ទោះបីនៅជួបការលំបាកច្រើន ប៉ុន្តែជាច្រើនឆ្នាំមកនេះ មជ្ឈមណ្ឌលសុខាភិបាលស្រុកទ្រីតូង តែងខិតខំយ៉ាងពេញទំហឹង ដើម្បីបម្រើការនិងថែទាំសុខភាពជូនប្រជាជនឱ្យកាន់តែល្អប្រសើរ។
មជ្ឈមណ្ឌលសុខាភិបាលស្រុកទ្រីតូង ខិតខំជម្នះលំបាក ថែទាំសុខភាពជូនប្រជាជន។
មជ្ឈមណ្ឌលសុខាភិបាលស្រុកទ្រីតូង បានបង្កើតឡើងដោយរួមបញ្ជូលរវាងមជ្ឈមណ្ឌលសុខាភិបាលស្រុកទ្រីតូង(ចាស់) និងមន្ទីរពេទ្យពហុព្យាបាលស្រុកទ្រីតូង អនុវត្ត២មុខងារ ព្យាបាលនិងបង្ការជំងឺ។ ក្នុងនោះ ប្រព័ន្ធព្យាបាលលំដាប់លេខ៣ ដោយមានទ្រង់ទ្រាយក្រៅពី១៥០គ្រែ។ វេជ្ជបណ្ឌិតឯកទេស១ ចៅសើុងខាញ់ នាយករងមជ្ឈមណ្ឌលសុខាភិបាលស្រុកទ្រីតូង ឱ្យដឹង៖ “មជ្ឈមណ្ឌលឋិតនៅភូមិសាស្រ្តតំបន់ជនជាតិ តំបន់ភ្នំនិងតំបន់ព្រំដែន មូលដ្ឋានសម្ភារៈនៅខ្វះខាតច្រើន។ ខណៈពេលនោះ មជ្ឈមណ្ឌលអនុវត្តពិនិត្យព្យាបាលជំងឺជូនប្រជាជនក្នុងស្រុក និងតំបន់ក្បែរៗ ក្នុងនោះ (មានប្រជាជនកម្ពុជា) ម៉្លោះហើយ តែងឋិតក្នុងស្ថានភាពហួសចំណុះ។ ដើម្បីឆ្លើយតបទៅនឹងតម្រូវការពិនិត្យ ព្យាបាលជំងឺជូនប្រជាជន មជ្ឈមណ្ឌលបានអនុវត្តព្រមៗគ្នានៅវិធានការជាច្រើន”។
មជ្ឈមណ្ឌលបាននិងកំពុងជំរុញសកម្មភាពផ្សព្វផ្សាយអំពីការបង្ការទប់
ស្កាត់ជំងឺCOVID - ១៩។
តួយ៉ាងដូច៖ មជ្ឈមណ្ឌលបានដាក់តុពិនិត្យជំងឺបន្ថែមចំនួន៣នៅមណ្ឌលខាងក្រៅ បង្កើនតុពិនិត្យជំងឺឡើងចំនួន១៣តុ និងតុ ពិនិត្យបង្ការជំងឺ១។ ចំពោះជំងឺសម្រាកព្យាបាល ក្រៅពី១៥០គ្រែ ដែលបានរៀបចំមជ្ឈមណ្ឌលបានដាក់បម្រុងបន្ថែម៣០គ្រែទៀត និងបន្ថែមចំនួន១០គ្រែឱ្យផ្នែកព្យាបាលជំងឺ។ ទន្ទឹមនឹងនោះ មជ្ឈមណ្ឌលតែងផ្តោតការយកចិត្តទុកដាក់ លើកទឹកចិត្តកងជួរគ្រូពេទ្យ វេជ្ជបណ្ឌិត ឧបដ្ឋាយិកា។ល។ សកម្មរៀនសូត្រលើកកម្ពស់វិជ្ជាជីវៈ ចូលរួមសិក្សាស្រាវជ្រាវ អនុវត្តសមិទ្ធិផលវិទ្យាសាស្រ្តបច្ចេកទេស ។ល។ ដើម្បីលើកកម្ពស់គុណភាពជាងទៀតក្នុងការបម្រើការងារ ថែទាំសុខភាពជូនប្រជាជន។ លោកចៅសន នៅទីប្រជុំជនទ្រីតូង ឱ្យដឹង៖ “ពេលឈឺម្តងៗ ខ្ញុំតែងមកពិនិត្យជំងឺនៅមជ្ឈមណ្ឌលសុខាភិបាលស្រុកទ្រីតូង។ កងជួរគ្រូពេទ្យ វេជ្ជបណ្ឌិតនៅទីនេះ មិនត្រឹមតែណែនាំមាមីងរបៀបថែទាំសុខភាពដោយអស់ពីចិត្តប៉ុណ្ណោះទេ ថែមទាំងណែនាំមាមីងខ្មែរឱ្យយល់ពីរបៀបថែទាំសុខភាពនិងលេបថ្នាំត្រូវតាមវេជ្ជបញ្ជា។ ខ្ញុំមកពិនិត្យជំងឺម្តងៗ ឃើញមាមីងហាក់ដូចមានការគាប់ចិត្តទាំងអស់គ្នា!។
ទន្ទឹមនឹងការខិតខំប្រឹងប្រែងលើកកម្ពស់គុណភាពផ្នែកព្យាបាល មជ្ឈមណ្ឌលសុខាភិបាលស្រុកទ្រីតូង ក៏តែងជំរុញសកម្មភាពផ្សព្វផ្សាយអំពីការអនាម័យបង្ការរោគក្នុងប្រជាជន បង្កើនការឃ្លាំមើល រោគរាលដាល។ល។ នៅស្រុកទ្រីតូង មានឃុំមួយចំនួនមានខ្សែ បន្ទាត់ព្រំដែនជាប់នឹងប្រទេសកម្ពុជា ប្រជាជននៅសងខាងតែងឆ្លងទៅមក។ ហេតុនោះ ហានិភ័យឆ្លងរោគរាលដាលតាមព្រំដែន មានកម្រិតខ្ពស់។ល។ ចំពោះសភាពការណ៍នេះ និងការរីករាលដាលដ៏ស្មុគស្មាញនៃជំងឺCOVID–១៩ មជ្ឈមណ្ឌលតែងក្ដាប់ស្ថានភាព ច្បាមតាមផែនការបង្ការទប់ស្កាត់ជំងឺCOVID-១៩របស់ផ្នែក សុខាភិបាល ស្ថាប័នសមត្ថកិច្ច និងកសាងផែនការបង្ការទប់ស្កាត់ ដើម្បីម្ចាស់ការទប់ទល់ពេលមានសភាពការណ៍អាក្រក់កើតឡើង។ មជ្ឈមណ្ឌលក៏ជំរុញសកម្មភាពផ្សព្វផ្សាយអំពីការបង្ការទប់ស្កាត់និងចលនាប្រជាជនអនុវត្តរាល់វិធានការបង្ការទប់ស្កាត់ជំងឺCOVID-១៩ តាមការផ្តល់អនុសាសន៍របស់ផ្នែកសុខាភិបាល។ ផ្តើមពីនោះ លើកកម្ពស់ស្មារតីយល់ដឹងក្នុងការថែទាំសុខភាពផ្ទាល់ខ្លួន គ្រួសារនិងសហគមន៍។ វេជ្ជបណ្ឌិតឯកទេស១ ចៅសើុងខាញ់ បានបង្ហើបឱ្យដឹងដូច្នេះ៕
ថាញ់ឡុង-មុនី