25/05/2020 - 15:42

អភិវឌ្ឍ​វិស័យ​អប់​រំដើម្បី​បណ្ដុះ​បណ្ដាល​ធន​ធាន​មនុស្ស​

លើ​ក​ម្ពស់​គុណ​ភាព​អប់​រំ ផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់​អភិវឌ្ឍ​វិស័យ​អប់​រំនៅ​តំ​បន់​ដែល​មាន​ជន​រួម​ជាតិ​ភាគ​តិ​ច​រស់​នៅ​កុះ​ករ​ និង​វិនិយោ​គកសាង​សាលា​ចំ​ណេះ​ទូទៅ​ជន​ជាតិ​អន្តេ​វា​សិក​ គឺជា​ភារ​កិច្ច​មួយ​ក្នុង​ចំ​ណោម​ភារ​កិច្ច​សំ​ខាន់​ៗ​ ដែល​ខេត្ត​គៀង​យ៉ាង​ បាន​អនុវត្ត​ក្នុង​រយៈ​ពេល​កន្លង​។​

  សាលា​រៀន​នៅ​តំ​បន់​ជន​រួម​ជាតិ​លើ​ភូមិ​សាស្រ្ត​ខេត្ត​គៀង​យ៉ាង​ ត្រូវ​

បាន​វិនិ​យោ​គកសាង​សមរម្យ​។​

តាម​ប្រ​សាសន៍​លោក​យ័ញ​ភុក ប្រ​ធាន​គណៈ​ជន​ជាតិ​ខេត្ត​គៀង​យ៉ាង​ រយៈ​ពេល​កន្លង​ មាន​គម្រោង​ជាច្រើន​ខាង​វិស័យ​អប់​រំ និង​បណ្តុះ​បណ្តា​ល​ត្រូវ​បាន​ផ្សព្វ​ផ្សាយ​អនុវត្ត​ សំ​ដៅ​រួម​ចំ​ណែក​លើ​ក​កម្ពស់​ប្រ​ជា​បញ្ញា​ បណ្តុះ​បណ្តា​ល​ធន​ធាន​មនុស្ស​សម្រាប់​ជន​រួម​ជាតិ​ភាគ​តិច​ ត្រូវ​បាន​ផ្សព្វ​ផ្សាយ​អនុវត្ត​នៅ​តំ​បន់​ដែល​មាន​ជន​រួម​ជាតិ​ភាគ​តិ​ច​រស់​នៅ​កុះ​ករ​។​ ប្រ​ព័ន្ធ​សាលា​ រៀន​តំ​បន់​ជន​រួម​ជាតិ​ភាគ​តិ​ច​ ត្រូវ​បាន​បង្កើន​ការ​វិនិ​យោ​គមូល​ដ្ឋាន​សម្ភារៈ បំ​ពាក់​គ្រឿង​បរិក្ខារ​ ឆ្លើយ​តប​ទៅ​នឹង​តម្រូវ​ការ​បង្រៀន​និង​រៀន​តាម​កម្ម​វិធី​ថ្មី​។​ ក្រៅ​ពី​នោះ​ ប្រ​ព័ន្ធ​សាលា​ជន​ជាតិ​អន្តេ​វាសិក​ក៏​ត្រូវ​បាន​វិនិ​យោ​គកសាង​នៅ​គ្រប់​តំ​បន់​។​ បច្ចុប្បន្ន​ ទូទាំង​ខេត្ត​មាន​សាលា​ចំ​ណេះ​ទូទៅ​ជន​ជាតិ​អន្តេ​វា​សិក​ចំ​នួន​៦​ ក្នុង​នោះ​ សាលា​ថ្នាក់​ខេត្ត​ចំ​នួន​១​ និង​សាលា​ថ្នា​ក់​ស្រុក​ចំ​នួន​៥​ គឺហ្គក្វាវ យុងរៀង​ ហា​តៀង​ ចូវ​ថា​ញ់ និង​អា​នបៀង​។​ សាលា​ចំ​ណេះ​ទូទៅ​និង​សាលា​ជន​ជាតិ​អន្តេ​វា​សិក​លើ​ភូមិ​សាស្រ្ត​ ទាក់​ទាញ​សិស្ស​ជន​រួម​ជាតិ​ភាគ​តិ​ច​ចូល​រៀន​ជាង​៤​០ពាន់​នាក់។​ ផ្តើម​ពី​ប្រ​ភពសិស្ស​សាលា​ ចាប់​តាំង​ពី​ឆ្នាំ​២​០១​៤​ មក​ទល់​ នឹង​បច្ចុប្បន្ន​ ខេត្ត​គៀង​យា៉ង មាន​សិស្ស​ចំ​នួន​ ៦​៤ ​នាក់ បាន​ពិនិត្យ​ជ្រើស​រើស​ចូល​រៀន​មហា​វិទ្យា​ល័យ​នៅ​ក្រុង​កឹង​ធើ និង​ក្រុង​ហូជីមិញ​ មាន​សិស្ស​ចំ​នួន​៣​១​៣​នា​ក់បាន​ជ្រើស​រើស​ចូល​រៀន​មហា​វិទ្យា​ល័យ​បម្រុង​នៅ​ក្រុង​ហូជីមិញ​។​ ឆ្លង​តាម​រយៈ​នោះ​ សឱ្យ​ឃើញ​ថា​ ការ​វិនិ​យោ​គ​ផ្តើម​ពី​កម្រិត​ទាប​ដើម្បី​បង្ក​ប្រភពឱ្យ​កម្រិត​ខ្ពស់​ បាន​រួម​ចំ​ណែ​កលើ​ក​កម្ពស់​កម្រិត​ប្រ​ជា​បញ្ញា​ និង​រួម​ចំ​ណែ​ក​ប​ណ្ដុះ​បណ្ដាល​ប្រ​ភព​កម្មា​ភិបាល​ជាជន​រួម​ជាតិ​ភាគ​តិ​ច​ សម្រាប់​ខេត្ត​គៀង​យ៉ាង​។​ គិត​ដោយ​ឡែក​ផ្នែកអប់​រំទូទាំង​ខេត្ត​មាន​កម្មា​ភិបាល​ គ្រូ​បង្រៀន​ជាជន​រួម​ជាតិ​ភាគ​តិ​ច​ចំ​នួន​១​.៣​៦​៧​នា​ក់ ស្រូប​អត្រា​ ៨​,១​៤​%នៃ​ចំ​នួន​គ្រូ​បង្រៀន​ទូទាំង​ផ្នែក​។​

ខេត្ត​គៀង​យ៉ាង​ ក៏​បាន​យក​ចិត្ត​ទុក​ដាក់​ក្នុង​ការ​បង្រៀន​អក្សរ​ខ្មែរ​ដល់​សិស្ស​ជន​ជាតិ​។​ ទូទាំង​ខេត្ត​ បច្ចុប្បន្ន​ មាន​ចំ​នួន​៤​៣​សាលា​បើ​ក​ប​ង្រៀន​ ឧភយភាសា​ និង​មាន​វត្ត​ខ្មែរ​ចំ​នួន​៣​១​ បាន​ចាត់​តាំង​បង្រៀន​អក្សរ​ខ្មែរ​រដូវ​វិស្សមកាល​។​ ដើម្បី​ញុាំង​ឱ្យ​ចលនា​បង្រៀន​អក្សរ​ខ្មែរ​បាន​រក្សា​និង​មានភាព​រីកចម្រើន​ រៀង​រាល់​ឆ្នាំ​ ខេត្ត​ក៏​បាន​ជំ​នួយ​ថវិកា​សម្រាប់​ទិញ​សៀវ​ភៅ​ពុម្ព​ និង​ឧបត្ថម្ភ​គ្រូ​បង្រៀន​ ព្រះ​សង្ឃ​ដែល​បង្រៀន​អក្សរ​ខ្មែរ​ដល់​សិស្ស​នៅ​រដូវ​វិស្សមកាល​។​ ក្មួយ​យ័ញ​ថា​ញ់ នៅ​ឃុំ​ឌិញ​អា​ន ស្រុក​ហ្គក្វាវ ឱ្យ​ដឹង​៖ “ក្រៅ​ពី​រៀន​អក្សរ​ខ្មែរ​ នៅ​សាលា​រដូវ​វិស្សមកាល​ក្មួយ​ក៏​ឆ្លៀត​ទៅ​រៀន​អក្សរ​ខ្មែរ​ក្នុង​វត្ត​។​ ឥឡូ​វ ក្មួយ​ចេះ​អា​ន ចេះ​សរសេរ​អក្សរ​ខ្មែរ​។​ ម្តាយ​ឪ​ពុក​ក្មួយ​តែង​លើ​ក​ទឹក​ចិត្ត​ ឱ្យ​ខិត​ខំ​ប្រឹង​ប្រែង​រៀន​សូត្រ​ទាំង​ភាសា​សកលនិង​អក្សរ​ខ្មែរ​”៕​ 

                           ហា​ថា​ញ់-មុនី​

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
​លោក​យ័ញ​ភុក