ក្រុមដេរម៉ាស់ចែកចាយឥតគិតថ្លៃរបស់នារីក្រុងរ៉ាចយ៉ា។
តាមប្រសាសន៍អ្នកស្រីឡឹមឡែហា ប្រធានសមាគមសហព័ន្ធនារីខេត្តគៀងយ៉ាង៖ អនុវត្តការបង្ការ ប្រឆាំងជំងឺឆ្លង Covid-១៩ សមាគមសហព័ន្ធនារីស្រុកគៀងលឿង បានចលនាសប្បុរសជនឧបត្ថម្ភទឹកប្រាក់បាន៥លានដុង ដើម្បីដេរម៉ាស់ចែកចាយឥតគិតថ្លៃជូនគ្រួសារក្រីក្រនិងគ្រួសារប្រកៀកបន្ទាត់ក្រ នៅតាមឃុំក្នុងស្រុក។ ក្រុមដេរម៉ាស់មានសមាជិក៥នាក់ នៅមណ្ឌលផ្សារបាហង។ ក្នុងមួយថ្ងៃៗ ក្រុមដេរម៉ាស់បានប្រហែល៥០០។ តាមការគ្រោងទុកក្រុមនឹងបន្តដេរម៉ាស់ និងជូនប្រហែល៥.០០០ទៀត។ សមាគមសហព័ន្ធនារីក្រុងរ៉ាចយ៉ា ក៏បង្កើតក្រុមកាត់ដេរបានចំនួន៧ នៅសង្កាត់ទាំង៧ រួមមានសមាជិក៣៩នាក់ បានដេរនិងចែកជូនម៉ាស់បានជាង២.៥០០។ មុននោះ សមាគមបានសហការចែកជូនដល់ប្រជាជននៅតាមផ្សារលើភូមិសាស្រ្តក្រុង នូវម៉ាស់សុខាភិបាលចំនួន៦.៥០០ ខិតប័ណ្ណចំនួន៦.៥០០ សា ប៊ូលាងដៃ៥០០ដុំ ទឹកលាងដៃស្ងួតចំនួន៥០០ដប។
ជាមួយនឹងស្មារតី”សមាជិកក្នុងគ្រួសារមានម៉ាស់គ្រប់គ្នា” ទម្រង់ដេរម៉ាស់រួមកម្លាំងនឹងសហគមន៍បង្ការ ប្រឆាំងជំងឺរាលដាលCovid -១៩ ទម្រង់នេះបាននិងកំពុងផ្សព្វផ្សាយនិងបើកទូលាយនៅតាមស្រុកនានាដូច៖ អូ៊មិញថឿងវិញធ្វឹង យ៉ាងថាញ់។ល។៕
យោងតាមកាសែតគៀងយ៉ាង- ប្រែសម្រួល៖ ថាច់ធី