អនុបណ្ឌិត វេជ្ជបណ្ឌិត ត្រឿងទូត្រាច់ ប្រធានផ្នែកជំងឺបេះដូងនៃមន្ទីរពេទ្យពហុព្យាបាលខេត្តសុកត្រាំង តែងបានអ្នកជំងឺបេះដូងនិងមិត្តរួមការងារគោរពស្រឡាញ់។ ពីព្រោះគាត់មិនត្រឹមតែពូកែខាងជំនិញវិជ្ជាជីវៈប៉ុណ្ណោះទេ គាត់នៅទាំងខ្នះខ្នែងណែនាំមិត្តរួមការងារក្នុងការវះកាត់ សង្គ្រោះជីវិតអ្នកជំងឺបេះដូងទៀតផង។
លោកអនុបណ្ឌិត វេជ្ជបណ្ឌិត ទូត្រាច់ ណែនាំពីបច្ចេកទេសអន្តរាគមន៍វះកាត់សរសៃឈាមនិងដាក់ Stent ដើម្បីលំហូរចរន្តឈាមដែលស្ទះ។
នៅឆ្នាំ១៩៩៧ បន្ទាប់ពីបញ្ចប់ការសិក្សានៅមហាវិទ្យាល័យ វេជ្ជបណ្ឌិត ត្រឿងទូត្រាច់ រៀនបន្តឯកទេសផ្នែកជំងឺបេះដូងនៅមន្ទីរពេទ្យចើរៃ៉ អស់រយៈពេល២ឆ្នាំទៀត។ ក្រោយមក ក៏មកបម្រើការនៅផ្នែកជំងឺបេះដូងនៃមន្ទីរពេទ្យពហុព្យាបាលសុកត្រាំងរហូតដល់សព្វថ្ងៃ។ ប៉ុន្មានឆ្នាំមកនេះ វេជ្ជបណ្ឌិតត្រាច់ គឺជាវេជ្ជបណ្ឌិតម្នាក់មានឯកទេសក្នុងការព្យាបាលជំងឺសរសៃឈាមបេះដូងរបស់មន្ទីរពេទ្យ។ ឆ្នាំ២០១៨ អនុវត្តគម្រោងមន្ទីរពេទ្យរណប មន្ទីរពេទ្យមហាវិទ្យាល័យឱសថសាស្ត្រក្រុងហូជីមិញ បានបណ្ដុះបណ្ដាលនិងផ្ទេរជូនបច្ចេកវិទ្យា៖ អន្តរាគមន៍ជំងឺសរសៃឈាម; រោគសាស្ត្រប្រព័ន្ធសរសៃឈាម បច្ចេកទេសស្កេន និងប្រព័ន្ធ DSA កម្រិតខ្ពស់៘ ដល់មន្ទីរពេទ្យពហុព្យាបាលស្រុកត្រាំង។ ក្នុងនោះ វេជ្ជបណ្ឌិតត្រាច់ គឺជាអ្នកដែលធ្វើអន្តរាគមន៍សរសៃឈាមដោយផ្ទាល់ និងការដាក់Stent លំហូរឈាមដែលត្រូវស្ទះ។ ចាប់ពីឆ្នាំ២០១៨រហូតដល់បច្ចុប្បន្ន ផ្នែកសរសៃឈាមបេះដូង បានសង្គ្រោះមនុស្សជាង៦០០នាក់ ដែលមានជំងឺបេះដូងធ្ងន់ធ្ងរនៅក្នុងខេត្ត។ វេជ្ជបណ្ឌិតត្រាច់ ឱ្យដឺង៖ “នៅពេលឃើញអ្នកជំងឺប្រឈមនឹងការស្លាប់ ខ្ញុំគ្រាន់តែដឹងថា ត្រូវប្រឹងប្រែងឱ្យអស់ពីសមត្ថភាពដើម្បីជួយសង្គ្រោះ។ សង្គ្រោះបានជោគជ័យ ខ្ញុំឃើញទឹកមុខអ្នកជំងឺរីករាយនិងជឿជាក់ទៅលើការរស់នៅ ខ្ញុំក៏សប្បាយចិត្តដែរ។ តាំងពីពេលនោះ ខ្ញុំកាន់តែមានកម្លាំងចិត្តស្រាវជ្រាវ ដើម្បីមានវិធីសាស្រ្តព្យាបាលជំងឺបានល្អបំផុត ផ្ដល់ទំនុកចិត្តសម្រាប់អ្នកជំងឺបេះដូង ” ។
លោកទូត្រាច់ពិនិត្យសុខភាពឱ្យអ្នកជំងឺក្រោយពេលធ្វើអន្តរាគមន៍វះកាត់សរសៃឈាមនិងដាក់ Stent ដើម្បីលំហូរចរន្តឈាម។
តាមប្រសាសន៍វេជ្ជបណ្ឌិតត្រាច់ សម្រាប់អ្នកជំងឺបេះដូង ការរស់រានមានជីវិតគឺតិចបំផុត។ ដូច្នេះ ការបញ្ជូនអ្នកជំងឺទៅកាន់មន្ទីរពេទ្យថ្នាក់លើដោយគ្មានការអន្តរាគមន៍ទេនោះ គឺពិបាកនឹងធានាអាយុជីវិតណាស់។ ភាគច្រើនអ្នកជំងឺដែលបញ្ជូនពីមន្ទីរពេទ្យស្រុកទៅមន្ទីរពេទ្យខេត្ត សុទ្ធសឹងមានសភាពធ្ងន់ធ្ងរ។ លោកត្រឹងហាយ អាយុ៦៧ឆ្នាំ នៅទីប្រជុំជនលិចហូយធឿង ស្រុកត្រឹងដេ មានជំងឺគាំងបេះដូង បានវេជ្ជបណ្ឌិតត្រាច់ ជួយសង្គ្រោះរស់។ លោកហាយ ប្រសាសន៍៖ “សម្រាកព្យាបាលនៅមន្ទីរពេទ្យស្រុក ខ្ញុំពិបាកដកដង្ហើម ដូច្នេះខ្ញុំគិតថាប្រហែលជាស្លាប់ហើយ។ អាស្រ័យមកទីនេះ បានវេជ្ជបណ្ឌិតត្រាច់ជួយ សង្គ្រោះបន្ទាន់ វះកាត់ទាន់ពេល និងជួយខ្ញុំបានជាសះស្បើយឡើងវិញ។ ឥឡូវ ខ្ញុំមានទំនុកចិត្តពេលព្យាបាលនៅទីនេះ ” ។
ដើម្បីបង្កើនមុខជំនាញវិជ្ជាជីវៈ ឆ្នាំ២០០៤ វេជ្ជបណ្ឌិតត្រាច់ បានរៀនថ្នាក់អនុបណ្ឌិត និងឆ្នាំ២០០៧ ត្រូវបានតែងតាំងជាអនុប្រធានផ្នែកជំងឺបេះដូង ហើយចាប់ពីឆ្នាំ២០១៨មកដល់បច្ចុប្បន្នជាប្រធាន។ បច្ចុប្បន្ន លោកវេជ្ជបណ្ឌិតត្រាច់ កំពុងធ្វើនិក្ខេបបទថ្នាក់បណ្ឌិត ឯកទេសផ្នែកជំងឺ បេះដូងនៅមហាវិទ្យាល័យឱសថសាស្ត្រក្រុងហូជីមិញ។ វេជ្ជបណ្ឌិតថាច់ឃួង នាយករងមន្ទីរ ពេទ្យពហុព្យាបាលសុកត្រាំង វាយតម្លៃ៖ “ វេជ្ជបណ្ឌិតត្រាច់មានមុខជំនាញល្អនិងទទួលខុសត្រូវខ្ពស់ចំពោះការងារ។ វេជ្ជបណ្ឌិតត្រាច់ជាគំរូ សម្រាប់ក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យ។ អាស្រ័យហេតុនោះ អ្នកជំងឺកាន់តែជឿជាក់លើការពិនិត្យព្យាបាលរបស់មន្ទីរពេទ្យ” ។
យ្វីអាញ់-លេងមី