មហាសាមគ្គីជនជាតិ គំរូក្នុងសហគមន៍

15/06/2020 - 14:23

អស់ពីចិត្តជាមួយនឹងភូមិកិញដាវ

មកកាន់ភូមិកិញដាវ ឃុំហូដាក់គៀង ស្រុកចូវថាញ់ ខេត្តសុកត្រាំង សាកសួរលោកឡឹមយ៉ែ អ្នកណាក៏ស្គាល់ទាំងអស់។ ពីព្រោះគាត់ជាអ្នកមានប្រជាប្រិយ ឈានមុខក្នុងចលនាអភិវឌ្ឍន៍សេដ្ឋកិច្ច លុបបំបាត់ភាពអត់ឃ្លាន កាត់បន្ថយភាពក្រីក្រ កសាងជនបទថ្មីនៅភូមិភាគ។

លោកឡឹមយ៉ែ (ខាងស្តាំ) តែងសកម្មចលនាមាមីងធ្វើការរកស៊ី ដើម្បីឈានឡើងក្នុងជីវភាព។

ច្រើនឆ្នាំកន្លង ជាមួយនឹងតួនាទីជាអ្នកមានប្រជាប្រិយ លោកឡឹមយ៉ែ មានការជួបជុំនិងចលនាមាមីងខ្មែរជាប្រចាំក្នុងការពង្រីកសេដ្ឋកិច្ច អនុវត្តវិទ្យាសាស្រ្តបច្ចេកទេសជឿនលឿនក្នុងការដាំដុះ ចិញ្ចឹមសត្វ។ អាស្រ័យហេតុនោះ ភូមិកិញដាវ បានបង្កើតក្រុមសហការផលិតចំនួន ៣ ក្រុម ដោយមានសមាជិក១៣៨ នាក់។ សមាជិកទាំងអស់សុទ្ធតែចូលរួមវាលស្រែគំរូ លើផ្ទៃដីជាង ១០០ ហិកតា និងត្រូវបានចុះកិច្ចសន្យាធានាទិញស្រូវ ម្ល៉ោះហើយកសិផលមានច្រកចេញលំនឹង។ ក្រៅពីនោះ គាត់នៅទាំងចលនាប្រជាជនកសាងទម្រង់ចិញ្ចឹមគោ ដោយមានចំនួនគោសរុបជាង១០០ក្បាល។ លោកឡឹមយ៉ែ ឱ្យដឹង៖ “ច្រើនឆ្នាំមកនេះ គ្រួសារខ្ញុំរស់នៅតែងប្រព្រឹត្តល្អតាមច្បាប់ កូនចៅលុះក្នុងដំបូន្មាន ម្ល៉ោះហើយអ្នកណាក៏កោតសរសើរ។ ដោយបានមាមីងជឿទុកចិត្តជ្រើសខ្ញុំជាអ្នកមានប្រជាប្រិយ ហេតុនោះខ្ញុំតែងណែនាំ ចលនាមាមីងខិតខំឈានឡើងក្នុងជីវភាព ចេះរបៀបលក់ដូរ ចិញ្ចឹមសត្វ ដាំដំណាំរួមផ្សំ អនុវត្តវិទ្យាសាស្រ្តបច្ចេកទេស ធ្វើស្រែដោយពូជស្រូវគុណភាពខ្ពស់ ដើម្បីបង្កើនប្រាក់ចំណូលជូនគ្រួសារ។ ចំណែកយុវជនដល់អាយុពលកម្ម គឺចលនារស់នៅត្រឹមត្រូវ ជំរុញទឹកចិត្តទៅធ្វើការនៅតាមក្រុមហ៊ុនសហគ្រាស។ល។ ដើម្បីជួយគ្រួសារឈានឡើងចាកផុតពីភាពក្រីក្រ មានជីវភាព ធូរធារ។ អាស្រ័យមាមីងជឿទុកចិត្ត ស្រឡាញ់រាប់អាន ម្ល៉ោះហើយទើបខ្ញុំធ្វើបានល្អនូវតួនាទីជាអ្នកមានប្រជាប្រិយ”។

លោកឡឹមយ៉ែ យល់ច្បាស់ពីស្ថានភាពរបស់ប្រជាជននៅទីនេះ ម្ល៉ោះហើយគាត់តែងលើកទឹកចិត្តនិងជួយគ្រួសារលំបាក ដើម្បីពួកគាត់ឈានឡើងក្នុងជីវភាព។ ពិសេសគាត់តែងសកម្មក្នុងការផ្សព្វផ្សាយនូវគោលការណ៍គោលនយោបាយរបស់បក្ស ច្បាប់របស់រដ្ឋដល់ជនរួមជាតិខ្មែរ។ បងត្រឹងខា នៅភូមិកិញដាវ ឱ្យដឹង៖ “អាស្រ័យបានពូឡឹមយ៉ែ ជួយឧទ្ទេសនាម ទើបខ្ញុំបានបុលទុនពីធនាគារគោលនយោបាយសង្គម ដើម្បីគិតគូរ|ឱ្យកូន ៤ នាក់ រៀនមហាវិទ្យា ល័យ។ ពេលគ្រួសារខ្ញុំត្រូវការប្រាក់បន្ទាន់ ដើម្បីគិតគូរឱ្យកូនៗ មកផ្ទះពូឡឹមយ៉ែ គាត់តែងជួយជានិច្ច ព្រមទាំងលើកទឹកចិត្តឱ្យខិតខំឆ្លងកាត់ការលំបាកទៀត។ ទឹកចិត្តសន្ដោសមេត្តារបស់ ពូយ៉ែចំពោះគ្រួសារខ្ញុំមិនអាចបំភ្លេចបាន”។

លោកង្វៀនវ៉ាន់មី លេខាគណៈកម្មាធិការបក្ស ប្រធានគណៈកម្មាធិការប្រជាជនឃុំហូដាក់ គៀង បញ្ជាក់ឱ្យដឹង៖ “ពូឡឹមយ៉ែ ជាអ្នកមានប្រជាប្រិយ បានរួមចំណែកយ៉ាងសកម្មក្នុងការកសាងជនបទថ្មី និងបំបាត់ភាពអត់ឃ្លាន កាត់បន្ថយភាពក្រីក្រនៅភូមិភាគ។ គាត់បានចលនាមាមីងខ្មែរនិងសប្បុរសជនរួមវិភាគទានទឹកប្រាក់ជិត ៣ ពាន់លានដុង ដើម្បីកសាងផ្លូវគមនា គមន៍ជនបទមានប្រវែង ៣.៧០០ ម៉ែត្រ កសាងស្ពានបេតុងបាន ១១ ខ្សែ និងក្រាលក្រួសផ្លូវជនបទបានរាប់ពាន់ម៉ែត្រ ជួយឱ្យប្រជាជនធ្វើដំណើរទៅមកបានងាយស្រួល។ គាត់ជាស្ពាន តភ្ជាប់ជួយដល់រដ្ឋអំណាចផ្សព្វផ្សាយប្រកបដោយប្រសិទ្ធភាពនូវគោលនយោបាយ ចលនាប្រឡងប្រណាំងរបស់ភូមិភាគដល់មាមីងខ្មែរ”៕

                                          យ្វីអាញ់-វិមាន

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
លោក ង្វៀនវ៉ាន់មី