លោកលីមិញថាំង នាយរងខុទ្ទការល័យគណៈកម្មាធិការប្រជាជនស្រុកហ្គក្វាវ ខេត្តគៀងយ៉ាង ឱ្យដឹង៖ ប្រព័ន្ធសុខាភិបាលតំបន់ជនជាតិភាគតិចលើភូមិសាស្រ្តបានសម្រេចជាសារវន្ត ឆ្លើយតបនឹងតម្រូវការពិនិត្យនិងព្យាបាលជំងឺរបស់ប្រជាជន។
ប្រជាជនមកពិនិត្យជំងឺនៅមន្ទីរពេទ្យស្រុកហ្គក្វាវ។
យោងតាមនោះ ការពិនិត្យព្យាបាលជំងឺនិងថែទាំសុខភាពជូនជនរួមជាតិភាគតិច ត្រូវបានយកចិត្តទុកដាក់ ពិសេសគឺគ្រួសារជនជាតិភាគតិចក្រីក្រនៅតំបន់លំបាកខ្លាំង។ ទន្ទឹមនឹងកិច្ចការវិនិយោគទុនបរិក្ខារ សម្ភារៈសុខាភិបាល ធ្វើឱ្យសុក្រឹតមូលដ្ឋានសម្ភារៈ កងជួរបុគ្គលិកពេទ្យនិយាយរួម និងកម្មាភិបាលជាជនជាតិភាគតិចនិយាយដោយឡែក តែងបានបំពាក់បំប៉ន សំដៅលើកកម្ពស់វិជ្ជាជីវៈ បម្រើការងារថែទាំសុខភាពជូនប្រជាជនឱ្យកាន់តែល្អប្រសើរ។ អាស្រ័យហេតុដូច្នោះ គុណភាពពិនិត្យ និងព្យាបាលជំងឺនៅរាល់មូលដ្ឋានសុខាភិបាលលើភូមិសាស្រ្តស្រុកជាសារវន្ត ឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាជន។ បងយ័ញហ្វាងភុក ប្រធានការិយាល័យរដ្ឋបាល-ចាត់តាំងមន្ទីរពេទ្យ ស្រុកហ្គក្វាវ ឱ្យដឹង៖ “លើភូមិសាស្រ្តស្រុកមានជនរួមជាតិខ្មែររស់នៅជាង៣០%។ អ្នកជំងឺភាគច្រើននិយាយភាសាវៀតមិនសូវស្ទាត់ ម្ល៉ោះហើយ លំបាកដល់គ្រូពេទ្យក្នុងការពិនិត្យនិងព្យាបាលជំងឺ។ អាស្រ័យហេតុនោះ មន្ទីរពេទ្យក៏បង្កលក្ខណសម្បត្តិជូនកម្មាភិបាលពេទ្យជនជាតិខ្មែររៀនសូត្រនិងបង្កើនកម្រិតវិជ្ជា ដើម្បីអាចពិនិត្យនិងព្យាបាលជំងឺជូនប្រជាជន។ ថ្ងៃប្រចាំការបើគ្មានវេជ្ជបណ្ឌិតជនជាតិខ្មែរ មន្ទីរពេទ្យនឹងចាត់តាំងគិលានុបដ្ឋាកជាជនជាតិខ្មែរនៅប្រចាំការដើម្បីបកប្រសាសន៍ទាន់ពេល ជួយវេជ្ជបណ្ឌិតយល់ច្បាស់ជំងឺនិងធ្វើរោគវិនិច្ឆ័យត្រូវចំជំងឺ រួចមានគម្រោងផែនការព្យាបាលសមស្របជូនអ្នកជំងឺ”។
មន្ទីរពេទ្យស្រុកហ្គក្វាវកសាងយ៉ាងសមរម្យ ឆ្លើយតបតម្រូវការពិនិត្យ
ព្យាបាលជំងឺជូនប្រជាជន។
ការម្ចាស់ការកសាងនិងផ្សព្វផ្សាយអនុវត្តរាល់កម្មវីធីទិសដៅសុខាភិបាលជាតិ បានជួយឱ្យការងារបង្ការទប់ស្កាត់រោគឆ្លងរាលដាលលើភូមិសាស្រ្តស្រុកបានទាន់ពេល។ ឆ្នាំទៅមិញ ស្រុកបានកត់សម្គាល់រោគពងដៃជើងមាត់ចំនួន៨៩ករណី គ្រុនឈាមចំនួន៤៦ករណី ប៉ុន្តែគ្មាន សម្បុករោគទេ។ ក្រៅពីនោះ ការកសាងកម្លាំងកម្មាភិបាលពេទ្យ សហការីសុខាភិបាលនៅមូលដ្ឋាន ក៏បានជួយឱ្យការងារផ្សព្វផ្សាយដល់ប្រជាជនអំពីការថែទាំសុខភាពបានល្អប្រសើរ។ លើភូមិសាស្រ្តគ្មានករណីពុលម្ហូបអាហារអ្វីឡើយ។
លោកលីមិញថាំង បានអះអាង៖ អាស្រ័យអនុវត្តបានល្អនូវការងារផ្សព្វផ្សាយ ម្ល៉ោះហើយការចូលរួមទិញប័ណ្ណធានារ៉ាប់រងសុខាភិបាលស្ម័គ្រចិត្តក្នុងសហគមន៍ជនជាតិភាគតិចស្រូបអត្រា៧៨,៥៩% និងមានចំនួន២.១៩៩គ្រួសារ ជនជាតិភាគតិចក្រីក្រក្នុងចំណោម៤.៧០០គ្រួសារបានផ្ដល់ជូនប័ណ្ណធានារ៉ាប់រងសុខាភិបាល៕
ហាថាញ់ - ថាច់ធី