មហាសាមគ្គីជនជាតិ គំរូក្នុងសហគមន៍

08/04/2020 - 09:44

កម្មា​ភិបាល​នារី​ បាន​ប្រ​ជា​ជន​ទុក​ចិត្ត​ស្រឡាញ់​រាប់​អា​ន

​  ហ៊ឺវធីហីវ លេខា​សាខា​បក្ស​ភូមិ​កើយ​តឺ។​

ខែឧសភា​ ឆ្នាំ​២​០១​០ បន្ទាប់​ពីចេញ​សាលា​បាន​ជិត​១​ឆ្នាំ​ យុវតីនិស្សិត​ ហ៊ឺវធីហីវ កើត​ឆ្នាំ​១​៩​៨​៦​ បាន​ទទួល​ចូល​បម្រើ​ការ​ងារ​នៅ​សមា គម​សហព័ន្ធ​នារី​ឃុំ​ខាញ់​ប៊ិ​ញតី ស្រុក​ត្រឹង​វ៉ាន់​ថើយ​ ខេត្ត​កាម៉ាវ។​ ទីនេះ​ បាន​បន្ត​នូវ​ក្តី​បំ​ណង​ប្រាថ្នា​របស់​នារី​ខ្មែរ​ម្នាក់​ សព្វ​ថ្ងៃ​កម្មា​ភិបាល​នារី​ ទទួល​បាន​ការ​ពេញចិត្ត​ ស្រឡាញ់​រាប់​អានពីប្រ​ជា​ជន​។​

ហ៊ឺវធីហីវ រៀប​រាប់​៖ “នាង​ខ្ញុំ​បញ្ចប់​ការ​សិក្សា​ផ្នែក​ព័ត៌​មាន​វិទ្យា​គណ​នេយ្យ​ សាលា​មធ្យម​សិក្សា​សេដ្ឋ​កិច្ច​បច្ចេក​ទេស​កាម៉ាវ ឆ្នាំ​២​០០៨​។​ ទោះ​បីបាន​ឧទ្ទេស​នាម​ការ​ងារ​ធ្វើ​ជាច្រើន​កន្លែង​នៅ​ក្នុង​និង​ក្រៅ​ខេត្ត​ ប៉ុន្តែ​នាង​ខ្ញុំ​មាន​បំ​ណង​វិលមក​បម្រើ​ការ​នៅ​ស្រុក​កំ​ណើត​។​ ទី១​ គឺ​ដើម្បី​មាន​ឱកាស​ថែទាំ​ឪ​ពុក​ម្តាយ​ចាស់​។​ ទី២​ ជួយ​បង​ប្អូន​នារី​ខ្មែរ​ ពិសេស​គឺ​បង​ប្អូន​នារី​ខ្មែរ​ក្រី​ក្រ ដើម្បី​មាន​ភាព​ជឿន​លឿន​ គឺ​ជាក្តី​ប្រាថ្នា​របស់​នាង​ខ្ញុំ​។​

ដំបូង​ចូល​ធ្វើ​ការ​ នាង​ខ្ញុំ​ពុំ​ដឹង​ការ​ងារ​សមាគម​ជាអ្វី​នោះ​ទេ ម៉្លោះ​ហើយ​នាង​ខ្ញុំ​តែង​ត្រងត្រា​ប់​ រៀន​សូត្រ​បទ​ពិសោ​ធ​ពីរៀមច្បង​។​ រយៈ​កាល​ជិត​៤​ឆ្នាំ​ ចាប់​ពីថ្ងៃ​ចូល​បម្រើ​ការ​ងារ​ ឆ្នាំ​២​០១​៤​ ហ៊ឺវធីហីវ បាន​ចូល​ក្នុង​កង​ជួរ​បក្ស​។​ បង​ស្រី​ហីវ រំលឹក​៖ “បាន​ចូល​កង​ជួរ​បក្ស​ នាង​ខ្ញុំ​រំភើប​ចិត្ត​ណាស់​។​ ពីព្រោះ​ការ​ខិត​ខំ​ប្រឹង​ប្រែង​ពេញទំ​ហឹង​របស់​នាង​ខ្ញុំ​ តែង​បាន​គណៈ​កម្មា​ធិការ​បក្ស​សម្លឹង​ឃើញ​និង​ទទួល​ស្គាល់​។​ល។​ ប្រាំ​មួយ​ខែក្រោយមក​ នាង​ខ្ញុំ​បាន​បញ្ជូន​មក​ប្រ​ជុំ​ជីវភាព​បក្ស​នៅ​សាខា​បក្ស​ភូមិ​កើយ​តឺ កន្លែង​ដែល​នាង​ខ្ញុំ​កំ​ពុង​រស់​នៅ​”។​

កើយ​តឺជាភូមិ​មួយ​ក្នុង​ចំ​ណោម​ភូមិ​ទាំង​ ៤​ មាន​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​ច្រើន​បំ​ផុត​របស់​ឃុំ​ខាញ់​ប៊ិ​ញតី។​ សាខា​បក្ស​ភូមិ​កាល​នោះ​ មាន​បក្ខ​ជន​ជាង​១​០រូប​ ក្នុង​នោះ​មាន​បក្ខ​ជន​ជាជន​ជាតិ​ខ្មែរ​២​រូប​ ភាគ​ច្រើន​សុទ្ធ​តែ​ឋិត​ក្នុង​វ័យ​ជាពូ ជាអ៊ំ​របស់​ខ្ញុំ​។​ “ជាបក្ខ​ជន​វ័យ​ក្មេង​ និង​ជាស្រ្តី ម៉្លោះ​ហើយ​តែង​បាន​ពូៗ​ស្រឡាញ់​រាប់​អា​នខ្លាំង​ណាស់​។​ ការ​ងារ​អ្វី​ក៏​បាន​ពូៗ​ជួយ​ណែនាំ​ដោយ​អស់​ពីចិត្ត​។​ មិន​មែន​ថា​ដូច​្នេះ​ហើយ​នាង​ខ្ញុំ​សម្អាង​នោះ​ទេ។​ ពីព្រោះ​ នាង​ខ្ញុំ​បាន​មក​ប្រ​ជុំ​ជីវភាព​បក្ស​នៅ​សាខា​បក្ស​ភូមិ​កើយ​តឺ គឺ​បាន​គណៈ​កម្ម​ការ​បក្ស​ ចាត់​បញ្ជូន​មក​។​ ក្រៅ​ពីតួនាទី​ជាបក្ខ​ជន​ ខ្ញុំ​នៅ​មាន​តួនាទី​ជាកម្មា​ភិបាល​ទទួល​បន្ទុក​ភូមិ​។​ នាង​ខ្ញុំ​ត្រូវ​តែជិត​ដិតនឹង​ប្រ​ជា​ជន​ ស្វែង​យល់​ពីមតិ​គោល​បំ​ណង​របស់​ប្រ​ជា​ជន​ ធ្វើ​របាយ​ការ​ណ៍​ឬ​ក៏​លើក​សំ​ណើ​ ដើម្បី​គណៈ​កម្មា​ធិការ​បក្ស​ ជួយ​ដោះ​ស្រាយ​ការ​លំ​បាក​នេះ​”។​ –ហ៊ឺវធីហីវ ចែក​រំលែក​ដូច្នេះ​។​

​  ​ហ៊ឺវធីហីវកំ​ពុង​ពិភាក្សា​ការ​ងារ​ជាមួយ​នឹង​កម្មា​ភិបាល​ការិ​យាល័យ​

ជន​ជាតិ​ស្រុក​ត្រឹង​វ៉ាន់​ថើយ​។

ចាប់​តាំង​ពីពេល​ទទួល​នាទី​ជាកម្មា​ភិបាល​ទទួល​បន្ទុក​មូល​ដ្ឋាន​ ការ​ងារ​ជាច្រើន​ក្នុង​ការ​ចលនា​នារី​ ត្រូវ​បាន​នាង​ខ្ញុំ​ផ្សព្វ​ផ្សា​យ ឃោ​សនា ចលនា​បង​ប្អូន​នារី​អនុ​វត្ត​ប្រ​កប​ដោយ​ប្រ​សិ​ទ្ធភាព​។​ លេច​ធ្លោ​បំ​ផុត​គឺ​ចលនា​បុល​ទុន​អភិ​វឌ្ឍផលិត​កម្ម​ ធ្វើ​អា​ជីវកម្ម​ ដាំ​ដុះ​និង​ចិញ្ចឹម​សត្វ​។​ មិន​តែប៉ុណ្ណោះ​ នាង​ខ្ញុំ​នៅ​ទាំង​ “នាំ​មុខ​” ក្នុង​ការ​កសាង​ទម្រង់​និង​ក្លឹប​ជាច្រើន​សំ​ដៅ​ទាក់​ទាញ​ ប្រ​មូល​ផ្តុំ​បង​ប្អូន​នារី​ និង​បង្ក​លក្ខណ​សម្បត្តិ​ដើម្បី​បង​ប្អូន​នារី​ទំ​នាក់​ទំ​នង​ រៀន​សូត្រ​ ចែក​រំលែក​បទ​ពិសោ​ធ​ន៍។​ល។​ ហ៊ឺវធីហីវ ចែក​រំលែក​៖ “ពីមុន​ការ​ចលនា​បង​ប្អូន​នារី​ ពិសេស​គឺ​នារី​ខ្មែរ​ចូល​សមាគម​គឺ​លំ​បាក​ណាស់​។​ ឥឡូ​វ អ្នក​ណាក៏​ចង់​សូម​ចូល​សមាគម​។​ ពីព្រោះ​ ជាច្រើន​ឆ្នាំ​មក​នេះ​ ដោយ​សកម្ម​ភាព​ជាក់​ស្តែង​ជាច្រើន​ សមាគម​សហព័ន្ធ​នារី​ឃុំ​ខាញ់​ប៊ិ​ញតី បាន​ក្លាយ​ជាទីបង្អែក​សម្រាប់​បង​ប្អូន​នារី​  មិន​ត្រឹម​តែក្នុង​ការ​ស់​នៅ​ប៉ុណ្ណោះ​ទេ ថែម​ទាំង​ការ​ពង្រីក​សេដ្ឋ​កិច្ច​គ្រួ​សារ​ទៀត​ផង​”។​ អ្នក​មីង​ហ្វិញ​ធីប៊ិ​ញ ជាជន​ជាតិ​ខ្មែរ​នៅ​ភូមិ​កើយ​តឺ ឱ្យ​ដឹង​៖ “ក្មួយ​ហីវ វ័យ​នៅ​ក្មេង​ ប៉ុន្តែ​ជា​កម្មា​ភិបាល​គំ​រូ​ ខ្នះ​ខ្នែង​ ជួយ​បង​ប្អូន​នារី​ដោយ​អស់​ពីចិត្ត​។​ ពិសេស​ ក្មួយ​ហីវជាជន​ជាតិ​ខ្មែរ​ តែង​យក​ចិត្ត​ទុក​ដាក់​ជួយ​បង​ប្អូន​នារី​ខ្មែរ​ បំ​ផុត​គឺ​បង​ប្អូន​នារី​ខ្មែរ​ក្រី​ក្រ”។​

ដើម​ដំបូង​ យុវតីនិស្សិត​ ហ៊ឺវធីហីវ ដែល​ធ្លាប់​តែញញើត​ញញើម អៀន​ប្រៀន​ ឥឡូ​វជាអនុ​ប្រ​ធាន​សមាគម​សហព័ន្ធ​នារី​ឃុំ​ខាញ់​ប៊ិ​ញតី។​ ហើយ​នៅ​ចុង​ឆ្នាំ​២​០១​៩​ ហ៊ឺវធីហីវ បាន​សាខា​បក្ស​ទំ​នុក​ចិត្ត​បោះ​ឆ្នោត​តែង​តាំង​ជាលេខា​សាខា​បក្ស​ភូមិ​កើយ​តឺ។​ លោក​ហ៊ឺវវ៉ាន់​ស៊ី​ល អ្នក​មាន​ប្រ​ជា​ប្រិយ​នៅ​ភូមិ​កើយ​តឺ មាន​ប្រ​សាសន៍​៖ “ក្មួយ​ហីវ តែង​ទទួល​យក​យោបល់​ពីប្រ​ជា​ជន​។​ ប្ដូរ​ផ្ដាច់​នឹង​ការ​ងារ​ដើម្បី​ប្រ​យោជន៍​ប្រ​ជា​ជន​។​ល។​ កម្មា​ភិបាល​នារី​ជន​ជាតិ​យ៉ាង​នេះ ​អ្នក​ណាក៏​មិន​ស្រឡាញ់​រាប់​អា​នបាន​ទៅ​” ៕​

ថាញ់ឡុង-មុនី

ចែករំលែកអត្ថបទ