11/05/2020 - 15:34

ភ្លៀង​ដើម​ឆ្នាំ​ ចូរប្រុង​ប្រ​យ័ត្ន​បង្ការ​ជំងឺ​គ្រុន​ឈាម​

បច្ចុ​ប្បន្ន​ ទូទាំង​ប្រ​ទេស​កំ​ពុង​ផ្តុំ​កម្លាំង​ប្រ​ឆាំង​ជំងឺ​COVID-១​៩​។​ ឈាន​ចូល​រដូវ​ភ្លៀង​មាន​ការ​ព្រួយ​បារម្ភ​អំ​ពី​ “ជំងឺ​ផ្ទួនលើជំងឺ​” ព្រោះ​ថា​ជំងឺ​គ្រុន​ឈាម​ច្រើន​ផ្ទុះ​ឡើង​ពេល​ឈាន​ចូល​រដូវ​ភ្លៀង​។​ ផ្នែក​សុខា​ភិបាល​ក្រុង​បាន​ផ្តល់​អនុ​សាសន៍​ប្រ​ជា​ជន​ចូរប្រុង​ប្រ​យ័ត្ន​ចំ​ពោះ​ជំងឺ​នេះ​។​

ក្រោយ​ពីក្តៅ​មួយ​រយៈ​ពេល​ កឹង​ធើមាន​ភ្លៀង​ធ្លាក់​ដើម​ឆ្នាំ​ហើយ​។​

* រដូវ​ភ្លៀង​៖ មូសពង​និង​កើត​កើន​

គ្រុនឈាម​គឺ​ជាជំងឺ​ដែល​រាល​ដាល​ពេញមួយ​ឆ្នាំ​។​ ប៉ុន្តែ​ពេល​មាន​ភ្លៀង​ធ្លាក់​បាន​បង្ក​លក្ខណៈ​ងាយ​ស្រួល​សម្រាប់​មូសពង​និង​កើត​កើន​។​ យោង​តាម​នាយ​ក​ដ្ឋាន​សុខា​ភិបាល​បម្រុង​ឱ្យ​ដឹង​ថា​ ពេល​មូសខ្លាពង​ វាតែង​ជ្រើស​រើស​ទឹក​ស្អាត​ រួច​ពង​ដាក់​ ពួក​វាមិន​ពង​ក្នុង​លូទឹក​ស្អុយ​ កខ្វក់​ដូច​មនុស្ស​ជាច្រើន​តែង​គិត​ស្មាន​នោះ​ទេ។​ មូសខ្លាអា​ចពង​នៅ​ច្រើន​កន្លែង​ប្រ​សិ​នបើ​មាន​ទឹក​ស្អាត​។​ សត្វ​មូសអា​ចពង​ដាក់​ក្នុង​ពាង​ ក្រឡដែល​គ្មាន​ទឹក​ ហើយ​រស់​បាន​ដល់​ទៅ​៦​ខែ ពេល​មាន​ទឹក​ភ្លាម​ពង​នោះ​ញាស់ជាដង្កូវ​ទឹក​ រួច​កើត​ជាមូស។​ ដោយ​សារ​មាន​លក្ខណៈ​យ៉ាង​នេះ​ មូសចម្លង​ជំងឺ​គ្រុន​ឈាម​មាន​សម​ត្ថ​ភាព​កើត​កើន​យ៉ាង​ខ្លាំង​ក្លានៅ​រដូវ​វស្សា​។​ ជារៀង​រាល់​ឆ្នាំ​ នៅ​ពេល​មាន​ភ្លៀង​ធ្លាក់​ ជំងឺ​រាល​ដាល​មាន​ការ​កើន​ឡើង​ រាល​ដាល​បំ​ផុត​ចាប់​ពីខែមេសា​ដល់​ខែតុលា​ និង​ខ្ពស់​បំ​ផុត​ចាប់​ពីខែសីហា​ដល់​ខែតុលា​។​

វេជ្ជ​បណ្ឌិត​ត្រឹង​វ៉ាន់ត្វឹង​ ប្រ​ធាន​ផ្នែក​បង្ការ​ប្រ​ឆាំង​ជំងឺ​ឆ្លង​និង​ត្រួត​ពិនិត្យ​សុខា​ភិបាល​អន្តរជាតិ​ មជ្ឈ​មណ្ឌល​ត្រួត​ជំងឺ​នៅ​ក្រុង​កឹង​ធើ (CDC កឹង​ធើ) មាន​ប្រ​សាសន៍​៖ “ ប្រ​ជា​ជន​នៅ​ជន​បទ​ច្រើន​ តែតម្កល់​ទឹក​ភ្លៀង​ក្នុង​ពាង​ខាប់​។​ បើ​មិន​គ្រប់​ឱ្យ​បាន​ល្អ​ទេនឹង​បង្ក​លក្ខណៈ​ឱ្យ​មូសកើត​។​ មិន​ទាន់​និយាយ​ពីសំ​បកដូង​ កំ​ប៉ុង​ក្រឡ សំ​បកកង់​ ពេល​មាន​ភ្លៀង​ធ្លាក់​ជាប់​ទឹក​នាំ​ឱ្យ​កើត​មូសផង​ដែរ​។​ ដូច្នេះ​នៅ​រដូវ​វស្សា​ដង់ស៊ី​តេមូសកើន​ឡើង​ ប្រ​សិ​នបើ​មាន​ភ្នាក់​ងារ​បង្ក​ជំងឺ​វាងាយនឹង​រាល​ដាល​” ។​

* ហានិ​ភ័យ​” ជំងឺ​ផ្ទួនលើជំងឺ​”

នៅ​ក្នុង​បរិបទ​ទូទាំង​ប្រ​ទេស​ ពិសេស​គឺ​ផ្នែក​សុខា​ភិបាល​កំ​ពុង​ខិត​ខំ​ប្រ​ឆាំង​នឹង​ជំងឺ​COVID-១​៩​  ប្រ​សិ​នបើ​ធ្វេស​ប្រ​ហែស​ក្នុង​ការ​បង្ការ​ ប្រ​ឆាំង​ជំងឺ​គ្រុន​ឈាម​ អា​ចនឹង​មាន​ហានិ​ភ័យ​រាល​ដាល​និង​ផ្ទុះ​ឡើង​នៃ​ជំងឺ​គ្រុន​ឈាម​ ម៉្យាង​ជំងឺ​គ្រុន​ឈាម​មិន​ទាន់​មាន​វ៉ាក់សាំង​បង្ការ​និង​ថ្នាំ​ព្យា​បាល​នៅ​ឡើយ​។​ នាពេល​បច្ចុ​ប្បន្ន​ ប្រ​ជា​ជន​កំ​ពុង​យក​ចិត្ត​ទុក​ដាក់​បង្ការ​ប្រ​ឆាំង​ជំងឺ​COVID-១​៩​  ហើយ​ធ្វេស​ប្រ​ហែស​និង​ព្រងើយ​កន្តើយក្នុង​ការ​បង្ការ​ ប្រ​ឆាំង​ជំងឺ​គ្រុន​ឈាម​។​ ជំងឺ​គ្រុន​ឈាម​ងាយ​នឹង​ឆ្លង​ណាស់​ គឺ​ឆ្លង​តាម​រយៈ​មូសខាំអ្នក​ជំងឺ រួច​មក​ខាំនិង​ចម្លង​វីរុសទៅ​មនុស្ស​ដែល​មាន​សុខ​ភាព​ធម្ម​តា​ឯទៀត​។​

CDC កឹង​ធើបាន​ផ្តល់​អនុ​សាសន៍​ រដ្ឋ​អំ​ណាច​ភូមិ​ភាគ​ គប្បី​បង្កើន​អនា​ម័យ​បរិស្ថាន​ ជាពិសេស​នៅ​ផ្ទៃ​ដី​ទំ​នេរ​មិន​ទាន់​សង់​ផ្ទះ​ នៅ​តំ​បន់​ប្រ​ជា​ជន​តាំង​ទីលំ​នៅ​។​ នៅ​ទីនេះ​មាន​ស្មៅ​ដុះ​ និង​មាន​វត្ថុ​ប្រើ​ប្រាស់​ចោល​រត់រាយ​។​ នៅ​ពេល​មាន​ភ្លៀង​បង្ក​លក្ខណៈ​ឱ្យ​មូសពង​និង​កើត​កើន​។​

វេជ្ជ​បណ្ឌិត​​ត្រឹង​វ៉ាន់ត្វឹង​​ មាន​ប្រ​សាសន៍​៖ ប្រ​ជា​ជន​គ្រប់​រូប​ទ​ន្ទឹម​នឹង​ការ​បង្ការ​ ប្រ​ឆាំង​ជំងឺ​COVID-១​៩​ ក៏​គួរ​តែអនុ​វត្ត​វិធាន​ការ​នានា​សំ​ដៅ​បង្ការ​ជំងឺ​គ្រុន​ឈាម​ ដូច​៖ ត្រូវ​សម្អាត​ទាំង​ក្នុង​និង​ក្រៅ​ផ្ទះ​ កម្ចាត់​មូស ដង្កូវ​ទឹក​ ដេក​ដាក់​មុង។​ល។​ គប្បី​ប្រ​មូល​កាក​សំ​ណល់​ជុំ​វិញ​ផ្ទះ​ វត្ថុ​តម្កល់​ទឹក​ត្រូវ​មាន​គម្រប​ប​ិទ​ មិន​ទុក​ឱ្យ​មូសមាន​ទីជម្រក​។​ ជំងឺ​គ្រុន​ឈាម​មាន​រោគ​សញ្ញា​ដំបូង​ដូច​៖ គ្រុន​ក្តៅ​ ក្អក​ហៀរសំ​បោរ​ ក្អួត​។​ល។​ ងាយ​ច្រឡំ​នឹង​ជំងឺ​ផ្សេង​ទៀត​។​ ដូច្នេះ​វេជ្ជ​ បណ្ឌិត​ផ្តល់​អនុ​សាសន៍​ថា​ ក្នុង​រដូវ​វស្សា​គឺ​ជារដូវ​នៃ​ជំងឺ​គ្រុន​ឈាម​ ប្រ​ជា​ជន​ចូរលើក​កម្ពស់​ស្មារ​តី​ប្រុង​ប្រ​យ័ត្ន​។​ នៅ​ពេល​មាន​រោគ​សញ្ញា​គួរ​តែទៅ​ជួប​វេជ្ជ​បណ្ឌិត​ឯក​ទេស​ ឬ​មូល​ដ្ឋាន​សុខា​ភិបាល​ធ្វើ​ការ​ពិនិត្យ​និង​ព្យា​បាល​ឱ្យ​បាន​ទាន់​ពេល​៕​

អត្ថ​បទ​និង​រូប​៖ ហ្វា-ប្រែ៖ សុផន

ចែករំលែកអត្ថបទ