កំណត់ច្បាស់ការបណ្ដុះបណ្ដាលវិជ្ជាជីវៈគឺជាភារកិច្ចចម្បង ប៉ុន្មានឆ្នាំកន្លង សាលាមធ្យមសិក្សាវិជ្ជាជីវៈជនជាតិអន្តេវាសិកខេត្តអាងយ៉ាង (នៅឃុំណូយតូ ស្រុកទ្រីតូង) បានផ្សព្វផ្សាយព្រមៗគ្នានូវភារកិច្ចដំណោះស្រាយ ដើម្បីលើកកម្ពស់គុណភាពបណ្តុះបណ្តាលប្រភពធនធានមនុស្សនៅភូមិភាគ។
ពិធីជូនសញ្ញាបត្រកម្រិតមធ្យមសិក្សាវិជ្ជាជីវៈរបស់សាលាមធ្យមសិក្សាវិជ្ជាជីវៈជនជាតិអន្តេវាសិកខេត្តអាងយ៉ាង។
ឆ្នាំសិក្សា២០១៩-២០២០ សាលាមធ្យមសិក្សាវិជ្ជាជីវៈជនជាតិអន្តេវាសិកខេត្តអាងយ៉ាង ទទួលសិស្ស៤៦២នាក់។ ក្នុងនោះ មានសិស្ស១៩៤នាក់បានបណ្តុះបណ្តាលថ្នាក់មធ្យមសិក្សាវិជ្ជាជីវៈ ដូច៖ អគ្គីសនីឧស្សាហកម្មយន្តកម្មជនបទ ផ្សាដែក ការពាររុក្ខជាតិ ដាំដុះនិងការពាររុក្ខជាតិគ្រប់គ្រងបណ្ដាញ បច្ចេកទេសជួសជុលនិងតម្លើងម៉ាស៊ីនកំព្យូទ័រ។ លោកចៅសុខសាន្ត នាយកសាលាមធ្យមសិក្សាវិជ្ជាជីវៈជនជាតិអន្តេវាសិកខេត្តអាងយ៉ាង ឱ្យដឹង៖ រៀងរាល់ឆ្នាំ សាលាបានម្ចាស់ការសហការជា មួយនឹងសាលាមធ្យមសិក្សាលើភូមិសាស្រ្តសុ្រក ចាត់តាំងផ្ដល់ពិគ្រោះ តម្រង់ទិសវិជ្ជាជីវៈ ចាត់តាំងទស្សនកិច្ចសិក្សា ស្វែងយល់មុខរបរដែលសាលាធ្វើការបណ្តុះបណ្តាល។ល។ ឆ្លងតាមរយៈនោះ ជួយឱ្យអាណាព្យាបាលសិស្សនិងសិស្សមានការយល់ដឹងពីការបណ្ដុះបណ្ដាលវិជ្ជាជីវៈ។ ទន្ទឹមនឹងនោះ កំណត់ទិសវិជ្ជាជីវៈ និងបែងចែកសិស្សមធ្យមសិក្សាចូលរៀនរបរ។
ក្នុងការបណ្តុះបណ្តាល សាលាបានផ្តុំកម្លាំងផ្លាស់ថ្មីវិធីសាស្រ្តបង្រៀននិងរៀនតាមទិសដៅបង្កើតគំនិតច្នៃប្រតិដ្ឋរបស់សិស្ស។ ក្នុងនោះ យកចិត្តទុកដាក់បណ្តុះបណ្តាលវិជ្ជាជីវៈដើរទន្ទឹមនឹងភាពជាក់ស្តែង ផ្សព្វផ្សាយនូវដំណើរការសហការជាមួយនឹងអាជីវកម្ម ផ្សារភ្ជាប់នឹងទីផ្សារការងារ និងតម្រូវការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់ភូមិភាគ ធានាមានការងារធ្វើក្រោយពីបញ្ចប់ការសិក្សា។ល។ “នេះគឺជាកត្តាទម្លុះទម្លាយ ដើម្បីផ្លាស់ថ្មីនិងលើកកម្ពស់គុណភាពជម្រើសសិស្សនិងបណ្តុះបណ្តាលនៅឆ្នាំខាងមុខ” - លោកចៅសុខសាន្ត បានឱ្យដឹងដូច្នេះ។
ទន្ទឹមនឹងនោះ សាលានៅទាំងអនុវត្តទិសដៅអភិវឌ្ឍគ្រប់ជ្រុងជ្រោយដល់សិស្សតាមទិសស្លោក បង្រៀនអក្សរ បង្រៀនរបរ បង្រៀនមនុស្ស។ ឆ្លងតាមរយៈសកម្មភាពចលនាសិល្បៈ កីឡាអប់រំកាយ បានរួមចំណែកបង្កទីលានកម្សាន្តដល់សិស្ស។ សំដៅជំរុញបំណិនសីលធម៌ ផ្នត់រស់នៅត្រឹមត្រូវ រួមចំណែកលុបបំ បាត់បាបគ្រោះសង្គម អំពើហិង្សាក្នុងសាលារៀន។ ក្រៅពីនោះ សាលារៀននៅទាំងអនុវត្តនូវវិធានការកាត់បន្ថយសិស្សឈប់រៀនពាក់កណ្តាលការ បំផុសចលនាជំរុញការសិក្សា ជំរុញបញ្ញា បង្កលក្ខណសម្បត្តិដល់សិស្សរៀនសូត្រ និងអនុវត្តបានទាន់ពេលនូវរបបគោលនយោបាយដល់កងជួរគ្រូបង្រៀន និងរបបស្នាក់នៅដល់សិស្ស៕
ភីដេប-វិមាន