ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

14/11/2025 - 18:18

ផ្តុំ​កម្លាំង​ដោះ​ស្រាយ​ការ​លំ​បាក សម្រេច​ផែន​ការ​អភិវឌ្ឍន៍​សេដ្ឋ​កិច្ច-សង្គម 

តាំង​ពី​ដើម​ឆ្នាំ​មក​ដល់​ពេល​នេះ ទី​ក្រុង​កឹង​ធើ បាន​ខិត​ខំ​ប្រឹង​ប្រែង​ជម្នះ​ការ​លំ​បាក អនុ​វត្ត​ល្អ​បណ្តា​ភាគ​កម្រិត​អភិវឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម។ ពិ​សេស វិស័យ​ឧស្សា​ហកម្ម ពា​ណិជ្ជ​កម្ម-សេវា​កម្ម និង​កសិ​កម្ម មាន​ភាព​រីក​ចម្រើន ធ្វើ​ឱ្យ​ខឿន​សេដ្ឋ​កិច្ច​រក្សា​បាន​នូវ​កំ​ណើន​ល្អ។ នេះ​គឺ​ជា​លក្ខណៈ​ងាយ​ស្រួល​សម្រាប់​ទី​ក្រុង​កឹង​ធើ សម្រេច​ល្អ​នូវ​បណ្តា​ភាគ​កម្រិត​អភិវឌ្ឍ​សេដ្ឋ​កិច្ច - សង្គម ក្នុង​ប៉ុន្មាន​ខែ​ចុង​ឆ្នាំ។

សកម្ម​ភាព​ពា​ណិជ្ជ​កម្ម​មាន​ការ​អភិវឌ្ឍ​នៅ​សង្កាត់​ថូក​ណូក ទី​ក្រុង​កឹង​ធើ។

ខិត​ខំ​ជម្នះ​ការ​លំ​បាក

លោក វ៉ក្វាង​ញឹក នា​យក​រង​មន្ទីរ​ហិ​រញ្ញ​វត្ថុ​ទី​ក្រុង​កឹង​ធើ បាន​វាយ​តម្លៃ៖ “ក្នុង​ខែ​តុលា និង ១០ ខែនៃ​ឆ្នាំ ២០២៥ ស្ថាន​ភាព​សេដ្ឋ​កិច្ច - សង្គម របស់​ទី​ក្រុង​នៅ​តែ​មាន​ស្ថិរ​ភាព និង​សម្រេច​បាន​លទ្ធ​ផល​ល្អ​ប្រ​សើរ​ជា​ច្រើន​លើ​គ្រប់​វិស័យ។ ក្នុង​នោះ លេច​ធ្លោ​គឺ​ទឹក​ប្រាក់​លក់​រាយ​ទំ​និញ និង​ចំ​ណូល​សេ​វា​កម្ម​សរុប ១០ ខែ​នៃ​ឆ្នាំ ២០២៥ កើន​ឡើង ១៦,៥% បើ​ធៀប​នឹង​រយៈ​ពេល​ដូច​គ្នា​ក្នុង​ឆ្នាំ ២០២៤; តម្លៃ​នាំ​ចេញ​ទំ​និញ និង​ចំ​ណូល​រូបិយ​ប័ណ្ណ​បរ​ទេស​ប៉ាន់​ស្មាន​កើន​ឡើង ១១,៤% បើ​ធៀប​នឹង​រយៈ​ពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​មុន; ចំ​ណូល​ពី​ទេស​ចរណ៍​កើន​ឡើង ២៤,៨៦%; សហ​គ្រាស​ចុះ​បញ្ជី​ថ្មី​កើន​ឡើង ៣៨,៩៣%។ ការ​ងារ​រៀប​គម្រោង​ប្លង់​ទី​ក្រុង កំ​ពុង​បាន​ត្រួត​ពិនិត្យ​យ៉ាង​សកម្ម រួម​ចំ​ណែក​ធ្វើ​ឱ្យ​ទិដ្ឋ​ភាព​ទី​ក្រុង​កាន់​តែ​សម​រម្យ និង​ទំ​នើប​ជាង​មុន​។ល។”។

តាម​មន្ទីរ​ហិរញ្ញ​វត្ថុ​ទី​ក្រុង​កឹង​ធើ ក្នុង​ខែ​តុលា ទី​ក្រុង​មាន​សន្ទស្សន៍​ផលិត​កម្ម​ឧស្សា​ហកម្ម​កើន​ឡើង ៤,៥% បើ​ធៀប​នឹង​ខែ​មុន និង​កើន​ឡើង ១៥% បើ​ធៀប​នឹង​រយៈ​ពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​មុន។ បូក​សរុប​រយៈ​ពេល ១០ ខែ​នៃ​ឆ្នាំ ២០២៥ សន្ទ​ស្សន៍​ផលិត​កម្ម​ឧស្សា​ហកម្ម​ប៉ាន់​ស្មាន​កើន​ឡើង ៩,៥% បើ​ធៀប​នឹង​រយៈ​ពេល​ដូច​គ្នា​ក្នុង​ឆ្នាំ ២០២៤។ ទឹក​ប្រាក់​លក់​រាយ​ទំ​និញ និង​ចំ​ណូល​សេវា​កម្ម​ប្រើ​ប្រាស់​ក្នុង​ខែ​តុលា ប៉ាន់​ស្មាន​សម្រេច​បាន ៣១.៦៤៩ ពាន់​លាន​ដុង កើន​ឡើង ៥% បើ​ធៀប​នឹង​ខែ​មុន។ បូក​សរុប​រយៈ​ពេល ១០ ខែ​នៃ​ឆ្នាំ ២០២៥ ទឹក​ប្រាក់​លក់​រាយ​ទំ​និញ និង​ចំ​ណូល​សេវា​កម្ម​ប្រើ​ប្រាស់​ប៉ាន់​ស្មាន​សម្រេច​បាន ២៩១​.២៦៥ ពាន់​លាន​ដុង កើន​ឡើង ១៦,៥% បើ​ធៀប​នឹង​រយៈ​ពេល​ដូច​គ្នា​ក្នុង​ឆ្នាំ ២០២៤។ តម្លៃ​នាំ​ចេញ​ទំ​និញ និង​ចំ​ណូល​រូ​បិយ​ប័ណ្ណ​បរ​ទេស​ក្នុង​ខែ​តុលា ប៉ាន់​ស្មាន​សម្រេច​បាន ៤៨៣,៩ លាន​ដុល្លារ កើន​ឡើង ៣,៧% បើ​ធៀប​នឹង​ខែ​មុន។ បូក​សរុប​រយៈ​ពេល ១០ ខែ​នៃ​ឆ្នាំ ២០២៥ តម្លៃ​នាំ​ចេញ​ទំ​និញ និង​ចំ​ណូល​រូ​បិយ​ប័ណ្ណ​បរ​ទេស​សម្រេច​បាន ៤,៥៦៦ ពាន់​លាន​ដុល្លារ កើន​ឡើង ១១,៤% បើ​ធៀប​នឹង​រយៈ​ពេល​ដូច​គ្នា​ក្នុង​ឆ្នាំ ២០២៤។ សម្រាប់​វិស័យ​ទេស​ចរណ៍ បូក​សរុប​រយៈ​ពេល ១០ ខែ​នៃ​ឆ្នាំ ២០២៥ ទី​ក្រុង​បាន​ទទួល​ភ្ញៀវ​ទេស​ចរ​ចំ​នួន ៩.៩៨៥​.០០០ នាក់ សម្រេច​បាន ៩០,៨២% នៃ​ផែន​ការ កើន​ឡើង ២៥,​៨៣% បើ​ធៀប​នឹង​រយៈ​ពេល​ដូច​គ្នា​ក្នុង​ឆ្នាំ ២០២៤។ ចំ​ណូល​សរុប​ពី​ទេស​ចរណ៍​សម្រេច​បាន ៨.៦៧០ ពាន់​លាន​ដុង សម្រេច​បាន ៨៦,៨៨% នៃ​ផែន​ការ​ប្រ​ចាំ​ឆ្នាំ និង​កើន​ឡើង ២៤,៨៦% បើ​ធៀប​នឹង​រយៈ​ពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​មុន។

លើស​ពី​នេះ ទី​ក្រុង​ក៏​បាន​បង្ក​លក្ខណៈ​ងាយ​ស្រួល​សម្រាប់​សហ​គ្រាស​វិនិ​យោគ​ផលិត​កម្ម ធ្វើ​អា​ជីវ​កម្ម និង​អភិ​វឌ្ឍ។ ក្នុង​ខែ​តុលា ទី​ក្រុង​បាន​ផ្តល់​អាជ្ញា​ប័ណ្ណ​ចុះ​បញ្ជី​អា​ជីវ​កម្ម​ថ្មី​សម្រាប់​សហ​គ្រាស​គ្រប់​ប្រ​ភេទ​ចំ​នួន ៤៤២ ដែល​មាន​ទុន​ចុះ​បញ្ជី​សរុប ២.៧៧០,២ ពាន់​លាន​ដុង កើន​ឡើង ១៧,​២៤% នៃ​ចំ​នួន​សហ​គ្រាស និង​កើន​ឡើង ៣២,២៤% ដើម​ទុន បើ​ធៀប​នឹង​ខែ​មុន។ បូក​សរុប​តាំង​ពី​ដើម​ឆ្នាំ​រហូត​ដល់​ដាច់​ខែ​តុលា ទូ​ទាំង​ទី​ក្រុង​មាន​សហ​គ្រាស​ចុះ​បញ្ជី​ថ្មី​ចំ​នួន ៣.៧៦៨ ដែល​មាន​ទុន​ចុះ​បញ្ជី​សរុប ២០.៣២២​,២២ ពាន់​លាន​ដុង កើន​ឡើង​ជិត ៤០% នៃ​ចំ​នួន​សហ​គ្រាស និង​កើន​ឡើង ៨,៨៦% ដើម​ទុន បើ​ធៀប​នឹង​រយៈ​ពេល​ដូច​គ្នា​ក្នុង​ឆ្នាំ ២០២៤។ ទន្ទឹម​នឹង​នេះ តាំង​ពី​ដើម​ឆ្នាំ​មក​ដល់​ពេល​នេះ ទី​ក្រុង​បាន​ទាក់​ទាញ​គម្រោង​វិនិ​យោគ​ថ្មី​ចំ​នួន ២០។ ក្នុង​នោះ​មាន​គម្រោង​វិនិ​យោគ​ផ្ទាល់​ពី​បរ​ទេស (FDI) ចំ​នួន ១ ដែល​មាន​ទុន​វិនិ​យោគ ១០០ លាន​ដុល្លារ និង​គម្រោង​វិនិ​យោគ​ក្នុង​ស្រុក​ចំ​នួន ១៩ ដែល​មាន​ទុន​វិនិ​យោគ​ចុះ​បញ្ជី​សរុប ១៩.១៧៣​,៥៧ ពាន់​លាន​ដុង។ បច្ចុប្បន្ន ទូ​ទាំង​ទី​ក្រុង​មាន​គម្រោង FDI ចំ​នួន ១២៤ ដែល​មាន​ទុន​វិនិ​យោគ​ចុះ​បញ្ជី​សរុប​ជាង ៧,៤៥១ ពាន់​លាន​ដុល្លារ; មាន​គម្រោង​វិនិ​យោគ​ក្នុង​ស្រុក​ចំ​នួន ១.០២៩ ដែល​ត្រូវ​បាន​ផ្តល់​អាជ្ញា​ប័ណ្ណ​ចុះ​បញ្ជី​វិនិ​យោគ ជា​មួយ​ទុន​សរុប​ជាង ៤៥០.​៥០០,១៦ ពាន់​លាន​ដុង... គម្រោង​ទាំង​នេះ​រួម​ចំ​ណែក​ដល់​ការ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​និង​ដោះ​ស្រាយ​ការ​ងារ​សម្រាប់​ពល​ករ​នៅ​ទី​ក្រុង​កឹង​ធើ និង​តំ​បន់​ជុំ​វិញ។

ខិត​ខំ​សម្រេច​ភាគ​កម្រិត​អភិវឌ្ឍន៍

យោង​តាម​ការ​វាយ​តម្លៃ​របស់​មន្ទីរ​ហិរញ្ញ​វត្ថុ​ទី​ក្រុង​កឹង​ធើ ក្រៅ​ពី​លទ្ធ​ផល​វិជ្ជ​មាន ស្ថាន​ភាព​នៃ​ការ​អនុវត្ត​ភារ​កិច្ច​អភិវឌ្ឍន៍​សេដ្ឋ​កិច្ច - សង្គម លើ​ភូមិ​ឋាន​នៅ​ជួប​ការ​លំ​បាក​និង​ភាព​អន់​ថយ​មួយ​ចំនួន។ ជាក់​ស្តែង​ដូច​ការ​រំសាយ​ថវិកា​វិនិ​យោគ​សាធា​រណៈ​មិន​ទាន់​ឆ្លើយ​តប​នឹង​តម្រូវ​ការ​មិន​ទាន់​គាំ​ទ្រ​បាន​ល្អ​ដល់​ផលិត​កម្ម​ឧស្សា​ហកម្ម និង​សំ​ណង់ ដើម្បី​រួម​ចំ​ណែក​ជំ​រុញ​កំ​ណើន។ យោង​តាម​ស្ថិតិ​គិត​ត្រឹម​ចុង​ថ្ងៃ​ទី ២៣ ខែ​តុលា បូក​សរុប​ទឹក​ប្រាក់​ដែល​ផ្តល់​ផ្ទេរ​ថវិកា​គឺ ១០.​៤៦៤ ពាន់​លានដុង បើ​ធៀប​នឹង​សេចក្តី​សម្រេច​របស់​នា​យក​រដ្ឋ​មន្ត្រី គឺ​សម្រេច​បាន ៣៧,​៨៥% និង​បើ​ធៀប​នឹង​ផែន​ការ​ទុន​ដែល​បាន​បែង​ចែក​លម្អិត គឺ​សម្រេច​បាន ៣៦,៤៥%។ ទន្ទឹម​នឹង​នោះ គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ទី​ក្រុង​ក៏​បាន​វាយ​តម្លៃ​ថា សន្ទស្សន៍​កំ​ណើន​របស់​ទី​ក្រុង​តាំង​ពី​ដើម​ឆ្នាំ​មក​ដល់​ពេល​នេះ នៅ​មាន​កម្រិត និង​មិន​សម្រេច​បាន​តាម​សេ​ណា​រីយ៉ូ។ ដូច្នេះ ចាំ​បាច់​ត្រូវ​មាន​ការ​ប្តូរ​ផ្តាច់​ជាង​ទៀត​ក្នុង​ការ​ដឹក​នាំ ចង្អុល​ការ និង​ផ្សព្វ​ផ្សាយ​អនុវត្ត​នូវ​ភារ​កិច្ច​ដែល​បាន​ប្រ​គល់​ជូន។

ដើម្បី​ដោះ​ស្រាយ​ការ​លំ​បាក អនុវត្ត​បាន​ល្អ​នូវ​ទិស​ដៅ និង​ភាគ​កម្រិត​អភិវឌ្ឍន៍​សេដ្ឋ​កិច្ច - សង្គម ឆ្នាំ ២០២៥ ទី​ក្រុង​កឹង​ធើ កំ​ណត់​ភារ​កិច្ច​ក្នុង​ប៉ុន្មាន​ខែ​ចុង​ឆ្នាំ​គឺ​ធំ​ធេង​ណាស់ ទាម​ទារ​ការ​រួម​សាមគ្គី​គ្នា និង​ការ​ព្រម​ព្រៀង​នៃ​ប្រ​ព័ន្ធ​នយោ​បាយ​ទាំង​មូល ការ​ខិត​ខំ​ប្រឹង​ប្រែង​របស់​សហ​គមន៍​សហ​គ្រាស និង​ការ​គាំ​ទ្រ​ពី​ប្រ​ជា​ជន។ ក្នុង​នោះ គ្រប់​ផ្នែក គ្រប់​ថ្នាក់ ត្រូវ​ពន្លឿន​ល្បឿន​នៃ​ការ​អនុវត្ត និង​រំសាយ​ថវិកា​វិនិ​យោគ​សា​ធា​រណៈ កៀរ​គរ​ប្រ​ភព​ទុន​ឯក​ជន​បាន​ល្អ​សម្រាប់​ការ​វិនិ​យោគ​អភិ​វឌ្ឍន៍។ ផ្តុំ​កម្លាំង​ធា​នា​គុណ​ភាព និង​ល្បឿន​កសាង​គម្រោង​ធំៗ សំ​ណង់​សំ​ខាន់ៗ​ដែល​មាន​លក្ខណៈ​លោត​ផ្លោះ និង​តម្លៃ​រីក​សាយ​ភាយ​ខ្ពស់ រួម​ចំ​ណែក​ជំ​រុញ​កំ​ណើន បង្កើត​សមត្ថ​ភាព​ផលិត​ថ្មី​បន្ថែម​ទៀត​សម្រាប់​ខឿន​សេដ្ឋ​កិច្ច។ ផ្តុំ​កម្លាំង​ជំ​រុញ​ការ​ប្រើ​ប្រាស់ អភិវឌ្ឍ​ទី​ផ្សារ; អនុវត្ត​ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព​នូវ​កម្ម​វិធី​ជំ​រុញ​ពា​ណិជ្ជ​កម្ម ជំ​រុញ​ការ​ចែក​ចាយ​ទំ​និញ​តាម​រយៈ​វេទិកា​ឌីជី​ថល ពា​ណិជ្ជ​កម្ម​តាម​ប្រ​ព័ន្ធ​អេឡិច​ត្រូ​និក ដើម្បី​ពង្រីក​ការ​ប្រើ​ប្រាស់​នៅ​ភូមិ​ភាគ​; ពង្រឹង និង​លើក​កម្ពស់​សមត្ថ​ភាព​ផលិត​របស់​សហ​គ្រាស​ក្នុង​មណ្ឌល​ឧស្សា​ហកម្ម; ផ្តុំ​កម្លាំង​ត្រួត​ពិនិត្យ ដើម្បី​ដោះ​ស្រាយ​ការ​លំ​បាក និង​គាំ​ទ្រ​សហ​គ្រាស​បាន​ទាន់​ពេល​វេលា តាម​រយៈ​គោល​នយោ​បាយ​អទិ​ភាព​ទុន​ឥណ​ទាន បញ្ចុះ​ពន្ធ ថ្លៃ​ដី​ធ្លី និង​ជំ​រុញ​ពាណិជ្ជ​កម្ម។ ក្រៅ​ពី​នេះ ទី​ក្រុង​កឹង​ធើ ក៏​បាន​ដាក់​ចេញ​ផែន​ការ បង្កើន​វិធាន​ការ​គ្រប់​គ្រង​ទី​ផ្សារ និង​តម្លៃ​ឱ្យ​បាន​ល្អ​ក្នុង​ប៉ុន្មាន​ខែ​ចុង​ឆ្នាំ; ធា​នា​តុល្យ​ភាព​ផ្គត់​ផ្គង់-តម្រូវ​ការ​ទំ​និញ; ពង្រឹង​ការ​ត្រួត​ពិនិត្យ និង​គ្រប់​គ្រង​ទំ​និញ​ក្លែង​ក្លាយ និង​ទំ​និញ​គ្មាន​គុណ​ភាព។ អនុ​វត្ត​កម្ម​វិធី​តភ្ជាប់​ការ​ប្រើ​ប្រាស់​ផលិត​ផល​កែ​ច្នៃ ផលិត​ផល​កសិ​កម្ម ជំ​រុញ​ការ​ចែក​ចាយ​ទំ​និញ​តាម​រយៈ​វេទិកា​ឌីជី​ថល ពា​ណិជ្ជ​កម្ម​តាម​ប្រ​ព័ន្ធ​អេ​ឡិច​ត្រូ​និក។ ពង្រឹង​ការ​ផ្សព្វ​ផ្សាយ ជំ​រុញ​ទេស​ចរណ៍ អភិវឌ្ឍ​ផលិត​ផល​ទេស​ចរណ៍​ចម្រុះ ដែល​ផ្សារ​ភ្ជាប់​នឹង​សក្តា​នុភាព និង​ឧត្តម​ភាព​។ល។

ថ្មីៗ​នេះ ក្នុង​កិច្ច​ប្រ​ជុំ​ជា​ប្រ​ចាំ​វាយ​តម្លៃ​ពី​លទ្ធ​ផល​អនុវត្ត​ភារ​កិច្ច​អភិវឌ្ឍន៍​សេដ្ឋ​កិច្ច - សង្គម ខែ​តុលា និង​១០ ខែ​នៃ​ឆ្នាំ ២០២៥ ផ្សព្វ​ផ្សាយ​ការ​ងារ​សំ​ខាន់ៗ​ចាប់​ពី​ពេល​នេះ​រហូត​ដល់​ចុង​ឆ្នាំ លោក ទ្រឿង​កាញ់​ត្វៀង អនុ​លេខា​គណៈ​កម្មា​ធិការ​បក្ស​ទី​ក្រុង ប្រ​ធាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ទី​ក្រុង​កឹង​ធើ បាន​សង្កត់​ធ្ងន់៖ ចាប់​ពី​ពេល​នេះ​រហូត​ដល់​ចុង​ឆ្នាំ ទី​ក្រុង​កឹង​ធើ បាន​ដាក់​ចេញ​ភារ​កិច្ច​សំ​ខាន់ៗ​ចំ​នួន ១២ ដើម្បី​អនុវត្ត​ឱ្យ​បាន​ជោគ​ជ័យ​នូវ​ភាគ​កម្រិត​និង​ផែន​ការ​អភិវឌ្ឍន៍​សេដ្ឋ​កិច្ច - សង្គម ឆ្នាំ ២០២៥។ ដូច្នេះ គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ទី​ក្រុង សំ​ណូម​ពរ​ដល់​បណ្តា​មន្ទីរ ផ្នែក និង​កម្មា​ភិបាល ត្រូវ​ពង្រីក​បន្ថែម​ទៀត​នូវ​ស្មារតី​សកម្ម ច្នៃ​ប្រ​តិដ្ឋ ហ៊ាន​ធ្វើ ហ៊ាន​សម្រេច​ចិត្ត និង​ហ៊ាន​ទទួល​ខុស​ត្រូវ; ប្រ​មូល​ផ្តុំ​រាល់​ប្រ​ភព​ធន​ធាន ដើម្បី​សម្រេច​ភាគ​កម្រិត​អភិវឌ្ឍន៍​ឆ្នាំ ២០២៥ តាម​ផែន​ការ។ ជា​ពិ​សេស ត្រូវ​ផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់​យ៉ាង​ខ្លាំង​ក្លា​ក្នុង​ការ​ជំ​រុញ​កំ​ណើន​សេដ្ឋ​កិច្ច​ក្នុង​ប៉ុន្មាន​ខែ​ចុង​ឆ្នាំ ធា​នា​តាម​តម្រូវ​ការ​សេ​ណា​រី​យ៉ូ​កំ​ណើន តាម​សេចក្តី​សម្រេច​ចិត្ត​របស់​រដ្ឋា​ភិបាល​ដែល​បាន​ប្រ​គល់​ជូន សំ​ដៅ​រួម​ចំ​ណែក​សម្រេច​កំ​ណើន​សេដ្ឋ​កិច្ច​នៃ​ទូ​ទាំង​ប្រ​ទេស; ប្រ​ញាប់​ត្រួត​ពិ​និត្យ និង​សម្រេច​ការ​កែ​សម្រួល​ផែន​ការ​រៀប​គម្រោង​ប្លង់​ទី​ក្រុង ដំ​ណាក់​កាល ២០២១​-២០៣០ តម្រង់​ទិស​ដល់​ឆ្នាំ ២០៥០ ឱ្យ​បាន​ឆាប់​រហ័ស​តាម​កិច្ច​ចង្អុល​ការ​ក្នុង​សេចក្តី​សម្រេច​ចិត្ត​លេខ ២៧៣/​NQ-CP ចុះ​ថ្ងៃ​ទី ៩ ខែ​កញ្ញា ឆ្នាំ ២០២៥ របស់​រដ្ឋា​ភិបាល ធា​នា​ការ​រៀប​គម្រោង​ប្លង់ ស្រប​តាម​ព្រំ​ប្រ​ទល់​រដ្ឋ​បាល​ថ្មី និង​អង្គ​ការ​រដ្ឋ​អំ​ណាច​មូល​ដ្ឋាន ២ កម្រិត; បន្ត​ផ្តុំ​កម្លាំង​ចង្អុល​ការ​អនុវត្ត​ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព​នូវ​សេចក្តី​សម្រេច​ចិត្ត​ស្តី​ពី​យន្ត​ការ​ពិ​សេស អភិវឌ្ឍ​សេដ្ឋ​កិច្ច - សង្គម​របស់​ទី​ក្រុង។ ផ្តុំ​កម្លាំង​អនុវត្ត​ប្តូរ​ផ្តាច់​បណ្តា​ដំ​ណោះ​ស្រាយ​ពន្លឿន​រំសាយ​ថវិកា​វិនិ​យោគ​សា​ធា​រណៈ ល្បឿន​នៃ​ការ​អនុវត្ត​កម្ម​វិធី​ទិស​ដៅ​ជាតិ ខិត​ខំ​ប្រឹង​ប្រែង​ក្នុង​ឆ្នាំ ២០២៥ ផ្តល់​ផ្ទេរ​ថវិ​កា​វិនិយោគ​រដ្ឋ​សម្រេច​តាម​ផែន​ការ​ដែល​នា​យក​រដ្ឋ​មន្ត្រី​បាន​ប្រ​គល់​ជូន និង ១០០% ដើម​ទុន​នៃ​កម្ម​វិធី​ទិស​ដៅ​ជាតិ; ជំ​រុញ​ខ្លាំង​ក្លា​ការ​អនុវត្ត​កម្ម​វិធី​ជំ​រុញ​ពា​ណិជ្ជ​កម្ម គាំ​ទ្រ​ការ​ប្រើ​ប្រាស់​ផលិត​ផល​ទំ​និញ​ដែល​ផលិត​នៅ​ភូមិ​ភាគ; ផ្សព្វ​ផ្សាយ​អនុវត្ត​បណ្តា​វិធាន​ការ​សម្រួល​ដល់​ការ​ផ្គត់​ផ្គង់ តម្រូវ​ការ​ទំ​និញ និង​លំ​នឹង​ទីផ្សារ អភិវឌ្ឍ​ទី​ផ្សារ​ក្នុង​ឱកាស​ចុង​ឆ្នាំ​។ល។៕

អត្ថ​បទ​និង​រូប​ថត៖ ហា​វ៉ាំង - សុផន

ចែករំលែកអត្ថបទ