កាលពីថ្ងៃ២៣ ខែឧសភា ឆ្នាំ២០២០ នៅក្រុងកឹងធើ គណៈកម្មការសេដ្ឋកិច្ចមជ្ឈិម សហការជាមួយគណៈកម្មាធិការបក្សក្រុងកឹងធើ រៀបចំសិក្ខាសាលា “អភិវឌ្ឍន៍ប្រកបដោយចីរភាព ក្រុងកឹងធើដល់ឆ្នាំ២០៣០ និងចក្ខុវិស័យដល់ឆ្នាំ២០៤៥”។
សមមិត្តង្វៀនវ៉ាន់ប៊ិញ សមាជិកការិយាល័យនយោបាយ លេខាមជ្ឈិមបក្ស ប្រធានគណៈកម្មការសេដ្ឋកិច្ចមជ្ឈិម ថ្លែងយោបល់បូកសរុបអង្គសិក្ខាសាលា។
មានប្រសាសន៍ក្នុងអង្គសិក្ខាសាលា សមមិត្តត្រឹងក្វឹកទ្រុង សមាជិកមជ្ឈិមបក្ស លេខាគណៈកម្មាធិការបក្សក្រុងកឹងធើ គូសបញ្ជាក់៖ អង្គសិក្ខាសាលាមានសារៈសំខាន់ណាស់ ឆ្លងតាមរយៈនោះដើម្បីក្រុមអ្នកវិទ្យាសាស្រ្ត អ្នកជំនាញការ បញ្ញវ័ន្ត អ្នកបង្កើតគោលនយោបាយ ថ្នាក់ដឹកនាំភូមិភាគនិងអាជីវកម្ម រួមគ្នាដោះដូរ ពិភាក្សាអំពីទស្សនៈផ្សេងៗ យន្នការគោលនយោបាយ និងប្រភពធនធានអភិវឌ្ឍន៍ក្រុងកឹងធើ; ទន្ទឹមនឹងនោះ ផ្តល់ទឡ្ហីករណ៍វិទ្យាសាស្រ្តបន្ថែម ប្រកបដោយភាពជាក់ស្តែងសម្រាប់ការបូកសរុបលើសេចក្តីសម្រេចលេខ៤៥-NQ/TW របស់ការិយាល័យនយោបាយ (នីតិកាល IX )។ ផ្តើមពីនោះ ក្រុងកឹងធើនឹងបន្តការស្នើទៅការិយាល័យនយោបាយធ្វើការពិនិត្យដាក់ឱ្យប្រើប្រាស់សេចក្តីសម្រេច ស្តីពីការកសាងនិងអភិវឌ្ឍន៍ក្រុងកឹងធើដល់ឆ្នាំ២០៣០និងចក្ខុវិស័យដល់ឆ្នាំ២០៤៥ សំដៅបន្តការអំណះអំណាងពីទស្សនៈរបស់បក្ស ដែលមានតួនាទី ភារកិច្ច និងសារៈសំខាន់របស់ក្រុងកឹងធើ ចំពោះតំបន់វាលរាបទន្លេគឺវឡុង និងទូទាំងប្រទេស។
ក្រោយរយៈពេល១៥ឆ្នាំ អនុវត្តសេចក្តីសម្រេចលេខ៤៥-NQ/TW របស់ការិយាល័យនយោបាយ (នីតិកាល IX ) ស្តីពី“ការកសាងនិងអភិវឌ្ឍន៍ក្រុងកឹងធើក្នុងសម័យឧស្សាហូបនីយកម្មទំនើបភាវូបនីយកម្មប្រទេសជាតិ”, ឃើញថា ក្រុងកឹងធើមានជំហានអភិវឌ្ឍន៍យ៉ាងលឿន និងប្រកបដោយចីរភាព។ ជាក់ស្តែង ដំណាក់កាលឆ្នាំ២០០៦-២០១៩ កំណើនសេដ្ឋកិច្ចរបស់ក្រុង ជាមធ្យមភាគសម្រេច៧,២៧%/ឆ្នាំ ខ្ពស់ជាងកម្រិតមធ្យមភាគក្នុងទូទាំងប្រទេស ខ្ពស់បំផុតក្នុងតំបន់សេដ្ឋកិច្ចសំខាន់ៗនៅតំបន់វាលរាបទន្លេគឺវឡុង រៀងរាល់ឆ្នាំរួមចំណែកប្រមាណ១,៨% GDP ទូទាំងប្រទេស។ ឆ្នាំ២០១៩ ផលិតផលក្នុងស្រុកសរុប (GRDP) របស់ក្រុងសម្រេចជាង១០០.០០០ពាន់លានដុង កើន៥ដងបើប្រៀបនឹងឆ្នាំ២០០៥ ឈានមុខក្នុងតំបន់សេដ្ឋកិច្ចសំខាន់ៗនៅតំបន់វាលរាបទន្លេគឺវឡុង។ ផលិតផលសរុបជាមធ្យមភាគក្នុងដើមឆ្នាំ២០១៩ សម្រេច៨៨,៣លានដុង កើន៧,១ដងបើប្រៀបនឹងឆ្នាំ២០០៥។ ទន្ទឹមនឹងនោះ ក្រុងអនុវត្តបានល្អនូវការងារលើកគម្រោងនិងអភិវឌ្ឍន៍ក្រុង ឆ្នាំ២០០៩ បានរដ្ឋាភិបាលទទួលស្គាល់ជាក្រុងចំណាត់ថ្នាក់លេខ១ ឆ្ពោះទៅកាន់ទិសដៅជាក្រុងស្នូលរបស់តំបន់; ក្នុងនោះ ហេដ្ឋារចនាសម្ព័ន្ធក្រុង ពិសេសគឺហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍ត្រូវបានកែលម្អដោយឥតឈប់ឈរ តភ្ជាប់បណ្តាញក្រុងក្នុងតំបន់ បង្ហាញពីតួនាទីដើមទងអំពីគមនាគមន៍ដឹកជញ្ជូនក្នុងតំបន់ និងតភ្ជាប់ប្រព័ន្ធដឹកជញ្ជូនអន្តរជាតិ។ល។ លទ្ធផលពីការអនុវត្តសេចក្តីសម្រេចលេខ៤៥-NQ/TW គឺជាមូលដ្ឋានគ្រឹះដើម្បីក្រុងកឹងធើ កំណត់ទិសដៅអភិវឌ្ឍន៍ក្នុងរយៈពេលខាងមុខ។ល។
ទិសដៅដល់ឆ្នាំ២០៣០ កឹងធើជាក្រុងបៃតងស៊ីវិល័យ ទំនើប ប្រកបដោយអត្តសញ្ញាណតំបន់តីណាមបូ; ស្ថិតក្នុងចំណោមក្រុងដែលអភិវឌ្ឍន៍ឈានមុខនៅអាស៊ីអាគ្នេយ៍; ជាមជ្ឈមណ្ឌលនៃតំបន់វាលរាបទន្លេគឺវឡុងផ្នែកខាងឧស្សាហកម្ម សេវាកម្មសម្រាប់បម្រើឧស្សាហកម្មកែចៃ្ននិងកសិកម្ម ដែលអនុវត្តបច្ចេកវិទ្យាទំនើប; ផ្នែកខាងអប់រំនិងបណ្តុះបណ្តាល សុខាភិបាលស៊ីជម្រៅ វិទ្យាសាស្រ្តនិងបច្ចេកវិទ្យា ទេសចរណ៍ វប្បធម៌និងកីឡា; ជាក្រុងព្រែកទន្លេស៊ីវិល័យ អេកូទេសចរណ៍ ជាក្រុងស្នូលនៃតំបន់វាលរាបទន្លេគឺវឡុង ទីតាំងដែលជីវភាពសម្ភារៈ និងស្មារតីរបស់ប្រជាជនមានកម្រិតខ្ពស់; ប្រព័ន្ធបក្ស ប្រព័ន្ធនយោបាយស្អាតស្អំ រឹងមាំ; ការពារប្រទេសសន្តិសុខត្រូវបានធានា។ ចក្ខុវិស័យដល់ឆ្នាំ២០៤៥ កឹងធើគឺជាក្រុងបៃតង ស៊ីវិល័យ ទំនើបប្រកបដោយអត្តសញ្ញានៃតំបន់តីណាមបូ; ស្ថិតក្នុងចំណោមក្រុងដែលអភិវឌ្ឍន៍ឈានមុខនៅទ្វីបអាស៊ី។
ក្នុងអង្គសិក្ខាសាលាមានមតិជាច្រើនបានលើកឡើង៖ ប្រសិនបើអភិវឌ្ឍន៍តាមក្រុងចំណុះមជ្ឈិមទាំង៤ (ផ្អែកលើសេដ្ឋកិច្ច ឬក៏អភិវឌ្ឍបែបឧស្សាហកម្ម) នោះកឹងធើនឹងពិបាកក្លាយខ្លួននាំមុខសេដ្ឋកិច្ចប្រចាំតំបន់ណាស់។ ឧត្តមភាពនៃការប្រៀបធៀបរបស់កឹងធើ គឺអភិវឌ្ឍន៍ប្រព័ន្ធសេវាកម្មបច្ចេកទេសកសិកម្ម ផ្សារភ្ជាប់នឹងការបើកចំហនៃសង្វាក់សេវាកម្ម logistics តភ្ជាប់តំបន់។ ព្រមជាមួយនោះ អ្នកតំណាងទាំងឡាយក៏បានលើកឡើង៖ កឹងធើគប្បីសិក្សាស្រាវជ្រាវអនុវត្តបញ្ហាណាដែលខេត្តនានាក្នុងតំបន់ គេមិនទាន់មាន គេធ្វើមិនទាន់បានដូច៖ ការទម្លុះ ទម្លាយសិក្សាស្រាវជ្រាវ និងអនុវត្តវិទ្យាសាស្រ្តបច្ចេកវិទ្យា មជ្ឈមណ្ឌលបណ្តុះបណ្តាលបច្ចេកទេសនៃបច្ចេកវិទ្យាដល់កងជួរកម្មាភិបាលបច្ចេកទេសសម្រាប់កសិករ ឬក៏អនុវត្តឱ្យបានមជ្ឈមណ្ឌលកែច្នៃកសិផល ផ្គត់ផ្គង់សម្ភារៈ គ្រឿងម៉ាស៊ីនឧបករណ៍កសិកម្ម។ល។
ថ្លែងសុន្ទរកថាបូកសរុប ក្នុងអង្គសិក្ខាសាលា សមមិត្តង្វៀនវ៉ាន់ប៊ិញ សមាជិកការិយាល័យនយោបាយ លេខាមជ្ឈិមបក្ស ប្រធានគណៈកម្មការសេដ្ឋកិច្ចមជ្ឈិម គូសបញ្ជាក់៖ ការកសាងក្រុងកឹងធើជាស្នូលនៃមជ្ឈមណ្ឌល គឺមានអត្ថន័យយ៉ាងសំខាន់ក្នុងទូទាំងតំបន់វាលរាបទន្លេគឺវឡុង និងដាក់បញ្ជូលជារួមក្នុងការអភិវឌ្ឍទូទាំងតំបន់។ សមមិត្តង្វៀនវ៉ាន់ប៊ិញ សង្កត់ធ្ងន់៖ កឹងធើគប្បីសម្របនឹងការបម្រែបម្រួលអាកាសធាតុ; យកចិត្តទុកដាក់វិនិយោគ ហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍ ជ្រើសរើសមុខរបរនិងវិស័យណាដែលសមស្រប ដើម្បីក្លាយជាមជ្ឈមណ្ឌលផ្គត់ផ្គង់សេវាកម្មនិងដំណោះស្រាយវិទ្យាសាស្រ្តបច្ចេកវិទ្យាដែលមានតម្លៃកើនខ្ពស់; ក្នុងចំណោមវិស័យសុខាភិបាល អប់រំនិងបណ្តុះបណ្តាល ព្រមទាំងប្រើប្រាស់ប្រភពដីធ្លី និងមនុស្ស ក្នុងវិស័យកសិកម្ម ដើម្បីកឹងធើក្លាយជាក្រុងឧស្សាហកម្មទំនើប តាមទិសដៅអភិវឌ្ឍន៍រួមទូទាំងប្រទេសនៅឆ្នាំ២០៣០៕
យោង៖ http://bantuyengiao.cantho.gov.vn ប្រែសម្រួល៖លីសៀ