ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

15/11/2025 - 10:46

ជំរុញ​ការ​នាំ​ចេញ កសិ​រុក្ខ និង​ជល​ផល​ទៅ​កាន់​ទី​ផ្សារ​សហ​ភាព​អឺ​រ៉ុប 

ក្រ​សួង​ការ​បរ​ទេស បាន​រៀប​ចំ​សិក្ខា​សា​លា​អន​ឡាញ “ជំ​រុញ​ការ​នាំ​ចេញ​កសិ​រុក្ខ និង​ជន​ផល​វៀត​ណាម​ទៅ​កាន់​ទី​ផ្សារ​សហ​ភាព​អឺ​រ៉៉ុប”។ លោក​ស្រី ង្វៀង​ធី​ង៉ុក​ឌេប អនុ​ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ទី​ក្រុង​កឹង​ធើ ព្រម​ជា​មួយ​នឹង​ថ្នាក់​ដឹក​នាំ​មន្ទីរ ផ្នែក​ជាប់​ពាក់​ព័ន្ធ​របស់​ទី​ក្រុង បាន​ចូល​រួម​កិច្ច​ប្រ​ជុំ​តាម​ប្រ​ព័ន្ធ​អន​ឡាញ​នៅ​ទី​តាំង​ទី​ក្រុង​កឹង​ធើ។

លោក​ស្រី ង្វៀង​ធីង៉ុក​ឌេប អនុ​ប្រ​ធាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ទី​ក្រុង​កឹង​ធើ ព្រម​ជា​មួយ​នឹង​អ្នក​តំ​ណាង​
ចូល​រួម​កិច្ច​ប្រ​ជុំ​តាម​ប្រ​ព័ន្ធ​អន​ឡាញ​នៅ​ទី​តាំង​ទី​ក្រុង​កឹង​ធើ។

នៅ​ក្នុង​អង្គ​សិក្ខា​សា​លា ក្រ​សួង​ការ​បរ​ទេស រួម​ជា​មួយ​បណ្តា​ក្រ​សួង ផ្នែក​មជ្ឈិម ភូមិ​ភាគ និង​អង្គ​ភាព​ពាក់​ព័ន្ធ​បាន​ផ្តល់​ព័ត៌​មាន និង​ស្នើ​នូវ​វិធាន​ការ​អភិវឌ្ឍ​ការ​នាំ​ចេញ​កសិ​រុក្ខ និង​ជល​ផល​របស់​ប្រ​ទេស​យើង​ទៅ​កាន់​ទី​ផ្សារ​សហ​ភាព​អឺរ៉ុប។ អ្នក​តំ​ណាំង​ជា​ច្រើន​បាន​ស្នើ គប្បី​បង្កើន​ការ​ឧបត្ថម្ភ​គាំ​ទ្រ​បច្ចេក​ទេស និង​ព័ត៌​មាន​ពី​ស្ថា​ប័ន​រដ្ឋ​អំ​ពី​សេចក្តី​កំ​ណត់​ថ្មី​របស់​សហ​ភាព​អឺរ៉ុប ដើម្បី​ជួយ​កសិ​ករ អា​ជីវ​កម្ម​នៅ​ប្រ​ទេស​យើង​ប្រើ​ប្រាស់​អស់​ពី​លទ្ធ​ភាព​នូវ​ឱកាស​ល្អ និង​ជម្នះ​បញ្ហា​ប្រ​ឈម និង​រា​រាំង​ខាង​ពា​ណិជ្ជ​កម្ម​ពី​ទី​ផ្សារ​សហ​ភាព​អឺរ៉ុប។ ជំ​រុញ​ការ​ចង​សម្ព័ន្ធ​រវាង​កសិ​ករ អា​ជីវ​កម្ម ភូមិ​ភាគ និង​ស្ថា​ប័ន​តំ​ណាង​វៀត​ណាម​នៅ​សហ​ភាព​អឺ​រ៉ុប ដើម្បី​ចែក​រំលែក​ព័ត៌​មាន​ទី​ផ្សារ ប្រ​កាស​អា​សន្ន​ពី​ហា​និភ័យ និង​ដោះ​ស្រាយ​បញ្ហា​ជំ​ពាក់​ជំ​ពិន​បាន​ទាន់​ពេល។ លើក​ទឹក​ចិត្ត​និង​ឧបត្ថម្ភ​វិនិយោគ​បង្កើន​កម្រិត​តំ​បន់​ចិញ្ចឹម  ចូល​ដំ​ណើរ​ការ​រុក​រក​អេ​ឡិច​ត្រូ​និច និង​ទទួល​ស្គាល់​ដោយ​ចីរ​ភាព។ យក​ចិត្ត​ទុក​ដាក់​ផ្សព្វ​ផ្សាយ ជំ​រុញ​ដំ​ណើរ​ការ​ពា​ណិជ្ជ​កម្ម​ផ្សារ​ភ្ជាប់​នឹង​ផលិត​ផល​កែ​ច្នៃ និង​អភិវឌ្ឍ​នាំ​ចេញ​ផលិត​ផល​កែ​ច្នៃ បំ​ផុត​គឺ​កែ​ច្នៃ​ស៊ី​ជម្រៅ ដើម្បី​លើក​កម្ពស់​ប្រ​ព័ន្ធ​តម្លៃ​នៃ​ផលិត​ផល​កសិ​រុក្ខ និង​ជន​ផល។

សហ​ភាព​អឺ​រ៉ុប គឺ​ជា​ដៃ​គូ​ពា​ណិជ្ជ​កម្ម​ដ៏​សំ​ខាន់​របស់​វៀត​ណាម ជា​មួយ​នឹង​ទ្រង់​ទ្រាយ​ទី​ផ្សារ​ធំ ចំ​នួន​ប្រ​ជា​ជន​សរុប​ជាង​៤៥០​លាន​នាក់។ ទី​ផ្សារ​សហ​ភាព​អឺ​រ៉ុប​កំ​ពុង​ដាក់​ចេញ​នូវ​ការ​សាក​ល្បង​កាន់​តែ​ធំ ដោយ​មាន​និន្នា​ការ​បង្វែរ​យ៉ាង​ខ្លាំង​ក្លា​ទៅ​រក​សេដ្ឋ​កិច្ច​បៃ​តង ជ្រះ និង​ចីរ​ភាព។ ស្ថា​ប័ន​រដ្ឋ ចាប់​ពី​ក្រ​សួង ផ្នែក​រហូត​ដល់​ស្ថា​ប័ន​តំ​ណាង​នៅ​បរ​ទេស​បាន​និង​កំ​ពុង​ផ្សព្វ​ផ្សាយ​នូវ​សកម្ម​ភាព​ជំ​រុញ​ដំ​ណើរ​ការ​ពា​ណិជ្ជ​កម្ម​ព្រមៗ​គ្នា មាន​ប្រ​សិទ្ធ​ភាព ជួយ​អា​ជីវ​កម្ម​ឆ្លង​កាត់​ការ​រា​រាំង និង​ទាញ​យក​សក្តា​នុភាព​ល្អ​បំ​ផុត​នៃ​ទី​ផ្សារ​ដ៏​សំ​ខាន់​នេះ។

តាម​ក្រ​សួង​ការ​បរ​ទេស ការ​នាំ​ចេញ​កសិ​រុក្ខ និង​ជល​ផល​របស់​វៀត​ណាម​ទៅ​កាន់​សហ​ភាព​អឺរ៉ុប​ក្នុង​រយៈ​ពេល៩ ខែ​នៃ​ឆ្នាំ ២០២៥ សម្រេច​បាន​ប្រ​មាណ ៧,៤ ពាន់​លាន​ដុល្លារ​អា​មេ​រិក​កើន​ជាង ៤០% បើ​ធៀប​នឹង​រយៈ​ពេល​ដូច​គ្នា​នៃ​ឆ្នាំ​មុន។ អ្នក​ប្រើ​ប្រាស់​អឺរ៉ុប​កាន់​តែ​ចូល​ចិត្ត​នូវ​ផលិត​ផល​សរី​រាង្គ និង​ប្រ​ពៃ​ណី​ផ្សារ​ភ្ជាប់​នឹង​តម្លៃ​វប្ប​ធម៌​ភូមិ​ភាគ និង​តំ​បន់។ កសិ​ផល​វៀត​ណាម​ឆ្លើយ​តប​បាន​ល្អ​ទៅ​នឹង​តម្រូវ​ការ​នេះ ដោយ​មាន​មុខ​ទំ​និញ​ជា​ច្រើន​មាន​ឧត្តម​ភាព​ធំ ដូច​ជា​ផ្លែ​ឈើ កា​ហ្វេ និង​គ្រាប់​ស្វាយ​ចន្ទី​ជា​ដើម។ អនុ​រដ្ឋ​មន្ត្រី​ក្រ​សួង​ការ​បរ​ទេស ឡេ​ធី​ធូ​ហាំង ឱ្យ​ដឹង៖ ក្រ​សួង​ទទួល​យក​និង​កត់​សម្គាល់​នូវ​សំ​ណើ​សំ​ណូម​ពរ​នៅ​ក្នុង​អង្គ​សិក្ខា​សា​លា ដើម្បី​រាយ​ការណ៍ ធ្វើ​សេនា​ធិការ​លើក​ជូន​រដ្ឋា​ភិបាល និង​ថ្នាក់​សមត្ថ​កិច្ច​មាន​យុទ្ធ​សាស្ត្រ វិធាន​ការ​ពង្រីក​សក្តា​នុភាព ឧត្តម​ភាព និង​ឱកាស​ដើម្បី​ជំ​រុញ​ការ​នាំ​ចេញ​កសិរុក្ខ និង​ជល​ផល​ទៅ​កាន់​ទី​ផ្សារ​សហ​ភាព​អឺរ៉ុប៕

ខាញ់​ទ្រុង-វិមាន

 

ចែករំលែកអត្ថបទ