(កឹងធើ) - នៅថ្ងៃ១៤ មេសា ឆ្នាំ២០២០ គណៈប្រតិភូដឹកនាំដោយលោកស្រីង្វៀនធ្វីហាំង អនុប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិក្រុង បានអញ្ជើញទៅសួរសុខទុក្ខ ប្រគេននិងជូនទេយ្យវត្ថុ ប្រសិទ្ធពរបុណ្យចូលឆ្នាំថ្មីដល់អ្នកមុខអ្នកការសាសនា ព្រះសង្ឃ អាចារ្យ គណៈកម្មការគ្រប់វត្តនិងជនរួមជាតិខ្មែរនៅខ័ណ្ឌនិញកេវ ខ័ណ្ឌអូរម៉ូង និងស្រុកថើយឡាយ នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជនជាតិខ្មែរឆ្នាំ២០២០ ។
សមមិត្ត ង្វៀនធ្វីហាំង រួមជាមួយសមមិត្តថ្នាក់ដឹកនាំរណសិរ្សមាតុភូមិក្រុងកឹងធើ ប្រគេន
ទេយ្យវត្ថុដល់វិទ្យាស្ថានពុទ្ធសាសនាគណៈមហានិកាយខ្មែរ។ រូប៖ ង៉ុកវ៉ៀង។
គណៈប្រតិភូបានទៅសួរសុខទុក្ខ និងប្រសិទ្ធពរឆ្នាំថ្មីនៅសមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិក្រុង វត្តមុនីរង្សី វិទ្យាស្ថានពុទ្ធសាសនាគណៈមហានិកាយខ្មែរ វត្តពោធិសំរោង វត្តសង្វរពោធិញាណ វត្តសិរីវង្សា។ នៅកន្លែងដែលគណៈប្រតិភូអញ្ជើញទៅសួរសុខទុក្ខទាំងនេះ លោកស្រីង្វៀនធ្វីហាំង បានកត់សម្គាល់នូវការរួមចំណែករបស់ជនរួមជាតិខ្មែរក្នុងការអភិវឌ្ឍទីក្រុង។ ទន្ទឹមនឹងនេះ សមមិត្តសង្ឃឹមថា អ្នកមុខ អ្នកការសាសនា ព្រះសង្ឃ អាចារ្យ គណៈកម្មការគ្រប់វត្ត នឹងបន្តការដឹកនាំជនរួមជាតិខ្មែរអនុវត្តឱ្យបានល្អនូវគោលការណ៍របស់បក្ស គោលនយោបាយនិងច្បាប់របស់រដ្ឋ។ កៀរគរជនរួមជាតិខ្មែរអនុវត្តយ៉ាងតឹងរឹងនូវបទប្បញ្ញត្តិស្តីពីការបង្ការ ប្រឆាំងជំងឺCOVID-១៩ ដើម្បីធានាសុខភាពរបស់ខ្លួននិងសហគមន៍។
ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ សមមិត្តង្វៀនធ្វីហាំង បានប្រសិទ្ធពរដល់អ្នកមុខអ្នកការសាសនា ព្រះសង្ឃ អាចារ្យ គណៈកម្មការគ្រប់វត្តនិងជនរួមជាតិខ្មែរ ទទួលអំណរឆ្នាំថ្មីប្រកបដោយភាពសុខសាន្តត្រាណ រីករាយនិងសុភមង្គល។ ព្រះឧបជ្ឈាយ៍ ព្រះតេជព្រះគុណគ្រប់ព្រះអង្គបានសម្តែងនូវព្រះទ័យរំភើបរីករាយចំពោះការយកចិត្តទុកដាក់គិតគូររបស់បក្ស និងរដ្ឋក្នុងការជួយជនរួមជាតិខ្មែរឈានឡើងក្នុងជីវភាព ថែរក្សា និងពង្រីកអត្តសញ្ញាណវប្បធម៌ជាតិ។ ព្រះឧបជ្ឈាយ៍ ព្រះតេជព្រះគុណគ្រប់ព្រះអង្គក៏មានថេរដីការថា បានឃោសនាផ្សព្វផ្សាយដល់មាមីងពុទ្ធសាសនិកជនកាត់បន្ថយការមកវត្ត មិនជួបជុំគ្នាច្រើន។ ផ្អាក់ការចាត់តាំងនូវពិធីកិច្ចនិងសកម្មភាពកម្សាន្ត សប្បាយសំដៅអនុវត្តឱ្យបានល្អនូវបទបញ្ជាលេខ១៦/CT-TTg ស្តីពីវិធានការជាបន្ទាន់ក្នុងការបង្ការ ប្រឆាំងជំងឺឆ្លងរាលដាលCOVID-១៩ ៕
ថាញធី-សុផន