តាមប្រសាសន៍លោក ង្វៀនភុកតាំង នាយករងមន្ទីរអប់រំនិងបណ្តុះបណ្តាលក្រុងកឹងធើ ឱ្យដឹង៖ បច្ចុប្បន្ន ក្រុងកឹងធើ មានសាលារៀន៣២៧/៤៥៥ សម្រេចបទដ្ឋានជាតិ។ ឆ្នាំ២០២០ ផ្នែកអប់រំក្រុងនឹងខិតខំប្រឹងប្រែងកសាងសាលារៀនសម្រេចបទដ្ឋាន៣១សាលាបន្ថែមទៀត ក្នុងនោះ មតេ្តយ្យ១៣សាលាបឋមសិក្សា១១សាលា អនុវិទ្យាល័យ៤សាលានិងវិទ្យាល័យ៣សាលា។
សិស្សលេងម្សាន្តនៅទីធ្លាសាលាមតេ្តយ្យធើយស្វឹង ស្រុកកើ-ដ។
ដើម្បីសម្រេចបានបរិមាណភាពទៅតាមផែនការ ផ្នែកអប់រំក្រុងកឹងធើ នឹងបន្តការកសាងនិងផ្សព្វផ្សាយនូវដំណោះស្រាយនានា ដើម្បីកសាងសាលារៀនសម្រេចបទដ្ឋានជាតិ។ ទន្ទឹមនឹងនោះ សហការជិតដិត ព្រមៗគ្នាជាមួយមន្ទីរ ផ្នែកដែលពាក់ព័ន្ធ សំដៅជំរុញល្បឿន កសាងសាលាសម្រេចបទដ្ឋាន។ រួមដំណើរជាមួយផ្នែកអប់រំក្រុងកឹងធើ ភូមិភាគនានា មានដំណោះស្រាយគួបផ្សំជាច្រើនធ្វើឱ្យសុក្រឹតប្រព័ន្ធសាលារៀនលើភូមិសាស្រ្ត។ ដោយឡែកឆ្នាំ២០១៩ ខណ្ឌអូរម៉ូង បានរៀបចំទទួលស្គាល់សាលាសម្រេចបទដ្ឋានជាតិចំនួន៣។ បច្ចុប្បន្ន ទូទាំងខណ្ឌនៅតែ៤សាលាក្នុងចំណោម៣៩សាលា ដែលមិនទាន់សម្រេចបទដ្ឋានជាតិ។
ភូមិសាស្រ្តឯទៀតដែលនៅឆ្ងាយពីមជ្ឈមណ្ឌល ក៏បានក្រុងកឹងធើ ផ្តោតការយកចិត្តទុកដាក់អភិវឌ្ឍប្រព័ន្ធសាលារៀនផងដែរ។ លោកង្វៀនវ៉ាន់លៀង អនុប្រធានការិយាល័យអប់រំនិងបណ្តុះបណ្តាលស្រុកវិញថាញ់ ឱ្យដឹង៖ “វិញប៊ិញជាឃុំមានជនរួមជាតិខ្មែររស់នៅច្រើនបំផុតរបស់ស្រុក។ ប៉ុន្មានឆ្នាំមកនេះ សាលារៀនទាំងអស់ ចាប់ពីមតេ្តយ្យរហូតដល់អនុវិទ្យាល័យ ក្នុងឃុំតែងបានកសាងថ្មីសម្រេចបទដ្ឋានជាតិ មានភាពស្អាតបាត សមរម្យ”។ ប្រព័ន្ធសាលារៀននៅឃុំវិញប៊ិញ ភាគច្រើនបានកសាងនៅភូមិវិញញឹង និងភូមិជិតខាងមួយចំនួន។ ភូមិវិញញឹង ជាភូមិដែលមានសិស្សជនជាតិខ្មែរច្រើនជាងគេក្នុងឃុំ។ អាស្រ័យហេតុនោះ សិស្សជនជាតិខ្មែរក៏មានភាពងាយស្រួលក្នុងការទៅកាន់សាលា។ បងថាច់ហ្វាង អ្នកមានប្រជាប្រិយភាពនៅភូមិវិញញឺង ឱ្យដឹង៖ “ពីមុននេះ ក្នុងភូមិមានសិស្សបោះបង់ការរៀនសូត្រ ពីព្រោះធ្វើដំណើរឆ្ងាយ ប៉ុន្តែសព្វថ្ងៃស្ថានភាពបោះបង់ការរៀនសូត្រហាក់ ដូចជាគ្មានទៀតទេ ពីព្រោះសាលារៀនកសាងថ្មីនៅជិតផ្ទះ ម្ល៉ោះហើយសិស្សតែងពេញចិត្តទៅរៀន”។
លោកហ្វិញវ៉ាន់វ៉ាត់ ប្រធានការិយាល័យអប់រំនិងបណ្តុះបណ្តាលស្រុកកើ-ដ ឱ្យដឹង៖ អនុវិទ្យាល័យដុងហេប កំពុងបានកសាងថ្មីតាមទិសដៅបទដ្ឋានជាតិ។ ក្រោយពីសាលាកសាងសម្រេចជាស្ថាពរ ប្រព័ន្ធសាលារៀនលើភូមិសាស្រ្តឃុំ នឹងបានសុក្រឹត ចាប់ពីមតេ្តយ្យរហូតដល់អនុវិទ្យាល័យ”។ រៀបរាប់ពីប្រសិទ្ធភាពក្នុងការកសាងសាលារៀនសម្រេចបទដ្ឋានជាតិ លោកយ័ញថាញ់ លេខាគណៈកម្មាធិការបក្សទីប្រជុំជនកើ-ដ ឱ្យដឹង៖ “ពីមុននេះ សាលាមតេ្តយ្យបឋមសិក្សាតូចចង្អៀត ម្ល៉ោះហើយគុណភាពអប់រំមិនសូវមានប្រសិទ្ធភាព សិស្សបោះបង់ការរៀនសូត្រក៏ច្រើន។ តាំងពីសាលាបានកសាងថ្មី សម្រេចបទដ្ឋានជាតិ ឃើញថាលក្ខណសម្បត្តិនៃការរៀនសូត្រកាន់តែល្អប្រសើរ ហើយគុណភាពអប់រំក៏កើនឡើងជាលំដាប់ដែរ” ៕
ហាថាញ់-លីសៀ