* វីរុស SARS-CoV-២ បានប្រែប្រួលប្រភេទ
* WHO ប្រកាសជំងឺ COVID-១៩ ជាមហារោគរាលដាល
* ក្រសួងសុខាភិបាលផ្តល់អនុសាសន៍ការងារដែលត្រូវធ្វើពេលមានអាការៈគ្រុនក្ដៅ ក្អក ឈឺបំពង់ក ពិបាកដកដង្ហើម
លេខាបក្សក្រុងកឹងធើ ត្រឹងក្វឹកត្រុង ថ្លែងយោបល់នៅក្នុងអង្គប្រជុំពិភាក្សាពីការងារបង្ការទប់ស្កាត់ជំងឺ COVID-១៩ កាលពីព្រឹកថ្ងៃទី៩ ខែមីនា។ រូប៖ ដងលី។
នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាល ទើបចេញបទបញ្ជាលេខ១៣/CT-TTg ចុះថ្ងៃទី១១ មីនា ឆ្នាំ២០២០ ស្តីពីបន្តការជំរុញបង្ការ ទប់ស្កាត់ជំងឺCOVID-១៩ ក្នុងស្ថានភាពថ្មី។ នាយករដ្ឋមន្ត្រី សំណូមពរដល់ក្រសួង ស្ថាប័នថ្នាក់ស្មើនិងក្រសួង គណៈកម្មាធិការប្រជាជនខេត្ត ក្រុង មជ្ឈិមទៅតាមសមត្ថកិច្ច ភារកិច្ចប្រមូលផ្តុំចង្អុលការ៖ ម្ចាស់ការ ទប់ស្កាត់យ៉ាងម៉ឺងម៉ាត់ គំហើញរហ័ស និងត្រួតពិនិត្យហ្មត់ចត់ប្រភពឆ្លងជំងឺ (ទាំងក្នុងប្រទេសនិងចូលមកពីប្រទេសក្រៅ); ចាត់តាំងដាក់ឱ្យនៅដាច់ដោយឡែក ឬក៏ឃ្លាំមើលអ្នកបានជួបទំនាក់ទំនងជាមួយនឹងអ្នកជំងឺត្រូវតាមការណែនាំរបស់ក្រសួងសុខាភិបាល ត្រួតពិនិត្យមើលអ្នកឆ្លងដែនក្នុងអំឡុង១៤ថ្ងៃកន្លង ប៉ុន្តែមិនឋិតក្នុងក្របខណ្ឌដាក់ដាច់ដោយឡែក គំហើញទាន់ពេលប្រភពឆ្លងជំងឺ។ ទន្ទឹមនឹងនោះ ត្រួតពិនិត្យហ្មត់ចត់អ្នកឆ្លងដែនតាមរយៈផ្លូវអាកាស ផ្លូវគោក ផ្លូវទឹក; យកចិត្តទុកដាក់ត្រួតពិនិត្យហ្មត់ចត់ការឆ្លងដែនតាមព្រំដែនតីណាម បញ្ឈប់ការលើកលែងទិដ្ឋាការឯកតោភាគី និងមានសុពលភាពលិខិតលើកលែងទិដ្ឋាការ បានផ្តល់ជូនជនជាតិវៀតណាមស្នាក់នៅបរទេស និងជនជាតិបរទេស ដែលជាប្តីប្រពន្ធ ឬកូនរបស់ជនជាតិវៀតណាមនៅប្រទេស ដាណឺម៉ាក ន័រវែស ហ្វាំងឡង់ ស៊ុយអែត អង់គ្លេស បារាំង អាល្លឺម៉ង់ អេស្ប៉ាញ។
នាយករដ្ឋមន្ត្រី សំណូមពរអនុវត្តម៉ឺងម៉ាត់ការដាក់ឱ្យនៅដាច់ដោយឡែក និងការត្រៀមបម្រុងវិធានការដាក់ឱ្យនៅដាច់ដោយឡែកទ្រង់ទ្រាយធំ។ អនុវត្តវិធានការដាក់ដាច់ដោយឡែក សមស្របចំពោះករណីឆ្លងដែនមកពីតំបន់ផ្ទុះជំងឺ ឬធ្វើដំណើរឆ្លងកាត់តំបន់ផ្ទុះជំងឺ នៅមូលដ្ឋានផ្ដាច់ឱ្យនៅដោយឡែក; អនុវត្តជ្រើសសម្រាំងនិងអនុវត្តនូវវិធានការបង្ការ ទប់ស្កាត់ឆ្លងជំងឺរាលដាល សមស្របជាមួយនឹងករណីនីមួយៗនៅមណ្ឌលផ្ដាច់ឱ្យនៅដោយឡែក មិនទុកឱ្យឆ្លងបន្ត។ ក្រសួងសុខាភិបាលទទួលរ៉ាប់រងក្នុងកិច្ចសហការជាមួយនឹងក្រសួងការបរទេសប្រកាសបញ្ជីរាយនាមប្រទេសដែលមានជំងឺឆ្លងរាលដាលបានទាន់ពេល ដើម្បីអនុវត្តវិធានការដាក់ឱ្យនៅដាច់ដោយឡែកជាលក្ខណៈប្រមូលផ្តុំ ចំពោះអ្នកឆ្លងដែនចូលមកវៀតណាមពីតំបន់កើតជំងឺ។ សំណូមពរដល់រណសិរ្សមាតុភូមិវៀតណាម និងអង្គការមហាជននានា សហការជាមួយនឹងរដ្ឋអំណាចគ្រប់លំដាប់ថ្នាក់ ពិសេសគឺរដ្ឋអំណាចមូលដ្ឋាន ចលនាប្រជាជនគោរពតាមវិធានការបង្ការទប់ស្កាត់ជំងឺ; អនុវត្តម៉ឺងម៉ាត់ការដាក់ឱ្យនៅដោយឡែក ពិនិត្យសុខភាព ប្រទះឃើញទាន់ពេលចំពោះករណីសង្ស័យឆ្លងជំងឺ; បំផុសចលនាទូទាំងប្រជាជនលើកកម្ពស់ស្មារតីប្រុងប្រយ័ត្ន និងបង្កើនសកម្មភាពការពារសុខភាពដោយខ្លួនឯង។
* ចំពោះការប្រែប្រួលស្មុគស្មាញ ពិបាកប៉ាន់ស្មាននៃជំងឺCOVID-១៩ គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សក្រុង ទើបចេញសារលិខិតលេខ១៤៩០-CV/TU សំណូមពរគណៈកម្មាធិការបក្ស រដ្ឋអំណាច រណសិរ្សមាតុភូមិ និងអង្គការមហាជនក្រុងគ្រប់លំដាប់ថ្នាក់ គប្បីប្រមូលផ្តុំបង្ការ ទប់ស្កាត់ជំងឺ COVID-១៩។
គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សក្រុងកឹងធើ សំណូមពរ៖ គណៈកម្មាធិការបក្ស ប្រព័ន្ធនយោបាយគ្រប់លំដាប់ថ្នាក់ និងប្រជាជនក្រុង គប្បីលើកកម្ពស់ស្មារតីប្រុងប្រយ័ត្ន ទទួលខុសត្រូវក្នុងការបង្ការ ទប់ស្កាត់ជំងឺCOVID-១៩ ដោយការប្តេជ្ញា នយោបាយខ្ពស់បំផុត។ លេខាគណៈកម្មាធិការបក្សខណ្ឌ ស្រុកនានា និងគណៈកម្មាធិការបក្សក្រោមឱវាទគណៈកម្មាធិការបក្សក្រុង យកចិត្តទុកដាក់ចង្អុលការ ប្រតិបត្តិការរបស់គណៈចង្អុលការក្រុង ក្នុងការបង្ការ ទប់ស្កាត់ជំងឺ COVID-១៩ ប្រមូលផ្តុំដឹកនាំការបង្ការ ទប់ស្កាត់ជំងឺ COVID-១៩ យ៉ាងម៉ឺងម៉ាត់ ជាក់ស្តែង ប្រសិទ្ធភាព និងទទួលខុសត្រូវចំពោះមុខគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សក្រុង ចំពោះករណីធ្វេសប្រហែស មិនយកចិត្តទុកដាក់ក្នុងការបង្ការ ទប់ស្កាត់ជំងឺCOVID-១៩ នៅលើភូមិសាស្រ្ត វិស័យដែលទទួលបន្ទុក។ គណៈអភិបាលកិច្ចការបក្សនៃគណៈកម្មាធិការប្រជាជនក្រុង ដឹកនាំគណៈកម្មាធិការប្រជាជនក្រុង គណៈចង្អុលការក្រុង អំពីការបង្ការ ទប់ស្កាត់ជំងឺCOVID-១៩ អនុវត្តយ៉ាងម៉ឺងម៉ាត់ គ្រប់គ្រាន់នូវវិធានការប្រទះឃើញឆាប់រហ័ស កំណត់ព្រំដែន រៀបចំឱ្យនៅដាច់ដោយឡែក ព្យាបាល ត្រួតពិនិត្យយ៉ាងម៉ឺងម៉ាត់ករណីបានជួបទំនាក់ទំនង់នឹងអ្នកផ្ទុកជំងឺ ទប់ស្កាត់បានទាន់ពេល និងមិនទុកឱ្យឆ្លងរាលដាលដល់ប្រជាជនក្នុងសហគមន៍។ ត្រួតពិនិត្យហ្មត់ចត់ ត្រូវតាមបែបផែន បទបញ្ញត្តិចំពោះករណីឆ្លងដែនចូលមកវៀតណាមតាមរយៈអាកាសយានដ្ឋានអន្តរជាតិកឹងធើ និងផ្លូវគោក ផ្លូវទឹក ពិសេសគឺករណីមកពីតំបន់ផ្ទុះជំងឺCOVID-១៩។ អនុវត្តយ៉ាងម៉ឺងម៉ាត់ការរាយការណ៍ និងពិនិត្យសុខភាពបឋម រៀបចំឱ្យនៅដាច់ដោយឡែក តាមមណ្ឌលស្នាក់នៅប្រមូលផ្តុំ សណ្ឋាគារ មណ្ឌលលំហែកាយ កន្លែងធ្វើការ កន្លែងស្នាក់នៅ។ ចាត់វិធានការយ៉ាងម៉ឺងម៉ាត់ចំពោះអង្គការ បុគ្គលណា មិនអនុវត្តហ្មត់ចត់នូវមុខងារ ភារកិច្ចក្នុងការបង្ការ ទប់ស្កាត់រោគរាលដាល។ល។
*តាមព័ត៌មានពីកិច្ចប្រជុំគណៈចង្អុលការជាតិបង្ការទប់ស្កាត់ជំងឺរលាកផ្លូវដង្ហើម អាស្រ័យវីរុសកូរ៉ូណាប្រភេទថ្មីបង្កឡើង (វីរុស SASRS-CoV-២ ជំងឺCOVID-១៩) កាលពីថ្ងៃ១១ ខែមីនា វីរុស SASRS-CoV-២ មានការប្រែប្រួលប្រភេទ។ ឆ្លងតាមរយៈនោះ ប្រការគួរយកចិត្តទុកដាក់គឺការប្រែប្រួលហ្សែន នៅប្រទេសអ៊ីតាលី បានកំណត់ការប្រែប្រួលរបស់វីរុសSASRS-CoV-២ចំនួន៤ប្រភេទ ខុសពីប្រភេទវីរុសដែលបានកំណត់នៅវ៉ូហាន ប្រទេសចិន។ ទន្ទឹមនឹងនោះ កត់សម្គាល់អ្នកជំងឺទី១៧ ចេញដំណើរពីប្រទេសអ៊ីតាលី មកកាន់ប្រទេសវៀតណាម និងអ្នកជំងឺទី២០ ឆ្លងពីអ្នកជំងឺទី១៧ ដែលមានអាការៈរលាកសួតយ៉ាងច្បាស់ (រួមមានរលាកសួតស្រួចស្រាវ) រោគសញ្ញាធ្ងន់ធ្ងរជាងបើប្រៀបនឹងអ្នកជំងឺមកពីប្រទេសអង់គ្លេស (មានរោគសញ្ញាស្រាល)។
កងទ័ពបញ្ចេញកម្លាំងដំណើរការបាញ់ថ្នាំកម្ចាត់មេរោគ នៅមណ្ឌលក្រុងត្រឹងវ៉ូវ ត្រុកប៉ាច់ និងមណ្ឌលក្រុងនានាជុំវិញខណ្ឌបាឌិញ ហាណូយ។ រូប: https://tuoitre.vn.
*អគ្គនាយក WHO លោក Tedros Adhanom Ghebreyesus ជូនដំណឹងថា អង្គការនេះ វាយតម្លៃជំងឺCOVID-១៩ គឺជាមហារោគរាលដាល រួចអំពាវនាវប្រទេសនានាទប់ស្កាត់យ៉ាងម៉ឺងម៉ាត់។ "យើងខ្ញុំមានការព្រួយប្រារម្ភយ៉ាងខ្លាំង ទាំងការឆ្លងរាលដាលដ៏ធ្ងន់ធ្ងររបស់ជំងឺ និងការធ្វេសប្រហែសគួរឱ្យប្រកាសអាសន្នពីភាគីជាច្រើន។ អាស្រ័យហេតុនោះ យើងខ្ញុំប្រកាសវាយតម្លៃថា ជំងឺCOVID-១៩ អាចចាត់ទុកជាមហារោគរាលដាល។ យើងខ្ញុំប៉ាន់ស្មានចំនួនករណីឆ្លងជំងឺ ចំនួនអ្នកស្លាប់និងចំនួនប្រទេសរងផលប៉ះពាល់នឹងកើតឡើងខ្ពស់ជាងក្នុងកំឡុងពីរបីថ្ងៃ និងពីរបីសប្តាហ៍ខាងមុខ" លោក Tedros បានថ្លែងក្នុងសន្និសីទនៅប្រទេសស្វិស កាលពីថ្ងៃ១១ ខែមីនា។
*ក្រសួងសុខាភិបាល បានផ្ដល់អនុសាសន៍ដល់សហគមន៍ អំពីការងារដែលត្រូវធ្វើពេលមានរោគសញ្ញាគ្រុនក្ដៅ ក្អក ឈឺបំពង់ក ពិបាកដកដង្ហើម។ ប្រការនេះជួយឱ្យប្រជាជនមានការណែនាំច្បាស់លាស់អំពីការងារដែលត្រូវធ្វើពេលមានរោគសញ្ញា (គ្រុនក្ដៅ ក្អក ឈឺបំពង់ក ពិបាកដកដង្ហើម) ក្នុងស្ថានភាពជំងឺCOVID-១៩ ដូចបច្ចុប្បន្ន; ផ្តើមពីនោះ ម្ចាស់ការអនុវត្តនូវវិធានការបង្ការទប់ស្កាត់ឆ្លងរាលដាលពេលមិនទាន់មានលទ្ធផលកំណត់ច្បាស់ គប្បីរាយការណ៍ សហការជាមួយនឹងបុគ្គលិកពេទ្យដើម្បីបានពិគ្រោះនិងតាមដាន។
តាមការផ្តល់អនុសាសន៍របស់ក្រសួងសុខាភិបាល ក្រោយពីមានអាការៈគ្រុនក្ដៅ ក្អក ឈឺបំពង់ក ពិបាកដកដង្ហើម ប្រជាជនគប្បីពាក់ម៉ាស់ និងនៅម្នាក់ឯងដាច់ដោយឡែកក្នុងបន្ទប់មួយ ស្រឡះស្រឡំ ឬកន្លែងណាមួយនៅក្នុងផ្ទះ រក្សាគម្លាតជាមួយនឹងអ្នកដទៃយ៉ាងតិចបំផុត២ម៉ែត្រ។ ប្រជាជនគប្បីហៅទូរស័ព្ទក្ដៅទៅស្ថាប័នសុខាភិបាលភូមិភាគ ឬក្រសួងសុខាភិបាល (លេខទូរស័ព្ទ ១៩០០ ៣២២៨ ឬ ១៩០០ ៩០៩៥) ដើម្បីបានពិគ្រោះ និងទៅមូលដ្ឋានសុខាភិបាលដើម្បីពិនិត្យនិងព្យាបាលភ្លាម ពាក់ម៉ាស់ក្នុងអំឡុងពេលធ្វើដំណើរទៅកាន់មូលដ្ឋានសុខាភិបាល។
ប្រជាជនពេលមានអាការៈគ្រុនក្ដៅ ក្អក ឈឺបំពង់ក ពិបាកដកដង្ហើម គប្បីខ្ទប់មាត់និងច្រមុះ ពេលក្អកឬកណ្ដាស់ ល្អបំផុតយកដៃអាវ កន្សែងសំពត់ ឬកន្សែងដៃទប់ ក្រោយពីដោះម៉ាស់ ឬកន្សែងក្រដាសលែងប្រើប្រាស់ គប្បីដាក់ចូលក្នុងធុងសំរាមមានគម្របបិទមកឱ្យជិត ឬដាក់ចូលថង់ប្លាស្ទិក រួចចងមាត់ឱ្យជិត។ ប្រការសំខាន់គឺប្រជាជនគប្បីលាងដៃដោយសាប៊ូជាប្រចាំ ពិសេសគឺក្រោយពីក្អក កណ្តាស់ ក្រោយពីដោះម៉ាស់ កន្សែងក្រដាសចេញពីមុខ គប្បីប្រើប្រាស់របស់របរដោយឡែកដូចកែវផឹកទឹក ចាន ចង្កឹះជាដើម។ កាត់បន្ថយប្រើប្រាស់មធ្យោបាយសារធារណៈ មិនទៅកន្លែងមានមនុស្សកុះករ កន្លែងធ្វើការ និងសាលារៀន។
ប្រជាជនពេលមានអាការៈគ្រុនក្ដៅ ក្អក ឈឺបំពង់ក ពិបាកដកដង្ហើម គប្បីជូនដំណឹងដល់និយោជក សាលារៀន និងអ្នកដែលពាក់ព័ន្ធ៕
កាសែតកឹងធើភាសាខ្មែរ-វិមាន
ចែករំលែកអត្ថបទ |
|
អគ្គនិពន្ធនាយក: ត្រឿងវ៉ាំងច្វៀន អគ្គនិពន្ធនាយករងទទួលបន្ទុកភាសាខ្មែរ: ង្វៀងថាញត្វឹង
លិខិតអនុញាតលេខ៧៨៩/GP-BTTTT អាស្រ័យក្រសួងពត៌មាននិងសារគមនាគមន៍ផ្តល់ថ្ងៃទី០២-១២-២០២១។លេខ២៤ ត្រឹងវ៉ាំងហ្វាយ ទីក្រុងកឹងធើ - ទូរស័ព្ទ: (០២៩២) ៣៨៣០០៩៨
ទូរសារ: (០២៩២) ៣៨៣០៥៦១។ អ៊ីម៉ែល: toasoan@baocantho.com.vn
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម : quangcao@baocantho.com.vn
សរសេរច្បាស់ប្រភព"សារព័ត៌មានអេឡិចត្រូនិកកឹងធើ" នៅពេលផ្សាយបន្តពីwebsite នេះ។