទឹមនឹងនោះ យោងតាមលក្ខន្តិកៈជម្រើសសិស្សឆ្នាំ២០២០ បេក្ខជនបន្តបានចុះឈ្មោះតាមគោលបំណងសិក្សា ទៅតាមលំដាប់លំដោយអាទិភាពដើម្បីជម្រើសតាំង (គោលបំណងសិក្សាទី១គឺខ្ពស់បំផុត)។ បេក្ខជនត្រូវចុះឈ្មោះជម្រើសតាំងឱ្យបានឆាប់ ហើយមានសិទ្ធិបានកែតម្រូវគោលបំណងសិក្សាដែលចុះឈ្មោះ ជម្រើសតាំងនោះតែម្តងគត់ក្នុងរយៈពេលកំណត់ ក្រោយពីមានលទ្ធផលប្រឡងមធ្យមសិក្សាចំណេះទូទៅ។

បច្ចុប្បន្ន មហាវិទ្យាល័យទាំងឡាយបានប្រកាសគម្រោងជ្រើសរើសសិស្សរួចហើយ។ សាលាជាច្រើនដែលឈានមុខគេបានផ្តល់ភាគកម្រិត ដើម្បីជម្រើសសិស្សដោយវិធីយកពិន្ទុប្រឡង យកសញ្ញាបត្រមធ្យមសិក្សាចំណេះទូទៅ ក្នុងនោះ មានសាកលវិទ្យាល័យហាណូយ សាកល វិទ្យាល័យពហុផ្នែកហាណូយ សាកលវិទ្យាល័យពាណិជ្ជកម្មបរទេស សាកលវិទ្យាល័យវេជ្ជសាស្រ្តហាណូយ សាកលវិទ្យាល័យឱសថសាស្រ្តក្រុងហូជីមិញ វិទ្យាស្ថានបច្ចេកទេសយោធាសាកលវិទ្យាល័យសេដ្ឋកិច្ចជាតិ និងសាកលវិទ្យាល័យសេដ្ឋកិច្ចក្រុងហូជីមិញ។ល។

         យោង៖ក្រសួងអប់រំនិងបណ្តុះបណ្តាល - លីសៀ  

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
សាកលវិទ្យាល័យហាណូយ