យោងតាមគណៈកម្មាធិការជនជាតិ៖ គណៈកម្មាធិការជនជាតិបានធ្វើឱ្យសុក្រឹតនិងលើកជូនរដ្ឋាភិបាលពិនិត្យវាយតម្លៃ សេចក្ដីពង្រាងកម្មវិធីទិសដៅជាតិអភិវឌ្ឍសេដ្ឋកិច្ច-សង្គម តំបន់ជនជាតិភាគតិចនិងតំបន់ភ្នំ ដំណាក់កាល ២០២១-២០៣០ (ហៅកាត់កម្មវិធី) មុនពេលលើកជូនរដ្ឋសភាផ្តល់សច្ចានុម័តិ។ កម្មវិធីនេះត្រូវបានកសាងដោយផ្អែកលើមូលដ្ឋាន ផ្គួបបញ្ចូលកម្មវិធី គោលនយោបាយដែលបាននិងកំពុងអនុវត្តនៅតំបន់ជនជាតិភាគតិចនិងតំបន់ភ្នំ និងដាក់សំណើ បំពេញបន្ថែមនូវខ្លឹមសារថ្មីមួយចំនួន សំដៅកាត់បន្ថយការខ្វះចន្លោះភាពលំបាករបស់តំបន់លើភាពជាក់ស្តែងនាពេលបច្ចុប្បន្ន។ កម្មវិធីត្រូវបានចងក្រងតាមគម្រោង រួមសម្ព័នចំនួន១០ ដើម្បីដោះស្រាយខ្លឹមសារសំខាន់ៗ ដែលកំពុងតម្រូវការបន្ទាន់របស់តំបន់ជនជាតិភាគតិចនិងតំបន់ភ្នំ លើវិស័យជីវភាពសេដ្ឋកិច្ច វប្បធម៌ និងសង្គម។
អាស្រ័យបុលដើមទុនឥណទាន ទើបគ្រួសារកសិករខ្មែរនៅស្រុកកូវកែ ខេត្តត្រាវិញ ចាកផុតភាពក្រីក្រ។ រូបៈម៉ាល័យ
ផ្លូវចូលទៅឃុំឡុងភូ ស្រុកឡុងភូ ខេត្តសុកត្រាំង។ រូបៈ លីធាន
តាមគណៈកម្មាធិការជនជាតិ ប្រសិនបើកម្មវិធីបានផ្តល់សច្ចានុម័តិ គឺជាមូលដ្ឋានដ៏សំខាន់ ដើម្បីដោះស្រាយនូវបញ្ហាចម្បងដែលសមាជិក រដ្ឋសភាតែងចោទសួរនៅដំណាក់កាលនីមួយៗ អាចឆ្លើយតបទៅនឹងការចង់បានរបស់ម្ចាស់ឆ្នោត ក៏ដូចជាជនជាតិភាគតិចទូទាំងប្រទេស។ ជាក់ស្តែងដូចជា៖ ចំពោះវិស័យសុខាភិបាល៖ ធ្វើឱ្យសុក្រឹតនូវប្រព័ន្ធនិងគុណភាពសុខាភិបាលមូលដ្ឋាន។ល។ អភិវឌ្ឍកងជួរបុគ្គលិក សហការី សុខាភិបាលនៅតាមភូមិ ពិសេសគឺនៅតំបន់ភ្នំ តំបន់ឆ្ងាយដាច់ស្រយាល តំបន់ព្រំដែន។ ចំពោះវិស័យវប្បធម៌៖ ដាក់សំណើដំណោះស្រាយអនុវត្តការអភិរក្សស្នងបន្ត និងពង្រីកនូវលក្ខណពិសេសនៃវប្បធម៌ជនជាតិ ផែនការអភិរក្សនិងពង្រីកតម្លៃកេរដំណែលវប្បធម៌របស់ជនរួមជាតិភាគតិច។ ចំពោះវិស័យអប់រំនិងបណ្តុះបណ្តាល៖ ធ្វើឱ្យសុក្រឹតនូវគោលនយោបាយអប់រំជនជាតិ ដូចជា គោលនយោបាយជម្រើសតាំងចំពោះសិស្ស និស្សិតដែលជាជនជាតិភាគតិច គោលនយោបាយឧបត្ថម្ភបណ្តុះបណ្តាល ទាក់ទាញបញ្ញវន្ត ដោះស្រាយការងារធ្វើនៅនឹងភូមិភាគដល់និស្សិតដែលបញ្ចប់កម្មសិក្សាសម្រេចនិទ្ទេស គ្រាន់បើ ពូកែ ដែលជាជនរួមជាតិភាគតិច អភិវឌ្ឍប្រភពធនធានមនុស្សគុណភាពខ្ពស់ដល់ជនជាតិភាគតិច និងគោលនយោបាយចំពោះមុខសញ្ញានៅតំបន់លំបាក តំបន់ឆ្ងាយដាច់ស្រយាល តំបន់ជនជាតិភាគតិចនិងតំបន់ភ្នំ។ ចំពោះវិស័យសន្តិសុខ សណ្តាប់ធ្នាប់សុវត្ថិភាព សង្គម៖ បង្កើនការឃោសនា ផ្សព្វផ្សាយអប់រំច្បាប់ដល់ប្រជាជន បំផុតគឺតំបន់ជនជាតិភាគតិច តំបន់ឆ្ងាយដាច់ស្រយាល។ល។ ចំពោះវិស័យមហាផ្ទៃ៖ ដាក់សំណើគោលនយោបាយ អាទិភាពក្នុងជម្រើសប្រើប្រាស់ បណ្តុះបណ្តាល បំពាក់បំប៉ន ប្រើប្រាស់កម្មាភិបាល អ្នករដ្ឋការ បុគ្គលិកជាជនជាតិភាគតិច។ ចំពោះវិស័យផែនការនិងវិនិយោគ៖ មានគោលនយោបាយជំរុញ វិនិយោគដល់តំបន់មានលក្ខណៈសេដ្ឋកិច្ច-សង្គម លំបាកខ្លាំង តំបន់ជនជាតិភាគតិចនិងតំបន់ភ្នំ តំបន់រងផលប៉ះពាល់អាស្រ័យបម្រែបម្រួលអាកាសធាតុ។ល។ ចំពោះវិស័យកសិកម្មជនបទ៖ ដាក់សំណើដំណោះស្រាយកាត់បន្ថយគម្លាតសេដ្ឋកិច្ច-សង្គមរវាងតំបន់ ភូមិភាគនានា ក្នុងការកសាងជនបទថ្មី គោលនយោបាយឧបត្ថម្ភភូមិឋិតក្នុងតំបន់មូលដ្ឋានតស៊ូ តំបន់សុវត្ថិភាព តំបន់មានលក្ខណៈសេដ្ឋកិច្ច-សង្គមលំបាក និងលំបាកខ្លាំង៕
ថាញ់ឡុង-វិមាន