04/05/2020 - 15:40

អភិ​រក្ស​អក្សរ​សាស្រ្ត​របស់​ជន​រួម​ជាតិ​ខ្មែរ​

យោង​តាម​គណៈ​ជន​ជាតិ​ខេត្ត​កាម៉ាវ  សព្វ​ថ្ងៃ​ក្នុង​ខេត្ត​មាន​អត្រា​ជន​រួម​ជាតិ​ខ្មែរ​មិន​ចេះ​ភាសា​ អក្សរ​សាស្រ្ត​ជាតិ​របស់​ខ្លួន​មាន​ចំ​នួន​ច្រើន​។​  ហេតុ​នោះ​ រយៈ​ពេល​កន្លង​ គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ខេត្ត​កាម៉ាវ មាន​គោល​ការ​ណ៍​ឧប​ត្ថម្ភ​ថវិកា​ ចាត់​តាំង​បង្រៀន​អក្សរ​ខ្មែរ​នៅ​តាម​វត្ត​ សាលា​ទាន​ និង​នៅ​តាម​ទីតាំង​សាលា​ដែល​មាន​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​កុះ​ករ។​

សិស្ស​សាលា​អនុ​វិទ្យា​ល័យ​ជន​ជាតិ​អន្តេ​វា​សិក​យ័ញ​ធីតឺយ កំ​ពុង​ស្រាវ​ជ្រាវ​

ឯក​សារ​រៀន​សូត្រ​។​ រូប​ថត​៖ http:// baocamau.com.vn

នៅខេត្ត​កាម៉ាវ ការ​បង្រៀន​និង​រៀន​អក្សរ​ខ្មែរ​ មិន​ទាន់​បាន​ដាក់​បញ្ចូល​ក្នុង​កម្ម​វិធី​អប់​រំកម្រិត​បឋម​សិក្សា​នៅ​ឡើយ​។​ ការ​បង្រៀន​និង​រៀន​អក្សរ​ខ្មែរ​ គ្រាន់​តែបាន​រៀប​ចំ​បង្រៀន​នៅ​កម្រិត​អនុ​វិទ្យា​ល័យ​និង​វិទ្យា​ល័យ​ នៅ​សាលា​អនុ​វិទ្យា​ល័យ​ជន​ជាតិ​អន្តេ​វា​សិក​យ័ញ​ធីតឺយ សា លាជន​ជាតិ​អន្ដេវាសិក​ហ៊ឺវញែម និង​សាលា​វិទ្យា​ល័យ​ជន​ជាតិ​អន្តេ​វា​សិក​ខេត្ត​កាម៉ាវ។​ លោក​ទ្រីវក្វាង​ឡើយ​ ប្រ​ធាន​គណៈ​ជន​ជាតិ​ខេត្ត​កាម៉ាវ ឱ្យ​ដឹង​៖ ជាក់​ស្ដែង​អត្រា​ប្រ​ជា​ជន​ក្នុង​ជន​រួម​ជាតិ​ខ្មែរ​មិន​ចេះ​ភាសា​ អក្សរ​សាស្រ្ត​ជាតិ​របស់​ខ្លួន​ មាន​អត្រា​ខ្ពស់​បង្គួរ​។​ នេះ​ជាមូល​ហេតុ​អន់​ថយ​មួយ​ក្នុង​ចំ​ណោម​មូល​ហេតុ​ទាំង​ឡាយ​ដែល​ញុាំងឱ្យ​អត្ត​សញ្ញា​ណ​វប្ប​ធម៌​ប្រ​វេណី​ ភាសា​ អក្សរ​សាស្រ្ត​របស់​ជន​រួម​ជាតិ​ខ្មែរ​ រង​ការ​សាប​រលាប​ជាបណ្ដើរ​ៗ​ ប្រ​សិ​នបើ​គ្មាន​ការ​វិនិ​យោ​គ​អភិ​រក្ស​បាន​សម​ស្រប​។​

 ចំ​ពោះ​ស្ថាន​ភាព​ខាង​លើ គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ខេត្ត​កាម៉ាវ បាន​ផ្ដល់​គោល​ការ​ណ៍​ និង​ឧបត្ថម្ភ​ថវិកា​ចាត់​តាំង​បង្រៀន​អក្សរ​ខ្មែរ​។​ ថ្នាក់​រៀន​ត្រូវ​បាន​ចាត់​តាំង​នៅ​តាម​វត្ត​អា​រាម​ សាលា​ទាន​ និង​តាម​ទីតាំង​សាលា​ដែល​មាន​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​កុះ​ករ នាឱកាស​វិស្សមកាល​។​ អ្នក​មីង​ហ៊ឺវធីហ៊ីវ នៅ​ភូមិ​កើយ​តឺ ឃុំ​ខាញ់​ប៊ិ​ញតី ស្រុក​ត្រឹង​វ៉ាន់​ថើយ​ ឱ្យ​ដឹង​៖ “ខ្ញុំ​ចេះ​និយាយ​ភាសា​ខ្មែរ​បាន​បន្ដិច​បន្ដួច; ចំ​ណែក​អក្សរ​ខ្ញុំ​មិន​ចេះ​។​ ព្រោះ​ហេតុ​នោះ​ ខ្ញុំ​តែង​លើក​ទឹក​ចិត្ត​កូន​របស់​ខ្លួន​ឱ្យ​ទៅ​រៀន​។​ ពេល​មើល​កូន​អា​នអក្សរ​ និង​ហាត់​សរ​សេរ​អក្សរ​ខ្មែរ​ ខ្ញុំ​សប្បាយ​ចិត្ត​ខ្លាំង​ណាស់​”។​

ឆ្នាំ​២​០១​៩​ ខេត្ត​កាម៉ាវ ចាត់​តាំង​បើ​ក​បង្រៀន​ និង​រៀន​អក្សរ​ខ្មែរ​នៅ​២​៦​កន្លែង​ ដោយ​មាន​ចំ​នួន​៤​០បន្ទប់​រៀន​ មាន​សិស្ស​ចូល​រៀន​ជាង​៧​០០នាក់​ សរុប​ថវិកា​ឧប​ត្ថម្ភ​ជិត​២​០០លាន​ដុង​។​ ក្រៅ​ពីកម្ម​វិធី​បង្រៀន​ក្នុង​សាលា​រៀន​ ការ​រៀន​អក្សរ​ខ្មែរ​ក្នុង​ឱកាស​វិស្សមកាល​ ក៏​បាន​ជួយ​ឱ្យ​ប្អូន​ៗ​សិស្សា​នុ​សិស្ស​ក្ដាប់​បាន​ពីរបៀប​អា​ននិង​សរ​សេរ​។​ អា​ស្រ័យ​ហេតុ​នោះ​ ប្អូន​ៗ​អា​ចនិយាយ​និង​សរ​សេរ​អក្សរ​ខ្មែរ​បាន​; ជាជំហាន​ៗ​បង្កើន​ចំ​ណេះ​វិជ្ជា​ មាន​ការ​យល់​ដឹង​អំ​ពី​ទំ​នៀម​ទម្លាប់​ ចេះ​គោរព​ស្រឡាញ់​ និង​អភិ​រក្ស​ភាសា​ អក្សរ​សាស្រ្ត​ ប្រ​វេណី​ជន​ជាតិ​របស់​ខ្លួន​។​

ថ្វី​បើ​ដូច្នោះ​ក្ដី​  តាម​ប្រ​សាសន៍​លោក​ទ្រីវក្វាង​ឡើយ​ អក្សរ​ខ្មែរ​គឺ​ពិបាក​រៀន​ គ្រូ​បង្រៀន​ភាគ​ច្រើន​មាន​វិជ្ជា​ជីវៈ​ជំនាញ​ទាប​ ម្ល៉ោះ​ហើយ​ការ​ បង្រៀន​នៅ​ជួប​លំ​បាក​ច្រើន​។​ ព្រោះ​ហេតុ​នោះ​ គណៈ​ជន​ជាតិ​បាន​ស្នើ​ដល់​គណៈ​កម្មា​ធិការ​ប្រ​ជាជន​ខេត្ត​ បន្ត​ការ​យក​ចិត្ត​ទុក​ដាក់​ចង្អុល​ការ​គ្រប់​ផ្នែក​ សម​ត្ថ​កិច្ច​និង​ភូមិ​ភាគ​ សហកា​រជិត​ដិតក្នុង​ការ​ចាត់​តាំង​បង្រៀន​អក្សរ​ខ្មែរ​។​  គណៈ​ជន​ជាតិ​ បាន​សហកា​រជាមួយ​នឹង​មន្ទីរ​អប់​រំនិង​បណ្តុះ​បណ្តា​ល​ បង្ក​លក្ខណ​សម្បត្តិ​ល្អ​បំ​ផុត​សម្រាប់​សមាគម​ព្រះ​សង្ឃ​សាម​គ្គី​ស្នេហា​ជាតិ​ខេត្ត​កាម៉ាវ រៀប​ចំ​បើ​ក​ថ្នាក់​ហ្វឹក​ហាត់​ បំ​ពាក់​បំ​ប៉ន​មុខ​វិជ្ជា​ជីវៈ​ដល់​គ្រូ​បង្រៀន​អក្សរ​ខ្មែរ​ លើក​កម្ពស់​កម្រិត​វិជ្ជា​ វិធី​សាស្រ្ត​បង្រៀន​។​ ឆ្លង​តាម​រយៈ​នោះ​ លើក​កម្ពស់​គុណ​ភាព​បណ្តុះ​បណ្តា​ល​ រួម​ចំ​ណែក​អភិ​រក្ស​ ថែរក្សា​និង​ពង្រីក​ភាសា​ អក្សរ​សាស្រ្ត​របស់​ជន​រួម​ជាតិ​ខ្មែរ​៕

ថា​ញ់ឡុង​ - ថា​ច់​ធី

ចែករំលែកអត្ថបទ