ក្រុមការងារនៃបញ្ជាការដ្ឋានកងទ័ពការពារព្រំដែន ដឹកនាំដោយឧត្តមសេនីយ៍ត្រី ហ្វាងឌាំងញ៉េវ មេបញ្ជាការរងនៃកងទ័ពការពារព្រំដែន បានអញ្ជើញមកសួរសុខទុក្ខនិងបំពេញការងារនៅបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្តសុកត្រាំង។
ឧត្តមសេនីយ៍ត្រី ហ្វាងឌាំងញ៉េវ មេបញ្ជាការរងកងទ័ពការពារព្រំដែនធ្វើការជាមួយនឹងកងទ័ពការពារព្រំដែនខេត្តសុកត្រាំង។
តាមរបាយការណ៍របស់បញ្ជាការដ្ឋានកងទ័ពការពារព្រំដែនសុកត្រាំង ត្រៃមាសទី១ ឆ្នាំ២០២០ អង្គភាពបានបន្តការរក្សានិងអនុវត្តយ៉ាងម៉ឺងម៉ាត់នូវការងារត្រៀមលក្ខណៈប្រយុទ្ធ ចាត់តាំងបញ្ជ្រាប ផ្សព្វផ្សាយសេចក្តីសម្រេចចិត្តរបស់គណៈកម្មាធិការបក្ស បទបញ្ជាការងារការពារព្រំដែនរបស់បញ្ជាការដ្ឋាន និងសេចក្តីសម្រេចចិត្តការងារសន្តិសុខការពារប្រទេសរបស់គណៈកម្មាធិការបក្សខេត្ត ជំរុញការចលនាកសាងអង្គភាពរៀបរយ កសាងអង្គភាពបៃតង ជ្រះ ស្អាត បរិយាកាសវប្បធម៌ល្អ។ ម្ចាស់ការក្តោបក្តាប់វាយតម្លៃ ព្យាករណ៍ស្ថានភាព រាយការណ៍ ធ្វើសេនាធិការឱ្យបានទាន់ពេលដល់គណៈកម្មាធិការបក្ស គណៈកម្មាធិការប្រជាជនខេត្តនូវគោលការណ៍ ដំណោះស្រាយអំពីការងារគ្រប់គ្រង ការពារអធិបតេយ្យសន្តិសុខព្រំដែនសមុទ្រ និងកសាងខឿនការពារព្រំដែនទូទាំងប្រជាជនរឹងមាំ ចង្អុលការដល់អង្គភាពបង្កើនកិច្ចសហការជាមួយនឹងនគរបាល យោធា ចាត់តាំងដើរល្បាត ត្រួតពិនិត្យ បង្រ្កាបបោសសម្អាតឧក្រិដ្ឋកម្មគ្រប់ប្រភេទ ដំណើរការស៊ើបអង្កេតបញ្ជាក់ ចាត់វិធានការបានល្អករណីកើតឡើងលើភូមិសាស្រ្ត តាមសមត្ថកិច្ចរបស់កងទ័ពការពារព្រំដែន។
អំពីការបង្ការទប់ស្កាត់ជំងឺCovid-១៩ អង្គភាពបានបង្កើតគណៈកម្មការចង្អុលការ ដោយសមមិត្តស្នងការនយោបាយរងកងទ័ពការពារព្រំដែនខេត្តជាប្រធាន បានចង្អុលការអង្គភាពនានាបង្កើនវិធានការផ្សព្វផ្សាយដល់កម្មាភិបាល យុទ្ធជន គ្រួសារ ញាតិសន្តាន ប្រជាជនលើភូមិសាស្រ្តព្រំដែនយល់ពីរបៀបបង្ការទប់ស្កាត់ជំងឺរាលដាល ផ្តើមពីនោះ លើកកម្ពស់ស្មារតីទទួលខុសត្រូវក្នុងការបង្ការទប់ស្កាត់ជំងឺ។ អង្គភាពទិញម៉ាស់៥.០០០ សាប៊ូលាងដៃ២០០ដុំ ស្រោមដៃពេទ្យចំនួន៣០០ cloramin B ២០គីឡូក្រាម ម៉ាស៊ីនស្ទង់សីតុណ្ហភាពក្នុងខ្លួនជាដើម។
មានប្រសាសន៍ក្នុងឱកាសជួបធ្វើការ ឧត្តមសេនីយ៍ត្រី ហ្វាងឌាំងញ៉េវ មេបញ្ជាការរងកងទ័ពការពារព្រំដែន បានស្ងើចសរសើរនូវលទ្ធផលដែលអង្គភាពសម្រេចបានរយៈពេលកន្លង។ ទន្ទឹមនឹងនោះ សំណូមពរពេលខាងមុខ អង្គភាពគប្បីធ្វើឱ្យបានល្អនូវភារកិច្ចមួយចំនួន ដូច៖ បន្តបញ្ជ្រាបនូវទស្សនៈ គោលមាគ៌ា គោលការណ៍របស់បក្ស គោលនយោបាយ ក្រឹត្យច្បាប់របស់រដ្ឋ បទបញ្ជាវិន័យកងទ័ពឱ្យបានជ្រាលជ្រៅ។ ដឹកនាំ ចង្អុលការចាត់តាំងមហាសន្និបាតសាខាបក្សក្រោមឱវាទបក្ខភាគមូលដ្ឋាន អាណត្តិកាល២០២០-២០២២ និងបម្រុងមហាសន្និបាតអង្គការមូលដ្ឋានបក្ស អាណត្តិកាល២០២០-២០២៥ជាដើម៕
យ្វីអាញ់-វិមាន