កម្មាភិបាលសមាគមកាកបាទក្រហមជូនស្បៀងអាហារដល់មាមីង។
សមាគមកាកបាទក្រហមខេត្តស្រុកត្រាំង សហការជាមួយសមាគមកាកបាទក្រហមស្រុកកោះកូវឡាវយ៉ុងចាត់តាំង“ ពិធីបើកផ្សារមនុស្សធម៌” ឆ្នាំ២០២០ នៅឃុំអាងថាញ់២។ ពិធីបើកផ្សារនេះមានអត្ថន័យជាក់ស្តែង នាំមកនូវសេចក្តីរីករាយនិងកម្លាំងចលករដល់ប្រជាជន៤០០ គ្រួសារដែលមានស្ថានភាពលំបាក ដោយសារជំងឺកូវិដ-១៩ និងភាពរាំងស្ងួត ជ្រាបទឹកប្រៃ នៅ៤ឃុំ គឺអាងថាញ់២ អាងថាញ់ដុង ដាយអឹង១ និងអាងថាញ់៣ ឈានឡើងក្នុងជីវភាព។ គ្រួសារនីមួយៗបានផ្តល់ប័ណ្ណដូរទំនិញមួយមានតម្លៃ២០០ពាន់ដុង។ គណៈចាត់តាំងបានរៀបតង់ទំនិញជាច្រើនសម្រាប់បម្រើតម្រូវការទំនិញសំខាន់ ចាំបាច់ដូចជា អង្ករ ប្រេងឆា ទឹកស៊ីអ៊ីវ ស្ករ គ្រឿងទេស សាប៊ូ មីកញ្ចប់។ល។ ផ្សារមនុស្សធម៌នេះត្រូវបានចាត់តាំងឡើងដោយការគាំទ្ររបស់សប្បុរសជននៅទីក្រុងហូជីមិញ៕
លីធាន-សុផន