តាមប្រសាសន៍លោកថាច់យឿង ប្រធានគណៈជនជាតិខេត្តវិញឡុង ប្រព័ន្ធសាលារៀនតាំងពីកម្រិតមតេ្តយ្យរហូតដល់វិទ្យាល័យនៅតាមឃុំនានាតំបន់មានជនរួមជាតិភាគតិចរស់នៅកុះករ បានវិនិយោគ កសាងសមរម្យ។ ផ្តើមពីនោះ រួមចំណែកទាក់ទាញសិស្សជនជាតិភាគតិចចូលរៀន កាត់បន្ថយអត្រាសិស្សឈប់រៀនពាក់កណ្តាលការ។
បរិវេណចាស់របស់សាលាមតេ្តយ្យហ្វាស៊ាង។
ដំណាក់កាល២របស់សាលាមតេ្តយ្យហ្វាស៊ាង ឃុំដុងប៊ិញ ក្រុងប៊ិញមិញ ខេត្តវិញឡុង គឺកសាងទីធ្លាខ្លោងទ្វាររបង នៅក្បែរស្ពានដុងប៊ិញ ជាប់ផ្លូវជាតិលេខ៥៤។ បងស្រីង្វៀងធីថា អនុប្រធានគណៈកម្មាធិការប្រជាជនឃុំដុងប៊ិញ ឱ្យដឹង៖ “ផ្ទៃដី អនុវត្តដំណាក់កាល២របស់គម្រោងសាលាមតេ្តយ្យហ្វាស៊ាង គឺជាទីស្នាក់ការចាស់របស់គណៈកម្មាធិការប្រជាជនឃុំដុងប៊ិញ។ ក្នុងដំណើរការឡើងគម្រោងផែនការ ភូមិភាគបានដាក់សំណើបង្កភាពងាយស្រួលដល់កុមារមកចូលរៀន និងអភិវឌ្ឍអប់រំរបស់ភូមិភាគ”។ ក្រោយពីប្រគល់ដីដល់សាលាមតេ្តយ្យ ទីស្នាក់ការគណៈកម្មាធិការប្រជាជន រើមកដាក់នៅភូមិដុងធ្វឹង។ ដោយឡែកសាលាមតេ្តយ្យហ្វាស៊ាង ក្រោយពីខ្លោងទ្វារ របងកសាងសម្រេចរួចរាល់ ក៏បានទទួលស្គាល់ជាសាលាសម្រេចបទដ្ឋានជាតិ។ ការយកចិត្តទុកដាក់ វិនិយោគអភិវឌ្ឍអប់រំរបស់ភូមិភាគ បានរួមចំណែកផ្លាស់ប្តូរការយល់ដឹងរបស់អាណាព្យាបាលសិស្សអំពីការរៀនសូត្រ។ លោកថាច់សៀង នៅឃុំដុងប៊ិញ ឱ្យដឹង៖ “សាលាបានកសាងធំទូលាយ ស្អាត មិនដូចពីមុនទេ ម្ល៉ោះហើយខ្ញុំឱ្យកូនចៅមករៀននៅសាលានេះ”។
សាលាមតេ្តយ្យ ហ្វាស៊ាង បានកសាងសម្រេចរួចរាល់។
តាមស្ថិតិរបស់គណៈជនជាតិខេត្តវិញឡុង ប៉ុន្មានឆ្នាំកន្លង នៅតាមឃុំដែលមានជនរួមជាតិខ្មែររស់នៅកុះករ ផ្នែកអប់រំបានសហការជាមួយនឹងភូមិភាគនានាកសាងសាលារៀនចំនួន៤០ តាំងពីសាលាមតេ្តយ្យរហូតដល់វិទ្យាល័យ។ សាលានៅតាមតំបន់មានជនរួមជាតិខ្មែរត្រូវបានកសាងថ្មី និងបង្កើនកម្រិតសម្រេចបទដ្ឋានជាតិ ដូច៖ សាលាបឋមសិក្សាតឹងមី អនុវិទ្យាល័យតឹងមី បឋមសិក្សាថាច់ធា អនុវិទ្យាល័យនិងវិទ្យាល័យដុងថាញ់។ល។ ក្រៅពីនោះ អនុវត្តសារាចរអន្តរក្រសួងលេខ១០៩/២០០៩/TTLT/BTC-BGDĐT ខេត្តក៏បានកសាងថ្មីសាលាវិទ្យាល័យជនជាតិអន្តេវាសិកសម្រេចបទដ្ឋានជាតិ។ បច្ចុប្បន្ម រៀងរាល់ឆ្នាំសាលាមានសិស្សស្នាក់នៅពេលថ្ងៃជាង២០០នាក់។ គុណភាពសិស្សរៀនសម្រេចកិត្តិនាមគ្រាន់បើ និងពូកែស្រូបអត្រាប្រមាណពី៧០ដល់៧៥%រៀងរាល់ឆ្នាំ។
មូលដ្ឋានសម្ភារៈសាលារៀនកាន់តែសមរម្យ គ្រូបង្រៀនសន្សឹមៗ បង្កើនកម្រិតវិជ្ជា ម្ល៉ោះហើយទាក់ទាញសិស្សជនជាតិភាគតិចមកចូលរៀនកាន់តែច្រើន។ ទូទាំងខេត្តមានសិស្សជនរួមជាតិខ្មែរជាង៤.៣០០នាក់ រៀននៅតាមសាលារដ្ឋចំនួន៤៣៧ និងសាលាឯកជនចំនួន១០នៅលើភូមិសាស្រ្ត។ បងថាច់ថេហៀង ប្រធានការិយាល័យជនជាតិស្រុកត្រាអូង បញ្ជាក់ឱ្យដឹង៖ “ប្រព័ន្ធសាលារៀន នៅតាមឃុំនានាដែលមានជនរួមជាតិខ្មែររស់នៅកុះកររបស់ស្រុក ដូចជា៖ តឹងមី ត្រាកូង សុទ្ធតែបានកសាងសម្រេចបទដ្ឋានជាតិ ម្ល៉ោះហើយអត្រាសិស្សជនរួមជាតិភាគតិចឈប់រៀនពាក់កណ្តាលការថយចុះជារៀងរាល់ឆ្នាំ”៕
ហាថាញ់-វិមាន