មហាសាមគ្គីជនជាតិ គំរូក្នុងសហគមន៍

08/04/2020 - 09:44

រៀន​ធ្វើ​តាម​គំ​រូ​អ៊ំ​ហូដើម្បី​អនុ​វត្ត​ការ​ងារ​ល្អ​

ពេល​ដែល​រំលឹក​ដល់​ពូឡឹម​វ៉ាន់​ផឹង (សាវ​ផឹង) នៅ​ភូមិ​ប្រាសាទ​គង់​ ប្រ​ជា​ជន​នៅ​ឃុំ​ថា​មដូង​ ស្រុក​ម៉ីស្វៀង​ ខេត្ត​សុក​ត្រាំង​ ស្គាល់​គាត់​សឹង​តែគ្រប់​គ្នា​។​ ប៉ុន្មាន​ឆ្នាំ​មក​នេះ​ គាត់​មាន​រហស្ស​នាម​ថា​“បិតា​”របស់​អ្នក​ក្រ មនុស្ស​ចាស់​អនា​ថា​និង​គ្រួ​សារ​ក្រី​ក្រ។​ ពិសេស​ គាត់​បាន​ធ្វើ​ផ្លូវ​ស្ពាន​នៅ​តំ​បន់​ជន​បទ​ ឃុំ​ថា​មដូង​ផង​ដែរ​។​ កាល​ពី​ឆ្នាំ​២​០១​៩​ ពូសាវ​ផឹង បាន​នាយ​ក​រដ្ឋ​មន្រ្តី​នៃ​រដ្ឋា​ភិបាល​ជូន​ប័ណ្ណ​សរ​សើរ​ដោយ​ស្នាដៃ​ឆ្នើម​អំ​ពី​ “រៀន​សូត្រ​និង​ធ្វើ​តាម​ឧត្តមគតិ​ សីល​ធម៌​ ឥរិយា​បថហូជីមិញ​”។​

ពូឡឹម​វ៉ាន់​ផឹង ទទួល​ប័ណ្ណ​សរ​សើរ​របស់​នាយ​ក​រដ្ឋ​មន្រ្តី​នៃ​រដ្ឋា​ភិបាល​ ដោយ​មាន​ស្នាដៃ​ឆ្នើម​ក្នុង​ការ​ “រៀន​សូត្រ​និង​ធ្វើ​តាម​ឧត្តមគតិ​ សីល​ធម៌​ ឥរិយា​បថហូជីមិញ​”។​

ធំដឹង​ក្តី​នៅ​តំ​បន់​ជន​បទ​ក្រី​ក្រ យល់​ច្បាស់​ពីការ​នឿយ​ហត់​ ក្រលំ​បាក​របស់​អ្នក​ក្រ ម្ល៉ោះ​ហើយ​ខណៈ​ពេល​ជីវភាព​បាន​ធូរ​ធារ  គាត់​បាន​ចលនា​មាមីង​ ញាតិ​មិត្ត​និង​អា​ណិក​ជន​នៅ​បរទេស​ រួម​វិភាគ​ទាន​ទឹក​ប្រាក់​រាប់​រយ​លាន​ដុង​ ដើម្បី​ឧប​ត្ថម្ភ​ជាអង្ករ​ ប្រាក់​អំ​ណោយ​ និង​ពិនិត្យ​ ជំងឺ​ដោយ​ឥត​គិត​ថ្លៃ​ ជូន​អ្នក​ក្រតំ​បន់​ជន​បទ​។​ ទន្ទឹម​នឹង​នោះ​ គាត់​ចលនា​ទឹក​ប្រាក់​បាន​ជិត​២​ពាន់​លាន​ដុង​ ដើម្បី​កសាង​ស្ពាន​ជន​បទ​បាន​៦​ខ្សែ​ ផ្លូវ​ជន​បទ​៤​ខ្សែ​ ប្រ​វែង​ជិត​៣ គ.ម សង់​ខ្ទម​នៅ​វាល​ស្រែ​២​ខ្នង​ សម្រាប់​មាមីង​ជ្រកភ្លៀង​ឬ​ក៏​សម្រាក​ពេល​ថ្ងៃ​។​ ក្រៅ​ពីនេះ​ គាត់​ថែម​ទាំង​ចលនា​ប្រ​ជា​ជន​បរិច្ចាគ​ដី​១​.០០០ម៉ែ​ត្រការ៉េ​ ដើម្បី​រដ្ឋ​កសាង​សាលា​មតេ្តយ្យ​បុងស៊ាង​ នៅ​ភូមិ​ប្រាសាទគង់​ទៀត​ផង​។​ លោក​ថា​ច់​សាង​ អា​យុ​៨​០ឆ្នាំ​ នៅ​ភូមិ​ប្រាសាទ​គង់​ ឱ្យ​ដឹង​៖  “ពូសាវ​ផឹង ធ្វើ​ផ្លូវ​ដើរ​ គាត់​មិន​ត្រូវ​ការ​តប​ស្នង​អ្វី​ទេ។​ រយៈ​ពេល​២​០ឆ្នាំ​មក​នេះ​ ខែណាក៏​ដូច​ខែណា គាត់​តែង​ចុះ​មក​ដល់​ផ្ទះ​ខ្ញុំ​ជូន​អង្ករ​៣​០គ.ក និង​ប្រាក់​៣​០០.០០០ដុង​ ដើម្បី​ខ្ញុំ​ទ្រទ្រង់​ជីវភាព​គ្រួ​សារ​។​ នោះ​គឺ​ជាសន្ដានចិត្ត​ដ៏​ឧត្តុង្គ​ឧត្តមរកអ្វី​ប្រៀប​ផ្ទឹមពុំ​បាន​ ខ្ញុំ​ចង​ចាំ​ជានិច្ច​។​ មិន​តែប៉ុណ្ណោះ​ គាត់​នៅ​ទាំង​កសាង​ផ្លូវ​ចូល​ភូមិ​ស្អាត​ល្អ​  ម្ល៉ោះ​ហើយ​អ្នក​ណាក៏​ដឹង​គុណ​គាត់​ទាំង​អស់​”។​

ដើម្បី​មាន​ទំ​នុក​ចិត្ត​ពីមាមីង​ក្នុង​ភូមិ​ និង​សប្បុរសជន​ទាំង​ឡាយ​គាំ​ទ្រ ខ្លួន​គាត់​ផ្ទាល់​ តែង​យក​ តម្រា​ប់តាម​គំ​រូ​អ៊ំ​ហូ លត់ដំ​សីល​ធម៌​ ឥរិយា​បថជាដើម​។​ កាល​ពី​មុន​នេះ​ គាត់​មាន​ដី​ស្រែ​តែ៤​កុង​ប៉ុណ្ណោះ​ ប៉ុន្តែ​រយៈ​ពេល​ច្រើន​ឆ្នាំ​ខិត​ខំ​ពលកម្ម​ផលិត​ គាត់​ក៏​ក្លាយ​ជាគ្រួ​សារ​មាន​បាន​។​ បច្ចុប្បន្ន​ គាត់​មាន​ដី​ស្រែ​៦​០កុង​ ចម្ការ​៧​កុង​ និង​គេហដ្ឋាន​ល្អ​ស្អាត​។​  ពូសាវ​ផឹង ឱ្យ​ដឹង​៖ “ខ្ញុំ​រៀន​សូត្រ​ពីអ៊ំ​ហូ  កិច្ច​ការ​ណាមាន​ប្រ​យោជន៍​ដល់​ប្រ​ជា​ជន​ គប្បី​ធ្វើ​នៅ​ពេល​ជីវភាព​បាន​គ្រាន់​បើ​ ខ្ញុំ​បំ​ពេញ​ការ​ងារ​សប្បុរ​ស​ធម៌​ និង​ចលនាសប្បុរ​ស​ជន​ទាំង​ឡាយ​ ឧប​ត្ថម្ភ​ជាអង្ករ​ជូន​អ្នក​ក្រ និង​ជួយ​គ្រួ​សារ​ក្រី​ក្រ ញាតិ​មិត្ត​មាន​ជំងឺ​ ឬ​ក៏​ជន​ពិ​ការ​។​ល។​ រយៈ​ពេល​២​០ឆ្នាំ​មក​នេះ​ គ្រួ​សារ​ខ្ញុំ​គឺ​ជាអា​សយដ្ឋាន​មនុស្ស​ធម៌​ ដើម្បី​មាមីង​ទៅ​ពឹង​ពាក់​ពេល​ត្រូវ​ការ​ជំនួយ​ម្តង​ម្កាល​។​ ក្នុង​ពេល​ទទួល​ប្រាក់​ក៏​ដូច​ជា​ចំ​ណាយ​លើឧប​ត្ថម្ភ​ ខ្ញុំ​តែង​កត់​ត្រា​ច្បាស់​លាស់​ ប្រ​កាស​ជាសាធា​រណៈ​ដោយ​តម្លា​ភាព​ បាន​ជាសប្បុរ​ស​ជន​ទាំង​ឡាយ​ មាន​ទំ​នុក​ចិត្ត​ ឱ្យ​តែខ្ញុំ​បង្ហើប​មាត់​ គឺ​បង​ប្អូន​គ្រប់​គ្នា​គាំ​ទ្រជានិច្ច​”។​

លោក​តាំង​ទ្រុង​បាវ លេខា​គណៈ​កម្មា​ធិការ​បក្ស​ឃុំ​ថា​មដូង​ ឱ្យ​ដឹង​៖ “ទង្វើ​របស់​ពូសាវ​ផឹង មាន​អត្ថ​ន័យ​ជាក់​ស្តែង​ក្នុង​ជីវភាព​។​ គាត់​បាន​រួម​ចំ​ណែក​ជាច្រើន​ក្នុង​ការ​កសាង​សំ​ណង់​ផ្សេង​ៗ​នៅ​ជន​បទ​ ការ​ងារ​សប្បុរ​ស​ធម៌​ និង​មនុស្ស​ធម៌​ផង​។​ ជាពិសេស​ គាត់​អនុ​វត្ត​ល្អ​តួនាទី​ជា “ស្ពាន​ តភ្ជាប់​” រវាង​គណៈ​កម្មា​ធិការ​បក្ស​ រដ្ឋ​អំ​ណាច​គ្រប់​លំ​ដាប់​ថ្នាក់​ ជាមួយ​មាមីង​ខ្មែរ​ ក្នុង​ការ​ផ្សព្វ​ផ្សា​យ ចលនា​រាល់​គោល​ការ​ណ៍​ សេច​ក្តី​សម្រេច​របស់​បក្ស​ ក្រឹត្យ​ច្បាប់​របស់​រដ្ឋ​ ស៊ី​ជម្រៅ​ក្នុង​ជីវភាព​”៕

​                       លីធាន​-លីសៀ

  

 

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
ពូឡឹម​វ៉ាន់​ផឹង