ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

08/04/2020 - 09:44

មិន​ទុក​ន​រណា​ម្នាក់​ត្រូវ​ឱ្យ​នៅ​ក្រោយ​ឡើយ​

ប៉ុន្មាន​ឆ្នាំ​កន្លង​ គោល​នយោ​បាយ​សម្រាប់​តំ​បន់​ជន​រួម​ជាតិ​ភាគ​តិ​ច​ និង​តំ​បន់​ភ្នំ​ មាន​វិសាល​ភាព​គ្រប់​ជ្រុង​ជ្រោយ​នៅ​គ្រប់​ភូមិ​សាស្រ្ត​ ជន​ជាតិ​ទាំង​ឡាយ​លើវិស័យ​ជាច្រើន​។​ ការ​ងារ​ជន​ជាតិ​សម្រេច​សមិទ្ធផល​គ្រប់​ជ្រុង​ជ្រោយ​អំ​ពី​នយោ​បាយ​សេដ្ឋ​កិច្ច​-សង្គម​ ការ​ពារ​ប្រ​ទេស​ សន្តិ​សុខ​ កិច្ច​ការ​បរទេស​។​ ពង្រីក​ស្មារ​តី​សង្វាត​់ព្យា​យាម​ពលកម្ម​ ស្មារ​តី​ សាម​គ្គី​បណ្ដាជន​ជាតិ​ រួម​ចំ​ណែក​ក្នុង​បុព្វ​ហេតុ​កសាង​ និង​ការ​ពារ​មាតុ​ភូមិ​ ពង្រឹង​ទំ​នុក​ចិត្ត​ជន​រួម​ជាតិ​ចំ​ពោះ​បក្ស​ រដ្ឋ​។​ ទោះ​បីជាដូច្នោះ​ ប៉ុន្តែ​ជីវភាព​ប្រ​ជា​ជន​នៅ​តំ​បន់​ជន​រួម​ជាតិ​ភាគ​តិ​ច​និង​តំ​បន់​ភ្នំ​ នៅ​ជួប​លំ​បាក​ច្រើន​ គម្លាត​នៅ​មាន​កម្រិត​បើ​ប្រៀប​នឹង​ទូទាំង​ប្រ​ទេស​។​

នាយ​ក​រដ្ឋ​មន្ត្រី​នៃ​រដ្ឋា​ភិបាល​ ង្វៀន​ស្វឹនភុក សួរ​សុខ​ទុក្ខ​និង​ប្រ​គេន​អំ​ណោយ​ដល់​មន្រ្តី​សង្ឃ​ និង​ព្រះ​ចៅ​អធិ​ការ​វត្ត​ តំ​ណាង​១​៤​ខេត្ត​ ក្រុង​ តំ​បន់​ណាម​បូ​ ក្នុង​ពិធី​ជួប​ជុំ​អំ​ណរ​បុណ្យ​ចូល​ឆ្នាំ​ថ្មី​របស់​ជន​រួម​ជាតិ​ខ្មែរ​ឆ្នាំ​ ២​០១​៩​ នៅ​ក្រុង​កឹង​ធើ។​

យោងតាម​លទ្ធ​ផល​ជំរឿន​ប្រ​ជា​ជន​ សរុប​ឆ្នាំ​២​០១​៩​ ចំ​នួន​ជន​ជាតិ​ភាគ​តិ​ច​សរុប​ជាង​ ១​៤​ លាន​នាក់​ ស្រូប​អត្រា​ ១​៤​,៧​% នៃ​ចំ​នួន​ប្រ​ជា​ជន​ទូទាំង​ប្រ​ទេស​។​ ក្នុង​ចំ​ណោម​ជន​ជាតិ​ភាគ​តិច​ទាំង​៥​៣​ជន​ជាតិ​ មាន​៦​ជន​ជាតិ​មាន​ចំ​នួន​មនុស្ស​ជាង​១​លាន​នាក់​ រួម​មាន​៖ តៃថៃ​ មឿង ខ្មែរ​ ម៉ុង​ ណុង ។​ ជន​រួម​ជាតិ​ភាគ​តិ​ច​រស់​នៅ​ជាសហគម​ន៍នៅ​ខេត្ត​ ក្រុង​ចំ​នួន​៥​១​ និង​រស់​នៅ​រាត់រាយ​តាម​ភូមិ​ភាគ​ទូទាំង​ប្រ​ទេស​។​ ច្រើន​បំ​ផុត​នៅ​តំ​បន់​តីបាក់​ តីង្វៀន​ តីណាម​បូ​ និង​តំ​បន់​ភាគ​ខាង​លិចមាត់​សមុទ្រ​ភូមិ​ភាគ​កណ្ដាល​។​ នោះ​ក៏​ជាតំ​បន់​នៅ​ជួប​លំ​បាក​ច្រើន​ តំ​បន់​ព្រំ​ដែន​ឆ្ងាយ​ដាច់​ស្រយាល​ ប៉ុន្តែ​នោះ​ក៏​ជាភូមិ​សាស្រ្ត​ដែល​មាន​សក្ដានុពល​ខាង​សេដ្ឋ​កិច្ច​-សង្គម​ មាន​ទីតាំង​យុទ្ធ​សាស្រ្ត​ដ៏​សំ​ខាន់​ក្នុង​ការ​ការ​ពារ​ប្រ​ទេស​និង​បរិស្ថាន​ធម្ម​ជាតិ​។​

ប៉ុន្មាន​ឆ្នាំ​កន្លង​ បក្ស​និង​រដ្ឋ​យើង​បាន​ដាក់​ចេញ​នូវ​គោល​មាគ៌ា​ គោល​នយោ​បាយ​ជាច្រើន​។​ គណៈ​កម្មា​ធិការ​បក្ស​ រដ្ឋ​អំ​ណាច​ រណសិរ្ស​មាតុ​ភូមិ​ និង​អង្គ​ការ​មហា​ជន​គ្រប់​លំ​ដាប់​ថ្នាក់​បាន​អនុ​វត្ត​ជាក់​ស្ដែង​ មានវិធាន​ការ​និង​វិនិ​យោ​គប្រ​ភពធនធាន​ជាច្រើន​ដល់​តំ​បន់​ជន​ជាតិ​ភាគ​តិ​ច​និង​តំ​បន់​ភ្នំ​។​ លទ្ធ​ផល​នៃ​ការ​អនុ​វត្ត​គោល​នយោ​បាយ​ មាន​ការ​កើន​ឡើង​គួរ​ឱ្យ​កត់​សម្គាល់​ ហេដ្ឋា​រចនា​សម្ព័ន្ធ​ ផ្សា​រភ្ជាប់​នឹង​ការ​អភិ​វឌ្ឍសេដ្ឋ​កិច្ច​ -សង្គម​នៅ​តាម​តំ​បន់​នីមួយ​ៗ​។​ យោង​តាម​គណៈ​កម្មា​ធិការ​ជន​ជាតិ​ អត្រា​គ្រួ​សារ​ក្រី​ក្រគិត​ត្រឹម​ចុង​ឆ្នាំ​២​០១​៩​ ក្នុង​តំ​បន់​ជន​ជាតិ​ភាគ​តិ​ច​និង​តំ​បន់ភ្នំ​ថយ​ចុះ​នៅ​៣​៤​,៦​៩​% អត្រា​គ្រួ​សារ​ក្រី​ក្រនៅ​តាម​ឃុំ​ក្រី​ក្រថយ​ចុះ​ពី៣​-៤​% ក្នុង​ឆ្នាំ​។​ ប្រ​ព័ន្ធ​សាលា​រៀន​ ត្រូវ​បាន​ពង្រឹង​និង​ពង្រីក​លើក​កម្ពស់​កម្រិត​ប្រ​ជា​បញ្ញា​និង​គុណ​ភាព​ប្រ​ភព​ធនធាន​មនុស្ស​។​ ការ​អភិ​រក្ស​វប្ប​ធម៌​ប្រ​ពៃណី​និង​ព័ត៌​មាន​ផ្សព្វ​ផ្សា​យត្រូវ​បាន​យក​ចិត្ត​ទុក​ដាក់​។​ ការ​ងារ​ថែទាំ​សុខ​ភាព​ប្រ​ជា​ជន​នៅ​តំ​បន់​ជន​ជាតិ​ភាគ​តិ​ច​និង​តំ​បន់​ភ្នំ​ អនុ​វត្ត​ប្រ​កប​ដោយ​ប្រ​សិទ្ធភាព​។​ កង​ជួរ​កម្មា​ភិបាល​ជាជន​ជាតិ​ភាគ​តិ​ច​មាន​ជំហាន​កើន​ឡើង​ តួនាទី​អ្នក​មាន​ប្រ​ជា​ប្រិយ​ និង​អ្នក​មុខ​អ្នក​ការ​សាសនា​ត្រូវ​បាន​ពង្រីក​។​ សន្តិ​សុខ​នយោ​បាយ​ត្រូវ​បាន​រក្សា​ខ្ជាប់​ផែន​មហា​សាម​គ្គី​ជន​ជាតិ​ សាសនា​ត្រូវ​បាន​ពង្រឹង​។​ ទោះ​បីជាដូច្នោះ​ ជីវភាព​ប្រ​ជា​ជន​តំ​បន់​ជន​ជាតិ​ភាគ​តិ​ច​និង​តំ​បន់​ភ្នំ​  ក្នុង​នោះ​មាន​ជន​រួម​ជាតិ​ខ្មែរ​ណាម​បូ ក៏​នៅ​ជួប​លំ​បាក​ច្រើន​។​  ទោះ​បីសម្រេច​បាន​សមិទ្ធផល​សំ​ខាន់​ៗ​អំ​ពី​សេដ្ឋ​កិច្ច​-សង្គម​ក៏​ដោយ​ ប៉ុន្តែ​តំ​បន់​ជន​ជាតិ​ភាគ​តិ​ច​និង​តំ​បន់​ភ្នំ​ នៅ​តែជា​ស្នូល​នៃ​ភាព​ក្រី​ក្រទូទាំង​ប្រ​ទេស​ ជន​រួម​ជាតិ​ភាគ​តិច​កំ​ពុង​ប្រ​ឈម​នឹង​ “ហានិ​ភ័យ​” ឱន​ភាព​កាន់​តែខ្លាំង​ឡើង​ៗ​ បើ​ប្រៀប​នឹង​ការ​រីក​ចម្រើន​រួម​ក្នុង​ទូទាំង​ប្រ​ទេស​។​

កំ​ណត់​ច្បាស់​ពីភាព​ជាក់​ស្ដែង​ ទាំង​សមិទ្ធផល​ ការ​លំ​បាក​ សាក​ល្ប​ងនិង​មូល​ហេតុ​ សេច​ក្ដី​សម្រេច​លេខ​ ៨​៨​/២​០១​៩​/QH១​៤​ របស់​រដ្ឋ​សភា​ គម្រោង​រួម​នៃ​ការ​អភិ​វឌ្ឍសេដ្ឋ​កិច្ច​-សង្គម​តំ​បន់​ជន​រួម​ជាតិ​ភាគ​តិ​ច​និង​តំ​បន់​ភ្នំ​  ដំណាក់​កាល​២​០២​១​-២​០៣​០ កំ​ណត់​ច្បាស់​ទិស​ដៅ​នៅ​ពេល​ខាង​មុខ​ សំ​ដៅ​អភិ​វឌ្ឍន៍ជាង​ទៀត​លើជីវភាព​សម្ភារៈ​ និង​សា្មរតី​ដល់​ជន​រួម​ជាតិ​ភាគ​តិ​ច​ទូទាំង​ប្រ​ទេស​ ក្នុង​នោះ​ក៏​មាន​ជន​រួម​ជាតិ​ខ្មែរ​ណាម​បូ​ផង​ដែរ​។​

កម្មា​ភិបាល​សមា​គម​កសិករ​ឃុំ​អូ​ឡឹម​ ស្រុក​ទ្រី​តូង ខេត្ត​អាង​យ៉ាង ចុះសាក​សួរ​ពី​ស្ថាន​ភាព​ ផលិត​កសិកម្ម​របស់​កសិករ។ រូបតថៈ ថាញ់ឡុង

ជាក់​ស្ដែង​មក​ដល់​ឆ្នាំ​ ២​០២​៥​ ខិត​ខំ​ប្រឹង​ប្រែង​ចំ​ណូល​មធ្យម​ភាគ​រ​បស់​ជន​ជាតិ​ភាគ​តិ​ច​កើន​ទ្វេ​ដង បើ​ប្រៀប​នឹង​ឆ្នាំ​២​០២​០ ។​ អត្រា​គ្រួ​សារ​ក្រី​ក្រក្នុង​ជន​រួម​ជាតិ​ភាគ​តិ​ច​រៀង​រាល់​ឆ្នាំ​ថយ​ចុះ​៣​% ។​ ឃុំ​១​០០% មាន​ផ្លូវ​រថយ​ន្តចុះ​ដល់​មជ្ឈ​ មណ្ឌល​ឃុំ​ត្រូវ​បាន​ក្រាល​កៅ​ស៊ូ​ឬ​បេតុង​ ។​ ភូមិ​៧​០% មាន​ផ្លូវ​រឹង​មាំរថយ​ន្តបើ​ក​បរចុះ​ទៅ​ដល់​ ។​ សាលា​រៀន​និង​ដំណាក់​សុខា​ភិបាល​ទាំង​១​០០% ត្រូវ​បាន​កសាង​រឹង​មាំ ។​ល។​ អនុ​វត្ត​ជាសារ​វន្ត​ការ​ងារ​ស្ថិរវប្ប​កម្ម​ ស្ថិរនិវេសន៍។​ រៀប​ចំ​ចាត់​ចែង​លំ​នឹង​ ៩​០% ចំ​នួន​គ្រួ​សារ​ដែល​រុះ​រើលំ​នៅ​ឋាន​មិន​ត្រូវ​តាម​ផែន​ការ​។​ ដោះ​ស្រាយ​ជាសារ​វន្តបញ្ហា​កង្វះ​ដី​សង់​ផ្ទះ​ ដី​បង្ក​បង្កើន​ផលដល់​ជន​ជាតិ​ភាគ​តិ​ច​។​ អភិ​រក្ស​និង​ពង្រីក​តម្លៃ​អត្ត​សញ្ញា​ណ​វប្ប​ធម៌​ប្រ​ពៃណី​ល្អ​ប្រ​សើរ​របស់​ជន​ជាតិ​។​ រហូត​ដល់​ឆ្នាំ​ ២​០៣​០ ប្រាក់​ចំ​ណូល​មធ្យម​ភាគ​សម្រាប់​ជន​ជាតិ​ភាគ​តិ​ច​ស្មើ​នឹង​១​/២​ នៃ​ប្រាក់​ចំ​ណូល​រួម​ទូទាំង​ប្រ​ទេស​ កាត់​បន្ថយ​គ្រួ​សារ​ក្រី​ក្រនៅ​ក្រោម​១​០% ។​ ជាសារ​វន្ត​ មិន​មាន​នៅ​ឃុំ​ ភូមិ​ក្រី​ក្រលំ​បាក​។​ ចំ​នួន​ឃុំ​តំ​បន់​ជន​រួម​ជាតិ​ភាគ​តិ​ច​និង​តំ​បន់​ភ្នំ​ ៧​០% សម្រេច​បទ​ដ្ឋាន​ឃុំ​ជន​បទ​ថ្មី​ ។​ មាន​ពលករ​ជន​ជាតិ​ភាគ​តិច​ ៤​០% ចេះ​មុខ​វិជ្ជា​ ប្រ​កប​របរ ដូច​ជា​៖ ឧស្សា​ហកម្ម​ សិប្ប​កម្ម​ ទេស​ចរ​ណ៍ សេវា​កម្ម​។​ លុប​បំ​បាត់​ផ្ទះ​បណ្ដោះ​អា​សន្ន​ ផ្ទះ​ទ្រុឌទ្រោម​។​ ទប់ស្កាត់​ស្ថាន​ភាព​រិចរិលបរិស្ថាន​ធម្ម​ជាតិ​។​ ឃុំ​ ភូមិ​ តំ​បន់​ជន​រួម​ជាតិ​ភាគ​តិ​ច​និង​តំ​បន់​ភ្នំ​ជាង​៨​៥​% មាន​ហេដ្ឋា​រចនា​សម្ព័ន្ធ​គ្រប់​គ្រាន់​ បម្រើ​តម្រូវ​ការ​អភិ​វឌ្ឍសេដ្ឋ​កិច្ច​-សង្គម​និង​ជីវភាព​ប្រ​ជា​ជន​។​ល។​ ជាសារ​វន្ត​សម្រេច​ភាគ​កម្រិត​ដែល​បាន​ដាក់​ចេញ​ក្នុង​ទិស​ដៅ​ជាតិ​ ស្ដី​ពីអភិ​វឌ្ឍន៍ប្រ​កប​ដោយ​និរន្តរ​ភាព​ដល់​ឆ្នាំ​ ២​០៣​០។​

ចំ​ពោះ​ទស្សន​ទាន​ បញ្ហា​ជន​ជាតិ​ ការ​ងារ​ជន​ជាតិ​ និង​សាម​គ្គី​ជន​ជាតិ​ ជាជំហរ​យុទ្ធ​សាស្រ្ត​ ដ៏​សំ​ខាន់​សម្រាប់​បដិវត្ត​ន៍ប្រ​ទេស​យើង​ និង​គោល​ការ​ណ៍​ មិន​ទុក​ន​រណា​ម្នាក់​ត្រូវ​ចោល​ ឱ្យ​នៅ​ក្រោយ​ឡើយ​ ជឿជាក់​ថា​ វិស័យ​ការ​ងារ​ជន​ជាតិ​ នឹង​មាន​ភាព​ទម្លុះ​ទម្លាយ​ថ្មី​។​ ក្ដី​រំពឹង​នោះ​ ផ្អែក​លើការ​ខិត​ខំ​ប្រឹង​ប្រែង​ឈាន​ឡើង​របស់​ជន​រួម​ជាតិ​ភាគ​តិ​ច​ កិច្ច​ចង្អុល​ការ​យ៉ាង​ម៉ឺង​ម៉ាត់របស់​មជ្ឈិម​ និង​រដ្ឋា​ភិបាល​ក្នុង​ការ​ផ្សព្វ​ផ្សា​យអនុ​វត្ត​គោល​នយោ​បាយ​ជន​ជាតិ​។​ ជាពិសេស​ ក្នុង​នោះ​រដ្ឋ​សភា​និង​រដ្ឋា​ភិបាល​ បាន​និង​កំ​ពុង​សកម្ម​អនុ​វត្ត​សេច​ក្ដី​សម្រេច​ចិត្ត​លេខ​ ៨​៨​/២​០១​៩​/QH១​៤​ ។​ រដ្ឋា​ភិបាល​បាន​បង្កើត​ គណៈ​ចង្អុល​ការ​កម្ម​វិធី​ទិស​ដៅ​ជាតិ​ អា​ស្រ័យ​នាយ​ក​រដ្ឋ​មន្រ្តី​នៃ​រដ្ឋា​ភិបាល​ធ្វើ​ជាប្រ​ធាន​គណៈ​កម្មា​ធិការ​ជន​ជាតិ​ជាស្ថាប័ន​ប្រ​ចាំ​ការ​ ដោយ​មាន​ការ​ចូល​រួម​របស់​ក្រសួង​ ស្ថាប័ន​ ផ្នែក​ ភូមិ​ភាគ​ដែល​ពាក់​ព័ន្ធ​។​ នោះ​ជាមូល​ដ្ឋាន​គ្រឹះ​ដ៏​សំ​ខាន់​ ដើម្បី​ឆ្លង​កាត់​ការ​លំ​បាក​ ភាព​អន់​ថយ​ ដែល​ជាឧប​សគ្គ​ចម្បង​ខាង​ប្រ​ភព​ធនធាន​និង​យន្នការ​សកម្ម​ភាព​ ជាកត្តា​សម្រេច​នៃ​ភាព​ជោគ​ជ័យ​ក្នុង​ការ​អនុ​វត្ត​គម្រោង​។​ ជឿជាក់​ថា​ ភាព​ជោគ​ជ័យ​នៃ​គម្រោង​ នឹង​ជះឥទ្ធិពល​ដោយ​ផ្ទាល់​ដល់​ការ​លើក​កម្ពស់​ជាង​ទៀត​ជីវភាព​សម្ភារៈ​  និង​ស្មារ​តី​របស់​ជន​រួម​ជាតិ​ភាគ​តិ​ច​និង​តំ​បន់​ភ្នំ​ ក្នុង​នោះ​ មាន​ជន​រួម​ជាតិ​ខ្មែរ​នៅ​ណាម​បូ​៕​

​  សើុងភឿកហ្វាង​ - អតីត​អនុ​រដ្ឋ​មន្រ្តី​ អនុ​ប្រ​ធាន​គណៈ​កម្មា​ធិការ​ជន​ជាតិ​

ចែករំលែកអត្ថបទ