ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

14/11/2025 - 21:05

រួម​បញ្ចូល​ក្រុម​ហ៊ុន​ឆ្នោត​ជាតិ​កឹង​ធើ សុក​ត្រាំង ហូវ​យ៉ាង 

ទីក្រុង​កឹង​ធើ​នឹង​រួម​បញ្ចូល​ក្រុម​ហ៊ុន​ឆ្នោត​ជាតិ​ចំ​នួន ៣ គឺ កឹង​ធើ ហូវ​យ៉ាង និង​សុក​ត្រាំង ប៉ុន្តែ​រក្សា​ចំ​នួន​ថ្ងៃ​ចេញ​សន្លឹក​ឆ្នោត ៣ ថ្ងៃ ដូច​ពី​មុន។ តាម​ការ​រំពឹង​ទុក ក្នុង​ឆ្នាំ ២០២៦ ក្រុម​ហ៊ុន​ឆ្នោត​ជាតិ​បាន​រួម​ចំ​ណែក ២៥% នៃ​ចំ​ណូល​ថវិកា​សរុប​របស់​ទី​ក្រុង។

ទី​ស្នាក់​ការ​បច្ចុប្បន្ន​របស់​ក្រុម​ហ៊ុន​ឆ្នោត​ជាតិ​កឹង​ធើ- រូប​ថត៖ ជី​ក្វឹក

នៅ​ថ្ងៃ​ទី ១៤ ខែ​វិច្ឆិកា តាម​ប្រ​ភព​ព័ត៌​មាន​កា​សែត​ទុយ​ទ្រែ Online បាន​ឱ្យ​ដឹង​ថា គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ទី​ក្រុង​កឹង​ធើ ទើប​ចេញ​ផែន​ការ​រៀប​ចំ​និង​រចនា​សម្ព័ន្ធ​អង្គ​ការ​បណ្តា​ស្ថា​ប័ន​រដ្ឋ​បាល អង្គ​ភាព​បម្រើ​បុព្វ​ហេតុ​រដ្ឋ​និង​សហ​គ្រាស​រដ្ឋ នៅ​លើ​ភូមិ​ឋាន​ទី​ក្រុង។

គួរ​កត់​សម្គាល់ ក្នុង​ចំ​ណោម​សហ​គ្រាស​រដ្ឋ​ដែល​ស្ថិត​ក្នុង​ក្រប​ខ័ណ្ឌ​រៀប​ចំ​រចនា​សម្ព័ន្ធ គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ក្រុង​កឹង​ធើ ក៏​បាន​ដាក់​ចេញ​ផែន​ការ​រួម​បញ្ចូល​សម្រាប់​ក្រុម​ហ៊ុន​ឆ្នោត​ជាតិ​ចំ​នួន ៣ ផង​ដែរ។

ជាក់​ស្តែង គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ទី​ក្រុង​កឹង​ធើ បាន​វាយ​តម្លៃ​ថា ក្រុម​ហ៊ុន​ឆ្នោត​ជាតិ​កឹង​ធើ ហូវ​យ៉ាង​និង​សុក​ត្រាំង សុទ្ធ​តែ​ជា​សហ​គ្រាស​រដ្ឋ​ដែល​មាន​ដើម​ទុន ១០០% ជា​របស់​រដ្ឋ មាន​ទម្រង់​ប្រតិ​បត្តិ​ការ​និង​មុខ​របរ​ធ្វើ​អា​ជីវ​កម្ម​ស្រ​ដៀង​គ្នា ដូច្នេះ​ការ​រួម​បញ្ចូល​ជា​ក្រុម​ហ៊ុន​តែ​មួយ នឹង​លើក​កម្ពស់​ប្រ​សិទ្ធ​ភាព​ប្រតិ​បត្តិ​ការ សម្រិត​សម្រាំង​បាន​ប្រ​ព័ន្ធ​គ្រប់​គ្រង។

ថ្វី​ដ្បិត​ដូច្នោះ ក្រុម​ហ៊ុន​ឆ្នោត​ទាំង​នេះ​កំ​ពុង​មាន​ការ​រួម​ចំ​ណែក​យ៉ាង​ធំ​ធេង​ដល់​ចំ​ណូល​ថវិកា​របស់​ទី​ក្រុង​ជា​រៀង​រាល់​ឆ្នាំ (រំ​ពឹង​ទុក​នៅ​ឆ្នាំ ២០២៦ នឹង​រួម​ចំ​ណែក​ប្រ​ហែល ២៥% នៃ​ចំ​ណូល​ថវិ​កា​សរុប​របស់​ទី​ក្រុង) ដោះ​ស្រាយ​បាន​ការ​ងារ​ធ្វើ​ជូន​ពល​ករ​យ៉ាង​ច្រើន​និង​អនុវត្ត​បណ្តា​សកម្ម​ភាព​សុខុ​មាល​ភាព​សង្គម​ក៏​ច្រើន​ផង​ដែរ។

ដូច្នេះ​ក្រោយ​ពី​រួម​បញ្ចូល សំ​ណើ​រក្សា​ចំ​នួន​ថ្ងៃ​ចេញ​សន្លឹក​ឆ្នោត ៣ ថ្ងៃ ដូច​ពី​មុន (ថ្ងៃ​ពុធ ឆ្នោត​កឹង​ធើ​និង​សុក​ត្រាំង ថ្ងៃ​សៅរ៍ ឆ្នោត​ហូវ​យ៉ាង ដោយ​សារ​ថ្ងៃ​ពុធ​ជាន់​គ្នា ដូច្នេះ សំ​ណើ​ក្រ​សួង​ហិ​រញ្ញ​វត្ថុ រៀប​ចំ​ទៅ​ថ្ងៃ​ផ្សេង​ដែល​សម​ស្រប) និង​រក្សា​ឈ្មោះ​ឆ្នោត​កឹង​ធើ ឆ្នោត​សុក​ត្រាំង និង​ឆ្នោត​ហូវ​យ៉ាង សម្រាប់​ថ្ងៃ​ចេញ​សន្លឹក​ឆ្នោត​នីមួយៗ។

ប្រ​ការ​នេះ សំ​ដៅ​ធា​នា​រក្សា​លក្ខណៈ​ស្នង​បន្ត អភិ​រក្ស​និង​អភិវឌ្ឍ​ប្រ​ភព​ចំ​ណូល​សម្រាប់​ថវិ​កា​ទី​ក្រុង បង្ក​ការ​ងារ​ធ្វើ​លំ​នឹង​ជូន​ពល​ករ​និង​ជំ​រុញ​ពា​ណិជ្ជ​កម្ម សេវា​កម្ម​ឱ្យ​អភិ​វឌ្ឍ ព្រោះ​បន្ទាប់​ពី​រួម​បញ្ចូល​គ្នា វិស័យ​ពា​ណិជ្ជ​កម្ម សេវា​កម្ម នៅ​លើ​ភូមិ​ឋាន​សុក​ត្រាំង​និង​ហូវ​យ៉ាង​រង​ផល​ប៉ះ​ពាល់​យ៉ាង​ច្រើន​ផង​ដែរ។

បន្ទាប់​ពី​រួម​បញ្ចូល ដើម​ទុន​ចុះ​បញ្ជី​សរុប​គឺ ១.៦០៤​,៨៨ ពាន់​លាន​ដុង ទំ​ហំ​សហ​គ្រាស​កើន​ឡើង ដូច្នេះ ស្នើ​ទម្រង់​គ្រប់​គ្រង​តាម​ទម្រង់​ក្រុម​ប្រឹក្សា​សមា​ជិក គណៈ​អគ្គ​នា​យក ទី​ស្នាក់​ការ​របស់​ក្រុម​ហ៊ុន បន្ទាប់​ពី​រួម​បញ្ចូល​ដាក់​នៅ​ទី​ក្រុង​កឹង​ធើ មាន​សា​ខា​ចំ​នួន​ពីរ​នៅ​សុក​ត្រាំង​និង​ហូវ​យ៉ាង។

គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ទី​ក្រុង​កឹង​ធើ ក៏​បាន​ឱ្យ​ដឹង​ថា កំ​ពុង​ចង្អុល​ការ​ដល់​ក្រុម​ហ៊ុន​ទទួល​ខុស​ត្រូវ​មាន​កម្រិត​រដ្ឋ សមា​ជិក​មួយ​ឆ្នោត​ជាតិ​កឹង​ធើ សកម្ម​អនុវត្ត​គម្រោង​រចនា​សម្ព័ន្ធ និង​ដក​ទុន​វិនិ​យោគ​លើ​ការ​វិនិ​យោគ​ក្រៅ​វិស័យ។

យោង​តាម​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ក្រុង​កឹង​ធើ បច្ចុប្បន្ន​ទី​ក្រុង​មាន​អង្គ​ភាព​បម្រើ​បុព្វ​ហេតុ​រដ្ឋ​ចំ​នួន ១.៤៤០ រួម​មាន ១៨ អង្គ​ភាព​ចំ​ណុះ​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ទី​ក្រុង ២៨៤ អង្គ​ភាព​ចំ​ណុះមន្ទីរ ផ្នែក និង​ប្រ​ហាក់​ប្រ​ហែល​ ១.០៨៦ អង្គ​ភាព​ចំ​ណុះ​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ថ្នាក់​ឃុំ ២៨ អង្គ​ភាព​ចំ​ណុះ​សា​ខា​នា​យក​ដ្ឋាន ២៤ អង្គ​ភាព​បម្រើ​បុព្វ​ហេតុ​រដ្ឋ​ចំ​ណុះ​អង្គ​ភាព​បម្រើ​បុព្វ​ហេតុ​រដ្ឋ។

លទ្ធ​ផល​ក្រោយ​ពី​រចនា​សម្ព័ន្ធ​ឡើង​វិញ តាម​ផែន​ការ​ដែល​បាន​ដាក់​ចេញ​ខាង​លើ នឹង​កាត់​បន្ថយ​បាន ៥ អង្គ​ភាព​បម្រើ​បុព្វ​ហេតុ​រដ្ឋ​ចំ​ណុះ​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ទី​ក្រុង កាត់​បន្ថយ ៧៧ អង្គ​ភាព​បម្រើ​បុព្វ​ហេតុ​រដ្ឋ ចំ​ណុះ​មន្ទីរ ផ្នែក​នានា កាត់​បន្ថយ ៥ សហ​គ្រាស​រដ្ឋ ទន្ទឹម​នឹង​នោះ កើន ៧៣ អង្គ​ភាព​បម្រើ​បុព្វ​ហេតុ​រដ្ឋ​ចំ​ណុះ​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ថ្នាក់​ឃុំ៕

យោង​តាម ÷tuoitre.vn - សុផន

 

ចែករំលែកអត្ថបទ