លោកផាមវ៉ាន់-ថ នៅអនុសង្កាត់៣ សង្កាត់៨ ក្រុងកាម៉ាវ ឱ្យដឹង ក្នុងចំណោមសុតពស់ថ្លាន់ដែលគ្រួសារគាត់ចិញ្ចឹម មានសុតមួយញាស់កូនថ្លាន់ក្បាលពីរ។ កូនថ្លាន់មួយនេះ មានទម្ងន់ប្រហែល ១៥០ក្រាម ប្រវែង៣០សង់ទីម៉ែត្រ។
តាមអ្នកឯកទេស ដំណាក់កាលនៃការបែងកោសិកា អាស្រ័យមកពីមូលហេតុណាមួយនោះ ញុាំងឱ្យដំណើរការចែកកោសិកាបង្កឱ្យមានភាពវិការបែបនេះ។ មូលហេតុពស់ថ្លាន់មានក្បាលពីរ អាចជាលទ្ធផលនៃរូបវិទ្យា មានដូចកាំរស្មី X, gama, UV ឬជាតិពុល ឌីអូស៊ីន និងអតិសុខុមប្រាណមានដូចវីរុសផ្សិត និងជាតិពុលនៃផ្សិតបង្កឡើង៕
តាមកាសែតកៀងថឹក- ប្រែសម្រួល៖ ថាច់ធី